កម្ពុជាដំណឹង

Covid-19 ៖ កម្ពុជា​រកឃើញ​អ្នក​ឆ្លងរោគ កើនឡើង​ជិត១០០នាក់

តួលេខកំពុងបោះពួយ ទៅមុខ គួរឲ្យព្រួយបារម្ភ។ មកដល់ម៉ោងនេះ ក្រសួងសុខាភិបាលកម្ពុជា បានអះអាងបានរកឃើញ ករណីឆ្លងជំងឺ«Covid-19» កើនឡើង​ជិត១០០នាក់ (៨៤នាក់) បន្ទាប់ពីក្រសួងបានរកឃើញ មនុស្ស៣១នាក់ បានឆ្លងជំងឺនេះ បន្ថែមពីលើតួលេខ ៥៣នាក់ កាលពីថ្ងៃសៅរ៍។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីថ្មីទាំងនេះ ត្រូវបានរកឃើញ នៅក្នុងខេត្តព្រះសីហនុ និងមួយភាគធំ ត្រូវបានរកឃើញ នៅសណ្ឋាគារមួយកន្លែង ដែលជនជាតិបារាំង២នាក់ បានស្នាក់នៅ និងត្រូវបានរកឃើញ កាលពីថ្ងៃសៅរ៍ ថាបានឆ្លងជំងឺកូវីដ១៩

ករណីរកឃើញថ្មីទាំងនោះ កើតឡើងទៅលើអ្នកទេសចរណ៍បារាំង ចំនួន២៩នាក់ ខណៈអ្នកទេសចរណ៍បារាំង វ័យចំណាស់​ពីរនាក់ផ្សេង ត្រូវបានរកឃើញ ថាមានមេរោគនេះ កាលពីថ្ងៃសៅរ៍រួចហើយ។ រីឯពីរករណីថ្មីទៀត កើតឡើង ទៅលើជនជាតិខ្មែរ ដែលជាមគ្គុទេសទេសចរ ឲ្យក្រុមអ្នកទេសចរណ៍បារាំង ដែលមានចំនួនសរុប ៣៦នាក់ (៥នាក់ មិនត្រូវបានរកឃើញ មានផ្ទុកមេរោគ កូវីដ១៩ទេ)។

ក្រសួងសុខាភិបាល បានអះអាងទៀតថា បច្ចុប្បន្នជនជាតិបារាំង ទាំង២៩នាក់ និងជនជាតិខ្មែរ ២នាក់ ដែលផ្ទុកមេរោគកូវីដ១៩ ត្រូវបានដាក់ព្យាបាល ឱ្យនៅដាច់ដោយឡែក តាមបន្ទប់ នៅក្នុងសណ្ឋាគារមួយ ដោយមានការបិទជាបណ្តោះអាសន្ន និងមិនឱ្យមានការចេញចូល ដោយគ្មានភារកិច្ចឡើយ។

សូមបញ្ជាក់ដែរថា ករណីឆ្លងជំងឺរលាកផ្លូវដង្ហើម ប្រភេទថ្មី នៅកម្ពុជា ដែលមានចំនួន៨៤នាក់នោះ រួមមាន ស្រី២១នាក់ ប្រុស៦៣នាក់ ដែលក្នុងនោះ មានចិន១នាក់ (នៅខេត្តព្រះសីហនុ បានជាសះស្បើយ) អង់គ្លេស៣នាក់ (ក្នុងនោះ មាន១នាក់បានជាសះស្បើយ) កាណាដា១នាក់ ប៊ែលហ្សិក១នាក់ បារាំង៣៣នាក់ (ក្នុងនោះ មានកូនប្រុសបង្កើត អាយុ៤ខែ) ម៉ាឡេស៊ី១២នាក់ និងខ្មែរ៣៣នាក់៕



លំអិតបន្ថែមទៀត

កម្ពុជា

រូបភាព ហ៊ុន សែន – យន្ដ មីន មួយនេះ មានន័យ​ច្រើនយ៉ាង

ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានចែករំលែកតៗគ្នា នូវរូបភាពមួយសន្លឹកខាងលើនេះ ហើយបាននាំគ្នា ធ្វើអត្ថាធិប្បាយចម្រុះគ្នា និង«មានន័យ​ច្រើនយ៉ាង»។ រូបនោះ បង្ហាញឲ្យឃើញលោក ហ៊ុន សែន ដែលទៅដល់ផ្ទាល់​ក្នុង​កន្លែងកើតហេតុ នៃការបាក់រលំអគារចិន ក្នុងខេត្តព្រះសីហនុ ...
កម្ពុជា

Covid-19៖ បុរសវ័យចំណាស់​ម្នាក់ទៀត ស្លាប់​នៅព្រៃវែង

កម្ពុជាបានប្រកាសឲ្យដឹង ពីមរណភាពរបស់ បុរសវ័យចំណាស់​ម្នាក់ទៀត ដែលវិជ្ជមានកូវីដ-១៩ (Covid-19) នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ។ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបញ្ជាក់ថា បុរសវ័យ៦៩ឆ្នាំ រស់នៅភូមិជ័យឧត្តម ឃុំព្រែកខ្សាយ«ខ» ...
កីឡា និងបច្ចេកវិទ្យា

ហ្សីណាឌីន ហ្សីដាន នឹងចូលរួម​ការប្រកួត​ថ្ងៃសៅរ៍ បន្ទាប់ពី​អវិជ្ជមានកូវីដ

លោក ហ្សីណាឌីន ហ្សីដាន (Zinédine Zidane) គ្រូបង្វឹករបស់ក្រុម រៀលម៉ាឌ្រីត (Real Madrid – អេស្ប៉ាញ) ត្រូវបានធ្វើតេស្ដិ៍រកមេរោគ «Covid-19» ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.