កម្ពុជាដំណឹង

សម រង្ស៊ី បន្តផ្ញើរសារឲ្យ «ស ខេង វ៉ៃ ហ៊ុន សែន មុន ហ៊ុន សែន វ៉ៃ ស ខេង»

ជាថ្មីម្ដងទៀត មេដឹកនាំប្រឆាំងកម្ពុជា លោក សម រង្ស៊ី បានថ្លែងឲ្យដឹងថា រវាងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ មិនមានភាពល្អូកល្អើនជាមួយគ្នាណាស់ណាទេ។ លោក សម រង្ស៊ី បានបញ្ជូនសារលើកនេះ ប្រាប់ទៅលោក ស ខេង ឲ្យចាត់ការលោក ហ៊ុន សែន ជាជាងរង់ចាំឲ្យលោក ហ៊ុន សែន ចាត់ការលើរូបលោក (ស ខេង) មុន។

យ៉ាងណា ក៏វោហាស័ព្ទរបស់លោក សម រង្ស៊ី ទាក់ទងនឹងករណីប្រហាក់ប្រហែលគ្នានេះ នាពេលកន្លងមក ត្រូវបានលោក ស ខេង ច្រានចោល និងអះអាងថា លោកមិនទៅល្ងង់ធ្វើដូច្នេះឡើយ។

ការថ្លែងជាថ្មីរបស់លោក សម រង្ស៊ី ធ្វើឡើងកាលពីម្សិលម៉ិញ នៅចំពោះអ្នកគាំទ្ររាប់សិបនាក់ ក្នុងក្រុង សាន ចូហ្សេ (San Jose) រដ្ឋកាលីហ្វ័នី ភាគខាងលិចសហរដ្ឋអាមេរិក។

ប្រធានស្ដីទីគណបក្សប្រឆាំងរូបនេះ បានអះអាងដំបូងឡើយថា លោកស្គាល់មនុស្សជុំវិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាច្រើននាក់ ដែលមិនពេញចិត្តជាមួយលោក ហ៊ុន សែន ហើយរង់ចាំឱកាស ដើម្បីឲ្យមាន«ការផ្លាស់ប្ដូរ»មួយ។

លោក សម រង្ស៊ី បានថ្លែងថា៖

«ខ្ញុំស្គាល់មនុស្សនៅជុំវិញលោក ហ៊ុន សែន ច្រើនណាស់ គេអស់ជំនឿលើ ហ៊ុន សែន ហើយបងប្អូន គេចាំតែឱកាស… ២០១៩ហ្នឹងមានឱកាសហើយបងប្អូន ទម្លាក់ ហ៊ុន សែន ចេញទៅ!»

បន្ទាប់មក គូបដិបក្ខនយោបាយដ៏ស្រួចស្រាវ របស់លោក ហ៊ុន សែន បានថ្លែងទៅកាន់លោក ស ខេង ដែលជាបុរសមានអំណាចទី២ នៅក្នុងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាថា៖

«ស ខេង យើងធ្លាប់និយាយជាមួយគ្នា ថាយើងនឹងរៀបចំឲ្យមានការផ្លាស់ប្ដូរ តែ ស ខេង ឯងនិយាយថា​ខ្លាចអាតាមួយនោះ។ ឥឡូវកុំខ្លាចអាតានោះទៀត។ ហើយបើ ស ខេង ឯងមិនវៃអាតានោះមុនទេ អាតានោះវ៉ៃ ស ខេង ឯងមុនហើយ។ ដាក់អាតាហ្នឹងឲ្យឆាប់ទៅ យើងមកជួយ… សម រង្ស៊ី សង្គ្រោះជាតិមកជួយ។»

ចុងខែធ្នូកន្លងទៅ លោក សម រង្ស៊ី ធ្លាប់បានលើកឡើងថា គឺលោក ស ខេង ជាអ្នកនៅពីក្រោយ​ការនិរទេសខ្លួន​របស់លោក​ កាលពីអំឡុងចុងឆ្នាំ២០១៥ ដើម្បីទុកឱកាសឲ្យលោក​រៀបចំផ្ទៃក្នុង​គណបក្សប្រជាជនកម្ពុជា​សិន។ ប៉ុន្តែលោកឧបនាយករដ្ឋមន្ត្រី​និងជារដ្ឋមន្ត្រីមហាផ្ទៃ​បានតបវិញថា លោកមិនល្ងង់ធ្វើទង្វើបែបនេះ ដែលអាចបើកផ្លូវឲ្យលោក សម រង្ស៊ី វាយប្រហារមកលើលោកវិញនៅពេលក្រោយ​ដូច្នេះឡើយ។

លោក ស ខេង បានអះអាងថា៖

«ប្រការនេះខុសទាំងស្រុង ពីច្បាប់រដ្ឋធម្មនុញ្ញ និងអាចផ្តល់ឱកាសគ្រប់ពេលវេលា ឲ្យ សម រង្ស៊ី មានលេសវាយប្រហារ មកលើរូបខ្ញុំវិញ នៅពេលដែលសមត្ថកិច្ច បានទទួលដីកា ដើម្បីចាប់ខ្លួន សម រង្ស៊ី រួចហើយ»៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន៖ កម្ពុជា-ចិន ជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានបង្ហាញការគាំទ្រជាថ្មីទៀត ចំពោះនយោបាយ នៃមហាយក្សកុម្មនីស្ដិ៍ចិន ដែលបានចាត់ទុកទំនាក់ទំនង «កម្ពុជា-ចិន» ថាជា«ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងជា«មិត្តដែកថែប» ដែលស្ថិតស្ថេររឹងមាំ ជាដរាប។ ...
កម្ពុជា

ថិក គ្រូស ថ្លែង​ពីភាពចាំបាច់​ ដែល​អាមេរិក​ត្រូវ​សើរើ​ការអនុគ្រោះពន្ធពីកម្ពុជា

សមាជិកព្រឹទ្ធសភាអាមេរិក ដ៏ល្បីឈ្មោះ លោក ថិក គ្រូស (Ted Cruz) បានបញ្ចេញប្រតិកម្មរបស់លោក តបនឹងនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានគម្រាម កាលពីប៉ុន្មានថ្ងៃមុន ថានឹងកម្ទេចគណបក្សប្រឆាំងចោល ប្រសិនណាជាសហគមន៍អន្តរជាតិ ...
កម្ពុជា

មេធាវីថា កឹម សុខា មិនបាន​ព្រមាន​មន្ត្រី​រឿង​«សុំសិទ្ធិ​​ធ្វើ​នយោបាយ»

ក្រុមមេធាវីការពារក្ដី ឲ្យប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានចេញមុខព្រមគ្នា មកអះអាងថា កូនក្ដីរបស់ខ្លួនមិនបានព្រមាន ឬហាមឃាត់មន្ត្រីគណបក្សណា ដែលចង់ ឬមិនចង់ «សុំសិទ្ធិ​​ធ្វើ​នយោបាយ» ឡើងវិញនោះឡើយ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.