កម្ពុជាដំណឹង

Covid-19៖ បុរសពីរនាក់ រត់ចេញ​ពីមណ្ឌល​ធ្វើ​ចត្តាឡីស័ក ក្នុង​ខេត្ត​ព្រៃវែង

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណជា ៤ល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០​នេះ។ បុរសពីរនាក់ ម្នាក់មានអាយុ២១ឆ្នាំ និងម្នាក់ទៀតអាយុ៣២ឆ្នាំ បានរត់ចេញ​ពីមណ្ឌលធ្វើចត្តាឡីស័ក វិទ្យាល័យ​កំពង់លាវ ក្នុងខេត្តព្រៃវែង និងបានគេចខ្លួន​បាត់​ស្រមោល ខណៈក្រុម​អាជ្ញាធរ កំពុងព្យាយាមតាមស្វែងរកពួកគេ ឲ្យវិលត្រឡប់មកវិញ។

ប្រភពពីអាជ្ញាធរសុខភាព ខេត្តព្រៃវែង ដែលស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុក បាន​ឲ្យដឹង​ថា បុរសទាំងពីរនាក់ ម្នាក់ឈ្មោះ កំសត់ វិស័យ និងម្នាក់ទៀតឈ្មោះ ចន កំសាន ជាអ្នកដំណើរ ដែលបានវិល​ត្រឡប់ ​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ចូលមកដល់កម្ពុជា កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០។

ក្រុមមន្ត្រីបានសំដែងក្ដីបារម្ភ អំពីហនិភ័យនៃការឆ្លងជំងឺ «Covid-19» ទៅក្នុង​សហគមន៍ ប្រសិនជាបុរសទាំងពីរនាក់ មានផ្ទុកមេរោគដ៏ចង្រៃ តែមិនទាន់បង្ហាញ​រោគសញ្ញា ក្នុងពេលនេះ។

ករណីរត់ចេញ ពីមណ្ឌលធ្វើចត្តាឡីស័កនេះ បានកើតឡើងជាលើកទី២ បន្ទាប់ពីករណីមុន របស់ស្ត្រីខ្មែរ-អាមេរិកាំងម្នាក់ ដែលបានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក ក្នុងរាជធានី​ភ្នំពេញ និងត្រូវបានរកឃើញ មួយថ្ងៃក្រោយមក នៅក្នុងសណ្ឋាគារមួយ នៃទីរួមខេត្ត​កំពង់ចាម។

មកដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាបានបញ្ចេញតួលេខផ្លូវការ ថាខ្លួន​រកឃើញអ្នកជំងឺ «Covid-19» សរុបចំនួន២៤០នាក់ (ស្ត្រី ៤៦នាក់ និងបុរស ១៩៤នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ មានចំនួន ១៩៧នាក់ (ស្រី ៤៣នាក់ និង​បុរស១៥៤នាក់)។ រីឯអ្នកជំងឺនៅសេសសល់ ចំនួន៤១នាក់ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរដ្ឋ និងពីរនាក់ទៀត កំពុងសម្រាកព្យាបាល ក្នុងស្ថានទូត​អាមេរិក​ប្រចាំកម្ពុជា៕


ដំណឹងចុងក្រោយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួល បានឲ្យដឹងថា បុរស​ទាំងពីរ​នាក់ ត្រូវបានក្រុមអាជ្ញាធរ​រកឃើញវិញ និងនាំមកធ្វើចត្តាឡីស័កបន្តទៀត នៅមណ្ឌល​ចត្តាឡីស័ក​ដដែល៕



លំអិតបន្ថែមទៀត

វប្បធម៌ និងជីវិត

វិធីដ៏សាមញ្ញៗ ដើម្បីទប់ស្កាត់​និងការពារ​ការឆ្លង «Covid-19»

តើជំងឺរលាកផ្លូវដង្ហើមថ្មី ដែលបណ្ដាលមកពីមេរោគ «កូរូណា» ប្រភេទថ្មី ហៅតាមពាក្យបច្ចេកទេស «Covid-19» ពិតជាសាហាវ មិនអាចទប់ស្កាត់បានឬ?  បើតាមអ្នកវិទ្យាសាស្ត្រ ឲ្យដឹងថា មេរោគដ៏អប្រិយមួយនេះ បានឆ្លងចេញពីសត្វ ចូលមករុករាន ...
ដំណឹង

Covid-19៖ អៀរ៉ង់ហាមឃាត់វ៉ាក់សាំង របស់​អាមេរិក និងអង់គ្លេស

មគ្គុទេសន៍ដ៏កំពូល (Ayatolla) របស់ប្រទេសអៀរ៉ង់ លោក «Ali Khamenei» បានប្រកាសនៅថ្ងៃសុក្រទី៨ ខែមករានេះ ហាមឃាត់ការនាំចូល នូវថ្នាំវ៉ាក់សាំង​បង្ការជំងឺកូវីដ (Covid-19) ដែលផលិតដោយសហរដ្ឋអាមេរិក និងអង់គ្លេស ...
ដំណឹង

គីម ជុងអ៊ុន ផ្ញើរសារសំដី​អបអរ​ប្រធានាធិបតី​ចិន អំពី«Covid-19»

មេដឹកនាំវ័យក្មេង របស់ប្រទេសកូរ៉េកុម្មុយនីស្ដិ៍ លោក គីម ជុងអ៊ុន (Kim Jong-un) បានផ្ញើរសារជាពាក្យសំដី ទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.