ដំណឹងអាស៊ី-ប៉ាស៊ីភិក

ចិន​ដាក់​បម្រាម​ជាថ្មី លើ​ប្រជាជន​​១០៨លាន​នាក់ ក្នុង​ភាគ​ឦសាន​ប្រទេស

តំបន់ជាច្រើន ក្នុងភាគឦសានប្រទេស ដែលមានចំនួនប្រជាជនរស់នៅ ១០៨លាននាក់ ត្រូវបានអាជ្ញាធរចិន ប្រកាសដាក់បម្រាម សារជាថ្មី បន្ទាប់ពីបានរកឃើញករណីឆ្លង ជំងឺ«Covid-19» ចំនួន៣៤នាក់ នៅក្នុងក្រុង «Shulan» តែប៉ុន្មានថ្ងៃចុងក្រោយប៉ុណ្ណោះ។

ខេត្ត «Jilin» ខេត្ត «Liaoning» និងក្រុងធំៗ នៅជុំវិញនោះ ត្រូវបានប្រកាសបិទ។ រថភ្លើង និងរថយន្ដក្រុង បានផ្អាកដំណើរការ។ សាលារៀន បានបិទទ្វា ហើយប្រជាជនទាំងអស់ នៅក្នុងតំបន់ ត្រូវបង្ខំឲ្យសំងំ នៅក្នុងផ្ទះឡើងវិញ បន្ទាប់ពីពួកគេ បានចេញពីបម្រាមទាំងនេះ កាលពីប៉ុន្មានសប្ដាហ៍មុន។

នៅក្នុងក្រុង «Shulan» ដែលពេលនេះ ត្រូវបានចាត់ទុក ជាមណ្ឌលកណ្ដាល នៃរលកចម្លងមេរោគ «Covid-19» វិធានការដ៏តឹងរុឹងជាច្រើន ត្រូវបានអនុវត្ត រហូតដល់មានបទបញ្ជាថ្មី។

អាគារភូមិគ្រឹះណា ដែលមានករណីឆ្លង (ទោះរកឃើញពិត ឬជាការសង្ស័យ) នឹងត្រូវបិទទ្វា ហើយត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក (នៅដាច់តែឯង)។ សមាជិក​ម្នាក់ ក្នុងមួយគ្រួសារ ត្រូវបានអនុញ្ញាត និងមានសិទ្ធិ អាចចេញ​ទៅទិញទំនិញ ឬម្ហូបចំណី ក្នុងរយៈពេល​២ម៉ោង​ យ៉ាងយូរបំផុត និងជារៀងរាល់ពីរថ្ងៃម្ដង។

វិធានការតឹងរុឹងខាងលើ ក៏ត្រូវបានអនុវត្ត នៅទូទាំងខេត្ត «Jilin» ទាំងមូលដែរ។ ថ្នាំព្យាបាលគ្រុនផ្ដាសាយទាំងឡាយ ត្រូវបានហាមឃាត់ នៅតាមឱសថដ្ឋានានា ដើម្បីកុំឲ្យបណ្ដាជន អាចលាក់រោគសញ្ញា របស់ពួកគេបាន។

តួលេខផ្លូវការ នៃករណីឆ្លង នៅទូទាំងប្រទេសចិន ក្នុងពេលនេះ មានចំនួន ៨៨ ៤២៣នាក់ ក្នុងចំណោមនោះ អ្នកជំងឺ ៤ ៦៣៤នាក់ បានស្លាប់ រាប់តាំងពីការរាតត្បាតដំបូងទីមក៕



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ កម្ពុជារកឃើញ​ទារកម្នាក់​​ឆ្លងក្នុង​សហគមន៍ សរុប៤១នាក់

នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ករណីឆ្លង«Covid-19»ក្នុងសហគមន៍ បានកើនឡើង សរុប៤១នាក់ បន្ទាប់ពីអាជ្ញាធរសុខាភិបាល របស់កម្ពុជា បានរកឃើញអ្នកជំងឺម្នាក់ទៀត ដែលជាទារកអាយុ១ខួប។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ...
ដំណឹង

អង្គការ​«PETA»​ព្រមានពី​«Covid-19»​តាម​ផ្សារ​សត្វព្រៃ នៅ​អាស៊ាន

បើសិនជាជំងឺ «Covid-19» បានផ្ទុះចេញពីទីផ្សារមួយ ដែលលក់សាច់សត្វព្រៃ នៅ​កណ្ដាល​ក្រុង វូហាន (Wuhan) នៃប្រទេសចិននោះ ទីផ្សារសត្វព្រៃទាំងឡាយ នៅតាម​បណ្ដា​ប្រទេស នៅ​អាស៊ាន មិនត្រូវបានអាជ្ញាធរ នៅក្នុងប្រទេសទាំងនេះ ...
ដំណឹង

Covid-19៖ ចិនបិទក្រុងមួយ បន្ទាប់ពី​រកឃើញ​ករណីឆ្លង ៣៤នាក់

ក្នុងក្រុង «Shulan» អាជ្ញាធរសុខាភិបាល បានរកឃើញករណីឆ្លងជំងឺ «Covid-19» មានចំនួន ៣៤នាក់ កាលពីសប្ដាហ៍កន្លងមក។ ចំនួននេះ ទោះបីជានៅតិចក៏ដោយ តែអាជ្ញាធរចិន បានប្រកាស បិទក្រុងមួយនេះទាំងមូល ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.