ដំណឹងបារាំង

មុននេះ ការផ្ទុះដ៏ខ្លាំងមួយ បាន​កើតឡើង កណ្ដាល​ប៉ារីស

ក្នុងព្រឹកថ្ងៃសៅរ៍នេះ ការផ្ទុះដ៏ខ្លាំងមួយ បានលាន់ឮឡើង ចេញពីហាងធ្វើនំប៉័ងមួយកន្លែង កណ្ដាលរដ្ឋធានីប៉ារីស នៃប្រទេសបារាំង។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ប្រមាណជា ៩ នៅក្នុងសង្កាត់លេខ៩ បានកំទេចកញ្ចក់ បង្អួច និងទ្វារបស់ហាង ហើយបណ្ដាលឲ្យមនុស្សរបួស ជាច្រើននាក់។ នេះ បើតាមតុល្យភាពភ្លាមៗ របស់ស្នងការនគរបាលរដ្ឋធានី ដែលបានប្រកាសឲ្យដឹង នៅមុននេះបន្តិច។

ស្នងការនគរបាលដដែល បានអះអាងថា ដំបូងឡើយ គ្រាន់តែជាអគ្គិភ័យមួយប៉ុណ្ណោះ តែបន្តិចក្រោយមក ការផ្ទុះដ៏ខ្លាំងបានកើតឡើង។ ហេតុការណ៍ ទំនងជាមានមូលហេតុ ដោយសារការបែកធ្លាយឧស្ម័នហ្គាស នៅក្នុងហាងនំប៉័ងនោះ។

ទូរទស្សន៍បារាំងជាច្រើន បានធ្វើការផ្សាយបន្តផ្ទាល់ ពីហេតុការណ៍នេះ ដោយបង្ហាញពីកម្លាំងអ្នកលត់អគ្គិភ័យ និងជួយសង្គ្រោះ កំពុងមានវត្តមាននៅនឹងកន្លែង។ អគារ និងរថយន្ដ ដែលនៅជុំវិញហាងនំប៉័ង បានរងការខូចខាតយ៉ាងដំណំ៕



លំអិតបន្ថែមទៀត

ដំណឹង

ភេរវកម្ម​នៅ​ស្ត្រាស្បួរ៍៖ ស្លាប់​៣នាក់ របួស​១៣នាក់ បារាំង​តម្លើង​កម្រិត​ការពារ​សន្តិសុខ

មកដល់នាទីនេះ តុល្យភាពចុងក្រោយ និងជាបណ្ដោះអាសន្ន បានឲ្យដឹងថា មនុស្ស​៣នាក់ បានស្លាប់ និង១៣នាក់រងរបួស ក្នុងនោះ ៨នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍បាញ់រះមួយ កាលពីយប់ម៉ិញ ពីសំណាក់បុរសម្នាក់ ...
ដំណឹង

មេដឹកនាំ​ដ៏សំខាន់​ម្នាក់​របស់ អាល់កៃដា ត្រូវបាន​សម្លាប់​ដោយកងទ័ព​បារាំង

មេដឹកនាំដ៏សំខាន់ម្នាក់ នៃអង្គការភេរវនិយម «AQMI» ដែលជាសាខាមួយ របស់បណ្ដាញ អាល់កៃដា (Al-Qaïda) ប្រចាំក្នុងទ្វិបអាហ្វ្រិកខាងជើង ត្រូវបានសម្លាប់ ដោយកងទ័ពបារាំង ក្នុងទឹកដីភាគខាងជើង នៃប្រទេសម៉ាលី ជាប់នឹងព្រំដែន ...
ដំណឹង

Covid-19៖ បារាំងប្រកាសបម្រាមគោចរ ឡើងដល់​៥៤តំបន់

រលកទីពីរ​នៃការរាតត្បាតជំងឺ​«Covid-19» បានតម្រូវ​ឲ្យរដ្ឋាភិបាល​បារាំង ប្រកាសដាក់បម្រាមគោចរ សម្រាប់តំបន់ជាច្រើនទៀត រហូតចំនួនសរុប ឡើងដល់​៥៤តំបន់ នៅលើផ្ទៃប្រទេស​(បារាំងដីគោក)។ ចំណាត់ការខាងលើ ប្រកាសឡើង​ដោយនាយករដ្ឋមន្ត្រី​បារាំង លោក ហ្សង់ កាស្ដិក (Jean ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.