កោះហ្វីលីពីន បានបញ្ជូនវ៉ាក់សាំងចិន បង្ការជំងឺកូវីដ-១៩ (Covid-19) ទៅឲ្យ​ប្រទេសចិ​នវិញ បើទោះជាប្រធានាធិបតី លោក រ៉ូឌ្រីចូ ឌូតែតេ (Rodrigo Duterte) បានចាក់វ៉ាក់សាំងនេះ ដើម្បីបង្ហាញពីភាពជឿជាក់របស់លោក ទៅកាន់​ប្រជាជន​ហ្វីលីពីនក្ដី។

តាមរយៈរូបភាពផ្សាយផ្ទាល់ ក្នុងកញ្ចក់ទូរទស្សន៍ក្នុងស្រុក លោក ឌូតែតេ បានចាក់វ៉ាក់សាំង «Sinopharm» របស់​ប្រទេសចិន កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។ កាយវិការនេះ ជាផ្នែកមួយនៃយុទ្ធនាការពន្លឿន​ការចាក់​វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នៅលើផ្ទៃប្រទេស។

ប៉ុន្តែប្រជាជនហ្វីលីពីន មិនបានគិតដូចលោកប្រធានាធិបតីទេ ខណៈអាជ្ញាធរសុខាភិបាលរបស់កោះ ក៏មិនបាន​ទទួលស្គាល់​វ៉ាក់សាំងទាំងនេះដែរ។ នៅចំពោះសង្គ្រាមប៉ាកកាដ៏ខ្លាំងក្លា លោក រ៉ូឌ្រីចូ ឌូតែតេ បាន«សុំទោស​ជាសាធារណៈ» និងបានសម្រេច​បញ្ជូនវ៉ាក់សាំង «Sinopharm» ទាំង១០០០ដូស ទៅឲ្យ​ប្រទេសចិ​នវិញ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។

តាមរយៈសន្និសីទសារព័ត៌មានមួយ លោក ឌូតែតេ បានរៀបរាប់ថា លោកបានស្នើអគ្គរដ្ឋទូតចិន ប្រចាំនៅរដ្ឋធានី​ម៉ានីល ឲ្យបញ្ឈប់​បញ្ជូន​វ៉ាក់សាំង «Sinopharm» មកកាន់កោះហ្វីលីពីន។ តែលោកបន្តថា ប្រទេសចិននៅអាច​បញ្ជូនវ៉ាក់សាំង «Sinovac» មួយប្រភេទទៀត របស់ប្រទេសចិន មកកាន់ប្រទេសលោកជាបន្តទៀត។

យ៉ាងណា ដំណឹងចុងក្រោយបានអះអាងថា វ៉ាក់សាំង «Sinopharm» ត្រូវបានអង្គការសុខភាពពិភពលោក (WHO /OMS) ប្រកាសទទួលស្គាល់ជា«កិច្ចបន្ទាន់» នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។ សេចក្ដីប្រកាសរបស់អង្គការខាងលើ ធ្វើឡើង​ក្នុងទិសដៅអនុញ្ញាត​ឲ្យប្រទេសក្រីក្រនានា ឬប្រទេសដែលគ្មានសមត្ថភាព​​សិក្សាពីថ្នាំវ៉ាក់សាំង អាចទទួល​ថ្នាំនេះ យកទៅចាក់ជូនប្រជាជនរបស់ផងខ្លួន៕



លំអិតបន្ថែមទៀត

ដំណឹង

Covid-19៖ នាយករដ្ឋមន្ត្រី​អង់គ្លេស ត្រូវបាន​ផ្ទេរទៅ​«សង្គ្រោះបន្ទាន់»

លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស ដែលបានចូលសម្រាក ក្នុងមន្ទីរពេទ្យ កាលពីយប់ថ្ងៃអាទិត្យ ត្រូវបានផ្ទេរទៅ«សង្គ្រោះបន្ទាន់» ក្នុងរសៀលថ្ងៃចន្ទនេះ។ គួរគូសបញ្ជាក់ដែរថា ក្នុងប្រព័ន្ធព្យាបាល ...
កម្ពុជា

អនុរដ្ឋមន្ត្រីចិន​ថា រាជធានីភ្នំពេញ មាន​ភាពរស់រវើកស្រស់ស្អាត

អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃប្រទេសចិនប្រជាមានិត បានអះអាងថា រាជធានីភ្នំពេញ មានភាពរស់រវើក​ស្រស់ស្អាត និងមានសក្ដានុពលជាច្រើន។ មន្ត្រីជាន់ខ្ពស់ចិន លោក វ៉ាង យ៉ាជុន បានថ្លែងដូច្នេះ នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ...
កម្ពុជា

ហ៊ុន សែន ត្រឡប់​ពីទស្សនកិច្ច​នៅចិន​ដោយ​អះអាង​ថា បាន​«ទទួលជោគជ័យ»

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានវិលត្រឡប់ មកដល់រាជធានីភ្នំពេញវិញហើយ នៅព្រឹកថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩នេះ បន្ទាប់ពីលោកបានធ្វើទស្សនកិច្ច រយៈពេល៣ថ្ងៃ នៅក្នុងសាធារណរដ្ឋប្រជាមានិត ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.