ដំណឹងពិភពលោក

Covid-19៖ តុល្យភាព​អ្នកជំងឺ​ស្លាប់ បាន​កើនឡើង​ នៅ​ប្រទេស​រុស្ស៊ី

នៅ​ប្រទេស​រុស្ស៊ី អ្នកជំងឺ «Covid-19» ដែលបានស្លាប់ កាលពីម្សិលមិញ បានកើនឡើង​ដល់ចំនួន ១៧៤នាក់ ដែលជាចំនួនច្រើនបំផុត រាប់តាំងពីការរាតត្បាតដំបូង នៅក្នុង​ប្រទេសនេះ។

អ្នកជំងឺដែលស្លាប់ មកទល់នឹងថ្ងៃនេះ មានចំនួនសរុប ៣ ៨០៧នាក់ ពីក្នុងចំណោម​ករណីឆ្លង ដែលត្រូវបានរកឃើញ មានប្រមាណជា ២៦៣ ៣៤២នាក់ ក្នុងករណីឆ្លង ៨ ៩១៥នាក់ ត្រូវបានរកឃើញ កាលពីម្សិលម៉ិញ។ ចំនួនអ្នកឆ្លង​ដ៏សន្ធឹកសន្ធាប់ បានធ្វើ​ឲ្យប្រទេសរុស្ស៊ី ឈរនៅលេខរៀងទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេស​ប្រេស៊ីល។

តែផ្ទុយពីចំនួនអ្នកស្លាប់ ដែលកើនឡើង ចំនួនអ្នកឆ្លងប្រចាំថ្ងៃ ហាក់មានចំនួន​ថយចុះវិញ ហើយអាជ្ញាធរក៏បានកាត់បន្ថយបម្រាម នៅតាមតំបន់ជាច្រើន លើផ្ទៃប្រទេសដែរ។

តួលេខផ្លូវការ ក៏បានបង្ហាញពីអ្នកជំងឺ ដែលបានជាសះស្បើយ ថាមានចំនួន ១២ ៣៣១នាក់ដែរ។

កាលពីថ្ងៃចន្ទ លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន​ (Vladimir Poutine) បានបង្ហាញ​ខ្លួនឡើងវិញ នៅ​វិមានក្រឹមឡាំង។ អ្នកនាំពាក្យប្រធានាធិបតី លោក «Dmitri Peskov» បានអះអាង ថាលោក ពូទីន បានចេញពី​មន្ទីរពេទ្យ បន្ទាប់ពីលោក ត្រូវបានធ្វើតេស្ដិ៍ រកឃើញលទ្ធផល«វិជ្ជមាន» កាលពីពាក់កណ្ដាលខែឧសភា។

អ្នកនាំពាក្យបានអះអាងបន្តថា នៅខណៈនេះ លោក ពូទីន បានចាប់ធ្វើ​ការងារជាថ្មី នៅនឹងគេហដ្ឋានរបស់លោក៕



លំអិតបន្ថែមទៀត

កម្ពុជា

អាជ្ញាធរ​ចិន​រកឃើញ​បុរសចិន​ផ្ទុក​«Covid-19»​ម្នាក់​ទៀត ចេញពី​កម្ពុជា

ជនជាតិចិនមួយរូប អាយុ៣៧ឆ្នាំ ដែលធ្វើដំណើរ ចេញពី​កម្ពុជា កាលពីថ្ងៃទី១០ ខែមេសា ត្រូវបានអាជ្ញាធរនៃក្រុង ស៊ិនជិន (Shenzhen) ប្រទេសចិន ធ្វើតេស្ដិ៍រកឃើញ ថាបានឆ្លងជំងឺ «Covid-19» ...
ដំណឹង

កូរ៉េខាងជើងសាទរខ្លួនឯង អំពី​«ជ័យ​ជម្នះ​ដ៏អស្ចារ្យ»​លើ​«Covid-19»

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong Un) បានធ្វើការ​កោតសរសើរ​ខ្លួនឯង ដោយអះអាងថា ជា«ជ័យ​ជម្នះ​ដ៏អស្ចារ្យ» ចំពោះការទប់ស្កាត់ និងប្រយុទ្ធទល់​នឹងរោគរាតត្បាត «Covid-19»។ ...
ដំណឹង

Covid-19៖ ម៉ាក្រុង កោះប្រជុំពី«ភាពយឺតយ៉ាវ» នៃយុទ្ធនាការ​​វ៉ាក់សាំង

លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានកោះប្រជុំ ក្នុងរសៀលថ្ងៃចន្ទទី៤​ ខែមករានេះ ដើម្បីផ្ដោតលើ​យុទ្ធនាការ​ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ (Covid-19) ដែលរងការរិះគន់ថា ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.