កម្ពុជាដំណឹង

ហ៊ុន សែន ធ្លោយឲ្យដឹង​ពី​សម្ព័ន្ធភាព រវាង​កងទ័ព​និង​ក្រុមហ៊ុន​ឯកជន

ការប្រកាសប្រើលុយ របស់ក្រុមហ៊ុនឯកជន ឬក្រុមឧកញ៉ា ដើម្បីទិញរថយន្ដ​យោធា​ពីចិន យកមក​បំពាក់​ឲ្យកងកម្លាំងជាតិ បានតម្រូវឲ្យលោក ហ៊ុន សែន បញ្ចេញប្រតិកម្ម ដើម្បីការពារ​នយោបាយ​របស់លោក​មួយនេះ រហូតលោកបានធ្លោយមាត់ ឲ្យដឹងថា នៅ​ក្នុងព្រះរាជាណាចក្រ​អច្ឆរិយៈ គឺពិតជាមាន​សម្ព័ន្ធភាព រវាង​កងទ័ព​និង​ក្រុមហ៊ុន​ឯកជន ។

ការធ្លោយមាត់​របស់លោក ហ៊ុន សែន ធ្វើឡើងក្នុងការចុះ ពិនិត្យមើល​ការដ្ឋាន​សាងសង់ អាកាស​យានដ្ឋាន​អន្តរជាតិភ្នំពេញថ្មី ដែលស្ថិតនៅឃុំព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល នាព្រឹកថ្ងៃចន្ទទី២២ ខែមិថុនានេះ។

បុរសខ្លាំងនៅកម្ពុជា បានរៀបរាប់ឡើងថា៖

«នៅទីនេះ សូមបញ្ជាក់ឡើងវិញថា យើងអត់បានប្រើប្រាស់ថវិការដ្ឋ សូម្បីតែមួយ​សេន។ ប៉ុន្តែនយោបាយរបស់ខ្ញុំ គឺខឿនការពារជាតិ របស់ប្រជាជន។ អញ្ចឹង មិនមែន​ជារឿងថ្មី​ទេ ដែល ហ៊ុន សែន បានធ្វើរឿងនេះ ជោគជ័យខ្លាំងណាស់។»

បន្ទាប់មក បុរសអង្គុយក្នុងអំណាច តាំងពីជាង៣៥ឆ្នាំ បានបង្ហើប​យកករណី នៃការ​ចង​សម្ព័ន្ធភាព រវាងកងទ័ព និង​ក្រុមហ៊ុន​ឯកជន មកបញ្ជាក់ថា៖

«អញ្ចឹង បានជាមានអង្គភាព​ ធ្វើសម្ព័ន្ធភាព​ជាមួយគ្នា។ ក្រុមហ៊ុននេះ ធ្វើសម្ព័ន្ធភាព ជាមួយកងពលនោះ ឬក្រុមហ៊ុននេះ ធ្វើសម្ព័ន្ធភាព ជាមួយអង្គភាពនោះ។ អញ្ចឹងទេ វាទៅជាការផ្សារភ្ជាប់ រវាងកងទ័ពនិងប្រជាជន បេះមិនដាច់។ រហូតដល់ក្រុមហ៊ុនខ្លះ ក៏ធ្វើសម្ព័ន្ធភាព ជាមួយនឹងកងនគរបាល ការពារព្រំដែន។»

កាលពីពីរសប្ដាហ៍មុន រថយន្ដយោធាចិន ប្រមាណជា​២៩០​គ្រឿង ត្រូវបានរដ្ឋាភិបាល​លោក ហ៊ុន សែន ទិញពីប្រទេសចិន ដោយប្រើប្រាក់​​ដែល​មន្ត្រីរដ្ឋាភិបាល​អះអាងថា ​​រៃអង្គាស​បាន ពីសប្បុរសជន ដែលសុទ្ធសឹងជាឧកញ៉ាៗ អ្នកមានប្រាក់។

លោក ហ៊ុន សែន នៅបានប្រើវេទិកា ក្នុងព្រឹកថ្ងៃចន្ទនេះ ដើម្បីវាយបក ទៅកាន់ក្រុម​អ្នក​រិះគន់ និងមន្ត្រី​គណបក្សប្រឆាំង ដែលបានបរិហារការចំណាយខាងលើ ថាធ្វើឡើង​មិន​ត្រូវ​ទិសដៅ និង​មិនចំពេល។ លោកនាយករដ្ឋមន្ត្រី បានហៅក្រុមអ្នករិះគន់ទាំងនេះ ថាជា​ក្រុម​«តិរច្ឆាន» ដែលពូកែទើសសព្វគ្រប់។

លោកថា៖

«អញ្ចឹងឥឡូវនេះ បើគេមិនមែនជា”តិរច្ឆាន”ទេ ពួកគេក៏គួរសប្បាយចិត្តថា រថយន្ដ​ដែល​បំពាក់ ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធនេះ វាជាមធ្យោបាយជាតិ មិនគ្រាន់តែការពារជាតិទេ តែមធ្យោបាយ ក្នុង​ការដឹកជញ្ជូន ដឹកកងទ័ព​ទៅសង្គ្រោះ នៅកន្លែង​ណាមួយ (…)៕»



លំអិតបន្ថែមទៀត

វិភាគ អត្ថាធិប្បាយ

អ្នកវិភាគថា ឲ្យព្រះរាជាដាក់រាជ្យ ដូចជួយ ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច

អ្នកដែលផ្ដល់យោបល់ ឲ្យព្រះមហាក្សត្រលាលែង ពីរាជបល្ល័ង្ក តើអ្នកមានបំណង«ជួយលោក ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច»ឬ ? នេះ ជាការចោទសួរឡើង របស់លោក គីម សុខ ...
កម្ពុជា

ស្នងការ​ពាណិជ្ជកម្ម EU មិន​សង្ឃឹម​ថា ហ៊ុន សែន ងាក​មក​វិថី​ប្រជាធិបតេយ្យ

ស្នងការជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប «EU» ទទួលបន្ទុកគោលនយោបាយ​ពាណិជ្ជកម្ម អ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម (Cecilia Malmström) បានសំដែងក្ដីទុទិដ្ឋិនិយម នៅចំពោះជំហររបស់លោក ហ៊ុន សែន ក្នុងការងាកមករកការដឹកនាំប្រទេសកម្ពុជា ...
កម្ពុជា

Covid-19៖ យុវជន​ស្លាប់​នៅ ត្បូងឃ្មុំ មាន​ជំងឺ​ផ្ដាសាយ​តែ​គ្រូពេទ្យ​មិនដឹង

យុវជនពេញកម្លាំង អាយុ២១ឆ្នាំម្នាក់ ដែលបានស្លាប់ ក្នុងមណ្ឌលចត្តាឡីស័ក ខេត្ត ត្បូងឃ្មុំ មានជំងឺផ្ដាសាយ​តាំងពីច្រើនថ្ងៃហើយ តែ​គ្រូពេទ្យ​ដែលបានទៅវាស់កម្ដៅ ដើម្បីពិនិត្យ​សុខភាព​យុវជន មិនបានដឹងពីជំងឺនេះទេ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់​ក្រសួងសុខាភិបាល ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.