ភ្នំភ្លើង«Sinabung» នៃកោះស៊ូម៉ាត្រា (ប្រទេសឥណ្ឌូនេស៊ី) បានបញ្ចេញកំហឹងក្រេវក្រោក ក្នុងព្រឹកថ្ងៃអង្គារទី២ ខែមីនា ឆ្នាំ២០២១ ដោយ​បញ្ចេញកំអែទៅក្នុងអាកាស ឡើងខ្ពស់ដល់ជាង៥គីឡូម៉ែត្រ។

គ្រោះមហន្តរាយ ត្រូវបានវាយតម្លៃ ក្នុងកម្រិត៣ភាគ៤ តែអាជ្ញាធរឥណ្ឌូនេស៊ី​មិនបានប្រកាស​ភាពអាសន្នទេ ដោយគ្រាន់តែ​ធ្វើការ​ហាមឃាត់​បណ្ដាជន កុំធ្វើដំណើរចូល​ទៅក្នុងតំបន់ជុំវិញភ្នំភ្លើង។

អ្នកជំនាញបានអះអាងថា កម្លាំងនៃការខ្ជាក់កំអែ​ទៅក្នុងផ្ទៃមេឃ របស់ភ្នំភ្លើងខាងលើ មានលក្ខណៈព្រឺព្រួច គួរឲ្យកត់​សម្គាល់ខ្លាំង រាប់តាំងពីឆ្នាំ២០១០មក។

បន្ទាប់ពីបានដេកលក់ អស់ជាច្រើន​សតវត្សរ៍មក ភ្នំភ្លើង«Sinabung»​ដែលមានកំពស់​២៤៦០ម៉ែត្រ បានងើបធ្វើ​សកម្មភាពជាថ្មី ជាលើកទី១​ ក្នុងឆ្នាំ២០១០ បណ្ដាលឲ្យមានមនុស្សស្លាប់​២នាក់។ ការផ្ទុះពីរលើកផ្សេងទៀត ដែល​បានធ្វើឲ្យមនុស្សស្លាប់ដែរនោះ គឺក្នុងឆ្នាំ២០១៤ (ស្លាប់យ៉ាងហោច១៦នាក់) និងក្នុងឆ្នាំ២០១៦ (ស្លាប់៧នាក់)៕



You may also like

ដំណឹង

មេដឹកនាំ​ប្រឆាំង​នៅ​ឥណ្ឌូនេស៊ី ប្ដឹង​ឧទ្ធរណ៍​ជំទាស់​លទ្ធផលឆ្នោត​ប្រធានាធិបតី

អតីតនាយទាហាន និងជាបេក្ខជនប្រធានាធិបតី – មេដឹកនាំ​ប្រឆាំង​នៅ​ឥណ្ឌូនេស៊ី លោក «Prabowo Subianto» បានប្ដឹងឧទ្ធរណ៍ជំទាស់លទ្ធផល នៃការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី ដែលផ្ដល់ជ័យជំនះ ទៅឲ្យប្រធានាធិបតីផុតតំណែង លោក «Joko ...
ដំណឹង

រលក​យក្ស​នៅ​ឥណ្ឌូនេស៊ី៖ តួលេខកើន ២២២នាក់ស្លាប់ ៨៤៣នាក់របួស

«យ៉ាងហោច មនុស្ស២២២នាក់ បានស្លាប់ មនុស្ស ៨៤៣នាក់ បានរងរបួស និង២៨នាក់ផ្សេងទៀត បានបាត់ខ្លួន» នេះ បើតាមតុល្យភាពបណ្ដោះអាសន្ន ដែលធ្លាក់មកដល់ចុងក្រោយបំផុត ផ្ដល់ដោយលោក «Sutopo ...
កំសាន្ដ

សមាជិក​ក្រុម​ស្លាប់​និង​បាត់ខ្លួន បន្ទាប់​ពី​ការប្រគុំតន្ត្រី​ត្រូវ​រលកយក្ស​​បោក​ពន្លិច

រលកយក្ស «Tsunami» ដែលបង្កឡើង ពីការផ្ទុះភ្នំភ្លើង «Anak Krakatoa » កាលពីយប់ថ្ងៃសៅរ៍ បានបង្កគ្រោះមហន្តរាយ និងភាពអាណោចអាធម៌មិនតិចទេ ទៅដល់បណ្ដាជន អ្នករស់នៅលើ ភាគខាងត្បូងកោះស៊ូម៉ាត្រា និងភាគខាងលិចកោះជ្វា ...

Comments are closed.

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...