ដំណឹងបារាំង

Covid-19៖ បារាំង​នឹងតម្លើង​«ប្រាក់​បៀវត្ស» ឲ្យបុគ្គលិក​រដ្ឋការ​​ពេទ្យ

រដ្ឋាភិបាលបារាំង បានប្រកាសនៅថ្ងៃចន្ទនេះ បើកឲ្យមានការពិគ្រោះយោបល់មួយ យ៉ាងទូលំទូលាយ ដើម្បីធ្វើឲ្យប្រសើរឡើង នូវលក្ខខណ្ឌការងារ និង ប្រាក់​បៀវត្ស របស់បុគ្គលិករដ្ឋការ នៅតាមមន្ទីរពេទ្យនានា នៅក្នុងប៉ុន្មាន​ខែខាងមុខ។

នៅក្នុងកិច្ចប្រជុំ ជាមួយមេដឹកនាំសហជីព មន្ទីរពេទ្យ និងមេដឹកនាំគ្រឹះស្ថាន សម្រាប់ជនជរា ប្រមាណជាង៣០០នាក់ លោកនាយករដ្ឋមន្ត្រីបារាំង លោក អេឌូអាដ៍ ហ្វីលីព (Édouard Philippe) បានលើកឡើងថា៖

«ការពិគ្រោះយោបល់ ដ៏ទូលំទូលាយនេះ នឹងនាំទៅដល់ការសម្រេចចិត្ត ក្នុងខែកក្កដា ដើម្បីផ្លាស់ប្ដូរ ជីវិតប្រចាំថ្ងៃ របស់បុគ្គលិកក្នុងមន្ទីរពេទ្យ សម្រាប់ប៉ុន្មានខែខាងមុខ។»

នៅក្នុងរយៈពេលចុងក្រោយនេះ បណ្ដាបុគ្គលិកនៅតាមមន្ទីរពេទ្យ បានធ្វើការតវ៉ា កាន់តែច្រើនឡើង អំពីលក្ខខណ្ឌការងារ និងប្រាក់បំណាច់ប្រចាំខែ របស់ពួកគេ ដែលមិនសក្ដិសម ទៅនឹងការងារ ជាពិសេសការប្រឈម ដែលពួកគេកំពុងធ្វើសព្វថ្ងៃ ជាមួយការរាតត្បាត នៃជំងឺ«Covid-19»នោះទេ។

នៅក្នុងប្រទេសបារាំង គិលានុបដ្ឋាយិកាម្នាក់ ទទួលបានប្រាក់បៀវត្សប្រចាំខែ ជាសាច់​ប្រាក់សុទ្ធ (Net) ប្រមាណជា ១ ៥០០អ៊ឺរ៉ូ។ ប្រាក់បៀវត្សនេះ នៅមិនទាន់គិត ពីប្រាក់​បន្ទុក​សង្គម និងប្រាក់សោធននិវត្តន៍ ប្រមាណជា៣០០អ៊ឺរ៉ូ ក៏ដូចជា​អត្ថប្រយោជន៍ បន្ថែម​ទៀត​ទេ។ ប៉ុន្តែវាជាប្រាក់ខែ ដែលស្ថិតក្នុងកម្រិត ដ៏ទាបបំផុតមួយ បើធៀប​នឹងប្រទេស​អ្នកមាន ផ្សេង​ទៀត នៅបស្ចឹមលោក៕



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ ជប៉ុន​ព្យួរ​ទិដ្ឋាការ​ចំពោះ​ប្រទេស​ជាច្រើន រួមទាំង​​កម្ពុជា

រាជាណាចក្រជប៉ុន បានប្រកាសបិទទឹកដីរបស់ខ្លួន ដោយព្យួរទិដ្ឋាការ និងផ្អាក​ការផ្ដល់​ទិដ្ឋាការ សម្រាប់ជនបរទេស មកពីច្រើនប្រទេស រួមទាំង​កម្ពុជា ដើម្បីអ្វីមួយ ដែល​ប្រទេស​នេះអះអាងថា ដើម្បីពង្រឹងវិធានការ បង្ការ និងទប់ស្កាត់ជំងឺ «Covid-19» ...
ដំណឹង

អេម៉ានុយអែល ម៉ាក្រុង ជាប់ឆ្នោតជា​«ប្រធានាធិបតី​បារាំង»​ជាថ្មី

នៅយប់ថ្ងៃអាទិត្យនេះ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានជាប់ឆ្នោតជា«ប្រធានាធិបតី​បារាំង»ជាថ្មីទៀត ដោយបានយកឈ្នះអ្នកស្រី ម៉ារីន ឡឺប៉េន (Marine Le Pen) ...
កម្ពុជា

Covid-19៖ បុរសពីរនាក់ រត់ចេញ​ពីមណ្ឌល​ធ្វើ​ចត្តាឡីស័ក ក្នុង​ខេត្ត​ព្រៃវែង

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណជា ៤ល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០​នេះ។ បុរសពីរនាក់ ម្នាក់មានអាយុ២១ឆ្នាំ និងម្នាក់ទៀតអាយុ៣២ឆ្នាំ បានរត់ចេញ​ពីមណ្ឌលធ្វើចត្តាឡីស័ក វិទ្យាល័យ​កំពង់លាវ ក្នុងខេត្តព្រៃវែង និងបានគេចខ្លួន​បាត់​ស្រមោល ខណៈក្រុម​អាជ្ញាធរ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.