ចាប់ពីថ្ងៃចន្ទនេះតទៅ និស្សិតស្ត្រីទាំងឡាយ នៅក្នុងប្រទេសអាហ្វហ្គានីស្ដង់ ត្រូវកំហិត ឲ្យពាក់ស្បៃ​បិទមុខ (ទុកប្រឡោះភ្នែក) និងគ្របបាំងកាយ «Abaya / Niqab» ដើម្បីទៅរៀន។ នេះ បើតាមក្រឹត្យមួយ ដែលជាក្រឹត្យដំបូង ចេញផ្សាយដោយក្រុមតាលីបង់ (Taliban) នៅថ្ងៃអាទិត្យទី៥ ខែកញ្ញា មួយថ្ងៃមុនថ្ងៃបវេស្សនកាល ដែលនឹងមកដល់ ក្នុងថ្ងៃចន្ទ។

ក្នុងក្រឹត្យដែលចុះថ្ងៃខែ តាំងពីថ្ងៃសៅរ៍ ក្រុមតាលីបង់បានកំហិតឲ្យនិស្សិតស្ត្រីទាំងឡាយ ត្រូវចេញពីថ្នាក់រៀន ឲ្យបាន៥នាទី​មុននិស្សិតបុរស និងត្រូវចូលទៅរង់ចាំ​ក្នុងបន្ទប់មួយ រហូតលុះត្រា​និស្សិតបុរស​ចាកចេញអស់។

រីឯសាកលវិទ្យាល័យវិញ ត្រូវរើសបន្ថែម នូវគ្រូបង្រៀនស្ត្រី ឬយ៉ាងហោចណាស់ ត្រូវរើសរកគ្រូបង្រៀនបុរស ដែលមានវ័យ«ចំណាស់» និងមានឫកពារស្មារតី​«ស្មាតស្អំ» ដើម្បីបង្រៀនតែនិស្សិតស្ត្រី។

ក្នុងពេលចូលកាន់អំណាច ជាលើកទី១ រវាងពីឆ្នាំ១៩៩៦ មកទល់នឹងឆ្នាំ២០០១ ក្រុមតាលីបង់បានអនុវត្តន៍ច្បាប់ឥស្លាមដ៏តឹងរ៉ឹង ដោយកាត់ផ្ដាច់ស្ត្រី ពីការទាក់ទងជាមួយបុរស ហាមស្ត្រីសឹងតែទាំងអស់ ពីការសិក្សារៀនសូត្រ។ កាលពេលនោះ ស្ត្រីចាំបាច់ត្រូវប្រើស្បៃ«Burka»ដ៏វែង ដើម្បីគ្របបិទបាំងរាងកាយ និងមុខ (ប្រឡោះភ្នែក ក៏ត្រូវបានបាំង ដោយស្បៃដែរ តែមានទុកប្រហោងធំជាង)៕




លំអិតបន្ថែមទៀត

ដំណឹង

ចាក់សម្លាប់​ប្អូនស្រី ព្រោះ​នាង​ជំទាស់​ការបង្ខំឲ្យរៀបការ នៅ​អាហ្វហ្គានីស្ដង់

នៅក្នុងប្រទេសអាហ្វហ្គានីស្ដង់ ទាហានម្នាក់បាន​«ចាក់សម្លាប់​ប្អូនស្រី»​របស់ខ្លួន បន្ទាប់ពីយុវតីរូបនោះ បានជំទាស់នឹង​អាពាហ៍ពិពាហ៍ចាប់បង្ខំមួយ ដែលរៀបចំឡើង ដោយគ្រួសាររបស់នាង។ នគរបាលក្នុងស្រុក បានរាយការណ៍ពីហេតុការណ៍ ដ៏អកុសល ដោយហៅទង្វើនេះ ជា«ឧក្រិដ្ឋកម្ម ព្រោះកិត្តិយស»គ្រួសារ នៅអាហ្វហ្គានីស្ដង់ ...
ដំណឹង

អាហ្វហ្គានីស្ដង់៖ ក្រុម«ISIS»បំផ្ទុះគ្រាប់បែក​ ប្រឆាំង​មន្ទីរពេទ្យយោធា

ការបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីព្រឹកថ្ងៃអង្គារ ប្រឆាំង​មន្ទីរពេទ្យយោធា ក្នុងរដ្ឋធានីកាប៊ុល ត្រូវបានទទួលស្គាល់ នៅប៉ុន្មានម៉ោង​ក្រោយមក ដោយក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS ...
ដំណឹង

អាហ្វហ្គានីស្ដង់៖ ISIS ទទួលស្គាល់​ភេរវកម្ម​៧ដង ក្នុងក្រុង​«ភាគខាងកើត»

អង្គការភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS ) បានចេញមុខមកទទួលស្គាល់ ភេរវកម្មបំផ្ទុះគ្រាប់បែក ច្រើនដងកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក ដំណឹង

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

ដំណឹង

ទាហានអ៊ុយក្រែន​ដែលត្រូវរ៉ុស្ស៊ី​បាញ់សម្លាប់ ក្លាយជា«វីរបុរសជាតិ»

ទាហានអ៊ុយក្រែនដែលត្រូវកងទ័ពរ៉ុស្ស៊ីបាញ់សម្លាប់ ត្រូវបានកំណត់អត្ថសញ្ញាណ និងប្រកាសឲ្យក្លាយជា«វីរបុរសជាតិ»។ នេះ បើតាមទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន «SBU» និងការថ្លែង របស់ប្រធានាធិបតីអ៊ុយក្រែន លោក «Volodymyr Zelensky» នៅល្ងាចថ្ងៃអាទិត្យទី១២ ខែមិនា។ ...