លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានកោះប្រជុំ ក្នុងរសៀលថ្ងៃចន្ទទី៤​ ខែមករានេះ ដើម្បីផ្ដោតលើ​យុទ្ធនាការ​ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ (Covid-19) ដែលរងការរិះគន់ថា មាន«ភាពយឺតយ៉ាវ» ក្នុងប្រទេស​បារាំង។

យ៉ាងណា ប្រភពដែលស្ថិតនឹងកិច្ចប្រជុំនោះ បានបង្ហើបប្រាប់សារព័ត៌មាន ក្នុងប្រទេសបារាំងថា នោះជាការប្រជុំការងារ ជាមួយលោក​នាយករដ្ឋមន្ត្រី ហ្សង់ កាស្តិក (Jean Castex) និងរដ្ឋមន្ត្រីពាក់ព័ន្ធដទៃទៀត ដើម្បីតាមដានមើល ទៅលើយុទ្ធនាការមួយនេះ។

ប្រភពដដែល បានបញ្ជាក់ទៀតថា កិច្ចប្រជុំផ្សេងទៀត ក្នុងក្របខណ្ឌក្រុមប្រឹក្សាខឿនសុខាភិបាល និងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នឹងត្រូវគ្រោងធ្វើ នៅថ្ងៃពុធទី៦ ខែមករាខាងមុខ។

មកទល់នឹងថ្ងៃទី១ ខែមករា រដ្ឋមន្ត្រីសុខាភិបាលបារាំង បានបញ្ចេញតួលេខផ្លូវការ ថាមនុស្ស៥១៦នាក់ បានទទួលការចាក់ថ្នាំ​វ៉ាក់សាំង។

តួលេខដ៏តិចតួចខាងលើ បានបង្កឲ្យផ្ទុះឡើង នូវការរិះគន់យ៉ាងសន្ធឹកសន្ធាប់ ដោយចោទប្រកាន់​រដ្ឋាភិបាលបារាំង ថាមាន​«ភាពយឺតយ៉ាវ» ក្នុងការបង្កើតយុទ្ធសាស្ត្រចាក់ថ្នាំវ៉ាក់សាំង និងធ្វើការប្រយ័ត្នប្រយែង​«ជ្រុល» បើធៀបនឹងប្រទេសជិតខាង ក្នុងសហភាពអ៊ឺរ៉ុប៕



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ កម្ពុជា​ហាម​អ្នកដំណើរ​​ពី​បស្ចឹមលោក ៥ប្រទេស ចំនួន​៣០ថ្ងៃ

អ្នកដំណើរពីបស្ចឹមលោក ចំនួន ៥ប្រទេស មានប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងសហរដ្ឋអាមេរិក ត្រូវបានប្រទេសកម្ពុជា ហាមចូល សម្រាប់រយៈពេល៣០ថ្ងៃ ដើម្បីទប់ស្កាត់ការរាតត្បាត នៃមេរោគ«កូរូណា»ថ្មី។ ...
ដំណឹង

Covid-19៖ អៀរ៉ង់ហាមឃាត់វ៉ាក់សាំង របស់​អាមេរិក និងអង់គ្លេស

មគ្គុទេសន៍ដ៏កំពូល (Ayatolla) របស់ប្រទេសអៀរ៉ង់ លោក «Ali Khamenei» បានប្រកាសនៅថ្ងៃសុក្រទី៨ ខែមករានេះ ហាមឃាត់ការនាំចូល នូវថ្នាំវ៉ាក់សាំង​បង្ការជំងឺកូវីដ (Covid-19) ដែលផលិតដោយសហរដ្ឋអាមេរិក និងអង់គ្លេស ...
ដំណឹង

កងទ័ពបារាំងប្រើយន្ដហោះ អ៊ែរប៊ូស ដើម្បីដឹកជញ្ជូនអ្នកជំងឺ«Covid-19»

កងទ័ពអាកាសរបស់ប្រទេសបារាំង បានប្រើយន្ដហោះប្រភេទធំ អ៊ែរប៊ូស (AirBus A330) ដើម្បីផ្ទេរអ្នកជំងឺ «Covid-19» ចេញពីមន្ទីរពេទ្យ ក្នុងតំបន់ «Alsace» ភាគខាងកើតបារាំង ទៅកាន់មន្ទីរពេទ្យផ្សេងទៀត ស្ថិតក្នុងភាគខាងត្បូងប្រទេស។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.