កម្ពុជាដំណឹង

អាជ្ញាធរ​ចិន​រកឃើញ​បុរសចិន​ផ្ទុក​«Covid-19»​ម្នាក់​ទៀត ចេញពី​កម្ពុជា

ជនជាតិចិនមួយរូប អាយុ៣៧ឆ្នាំ ដែលធ្វើដំណើរ ចេញពី​កម្ពុជា កាលពីថ្ងៃទី១០ ខែមេសា ត្រូវបានអាជ្ញាធរនៃក្រុង ស៊ិនជិន (Shenzhen) ប្រទេសចិន ធ្វើតេស្ដិ៍រកឃើញ ថាបានឆ្លងជំងឺ «Covid-19» និងបញ្ជូន​ទៅសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ។

គណៈកម្មការសុខភាព របស់ក្រុង ស៊ិនជិន បានប្រកាស នៅក្នុងរបាយការណ៍ប្រចាំថ្ងៃ ចេញផ្សាយក្នុងថ្ងៃទី១៤ ខែមេសានេះថា បុរសចិនខាងលើ បានចូល​មកកាន់ក្រុង ក្វាងចូវ តាមជើងយន្ដហោះ «LQ908» និងត្រូវបានផ្ទេរ ទៅកាន់ក្រុង ស៊ិនជិន នៅថ្ងៃទី១១ ខែមេសា ដោយតម្រូវឱ្យដាក់នៅ ដោយឡែកពីគេ ដើម្បីការធ្វើតេស្ដិ៍។

លុះនៅថ្ងៃទី១២ ខែមេសា លទ្ធផលនៃការធ្វើតេស្ដិ៍ បានបញ្ជាក់ថា បុរសរូបនោះ មានផ្ទុកមេរោគ «Covid-19»។

របាយការណ៍បន្តថា នៅពេលនេះ ពលរដ្ឋចិនខាងលើ ត្រូវបានផ្ទេរទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល ដាច់ដោយឡែកពីគេ ខណៈអ្នកដែលប៉ះពាល់ ជាមួយជនជាតិចិនរូបនេះ គឺជាមនុស្សជាច្រើននាក់ ដែលបានរួមដំណើរ តាមជើងយន្តហោះ «LQ908»។

ករណីរកឃើញខាងលើ បានបន្ថែមពីលើរបាយការណ៍ជាច្រើន ក្នុងពេលកន្លងមក ដែលអះអាងថា មានជនជាតិចិន ជនជាតិជប៉ុន និងជនបរទេសច្រើននាក់ ត្រូវបានរកឃើញថា ពួកគេបានឆ្លងជំងឺ «Covid-19»​ បន្ទាប់ពីពួកបានចាកចេញពីកម្ពុជា។ ប៉ុន្តែជាទម្លាប់រៀងរាល់ដង ករណីរកឃើញនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជាច្រានចោល ដោយចាត់ទុកថា អ្នកជំងឺទាំងនោះ បានឆ្លងជំងឺនេះ នៅតាម«ផ្លូវ» នៃការធ្វើដំណើររបស់ពួកគេ។

មកដល់ថ្ងៃនេះ ប្រទេសកម្ពុជាបានបញ្ចេញ«តួលេខផ្លូវការ» ថាខ្លួនមានករណីឆ្លងជំងឺ «Covid-19» កើនឡើងដល់ ១២២នាក់។ របាយការណ៍ផ្លូវការដដែល បានអះអាងថា អ្នកជំងឺដែលបានជាសះស្បើយ មានចំនួន ៩១នាក់ និងបានទទួលស្គាល់ថា មានការឆ្លង​នៅក្នុងសហគមន៍ តែនៅក្នុងទំហំតូច។

សម្រាប់ អ្នកស្រី លី អៃឡាន (Li Ailan) មន្រ្តី​អង្គការ​សុខភាព​ពិភព​លោក (WHO) ប្រចាំ​នៅ​កម្ពុជា​ បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាន កាលពីថ្ងៃ​ច័ន្ទ​ ទី១៣ ខែមេសានេះ ​អំពាវនាវ ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ត្រូវត្រៀម​ខ្លួន សម្រាប់​ការ​ឆ្លងរីករាលដាល ជាលក្ខណៈ​ទ្រង់ទ្រាយ​ធំ៕



លំអិតបន្ថែមទៀត

កម្ពុជា

អ្នកជំនាញ អ.ស.ប ថាកម្ពុជា​ប្រើ​​«Covid-19»បង្ក្រាបកូដកម្មស្របច្បាប់

ក្រុម«អ្នកជំនាញ»​នៃ​អង្គកា​រ​សហ​ប្រជាជា​តិ​ ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស បា​ន​រិះ​គន់​ចំ​ពោះការ​ចាត់វិធា​នការ ឱ្យ​កម្មក​រកា​ស៊ីណូ ដែ​លបានធ្វើកូដ​កម្ម​នៅ​កម្ពុជា ​បន្តធ្វើ​ចត្តាឡីស័​ក ក្នុង​ក្រប​ខណ្ឌ​ការ​ពារ​ជំងឺ «Covid-19 (កូ​វីដ-១៩)» ដោយលើក​ឡើងថា ​អាជ្ញាធ​រមិន​ត្រូវ​ប្រើ​វិធា​នកា​រសុខ​ភាព​សាធា​រ​ណៈ ជា​សំ​អាងក្នុងការ​បង្រ្កាប​ លើស​កម្ម​ភាព​កូដកម្មស្របច្បាប់ ...
ដំណឹង

ស្ថាបនិក​«Wikileaks» មានកូន​ពីរនាក់ ជាមួយ​មេធាវី​របស់​ខ្លួន

កូនទាំងពីរនាក់នោះ បានចាប់កំណើតឡើង ក្នុងខណៈស្ថាបនិក នៃបណ្ដាញ«Wikileaks» លោក ជូលៀន អាសាញ (Julian Assange) កំពុងបង្ខាំងខ្លួន កាលពីអំឡុងទសវត្សរ៍ឆ្នាំ២០១០ ក្នុងស្ថានទូតនៃប្រទេសអេក្វាទ័រ ប្រចាំក្នុងចក្រភពអង់គ្លេស ...
កម្ពុជា

អាមេរិក​នៅពីក្រោយ កឹម សុខា? ជិន ម៉ាលីន ថ្លែងផ្ទុយពី ផៃ ស៊ីផាន

នៅចំពោះការថ្លែង របស់ឯកអគ្គរដ្ឋទូតអាមេរិក ទាក់ទងនឹងករណីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានចេញមុខមកអះអាងថា រដ្ឋាភិបាលលោក ហ៊ុន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.