• Covid-19៖ ហ៊ុន សែន ឲ្យបិទជើង​ហោះហើរ ពីម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី

    នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានបញ្ជាឲ្យបិទជើងហោះហើរទាំងឡាយ ពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ដើម្បីបង្ការការរាតត្បាត ជំងឺ «Covid-19»។ បទបញ្ជា​នេះ នឹងត្រូវអនុវត្តន៍ ចាប់ពីថ្ងៃទី១ ខែសីហាខាងមុខនេះតទៅ។ សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា ដែលចេញផ្សាយ នៅមុននេះបន្តិច បានបញ្ជាក់ពីបទបញ្ជា របស់លោក ហ៊ុន សែន ចុះថ្ងៃទី២៥ ខែកក្កដាម្សិលម៉ិញ ដើម្បីឲ្យផ្អាកជាបណ្ដោះអាសន្ន នូវរាល់ការហោះហើរទាំងឡាយ ពីប្រទេសទាំងពីរ បន្ទាប់ពីសង្កេតឃើញថា ការឆ្លងជំងឺកូវីដ១៩ របស់អ្នកដំណើរមកពីប្រទេសទាំងពីរ មានអត្រាខ្ពស់។ តែក្រសួងសុខាភិបាល មិនបានបញ្ជាក់ថា ការផ្អាកជើងយន្ដហោះ នឹងមានសុពលភាពរហូតដល់ពេលណា ...
  • Covid-19៖ កម្ពុជារកឃើញអ្នកជំងឺ ២៣នាក់​​ថ្មីទៀត​ សរុប​២២៥នាក់

    ប្រទេសកម្ពុជាបានអះអាងថា ខ្លួនរកឃើញករណីអ្នកឆ្លង «កូវីដ១៩ (Covid-19)» ចំនួន ២៣នាក់​​ថ្មីទៀត​ ដែល​នាំ​​ឱ្យ​ករណី​អ្នកជំងឺសរុប កើនឡើងដល់​២២៥នាក់។ នេះ បើតាម​សេចក្ដីប្រកាសព័ត៌មាន របស់​ក្រសួង​សុខាភិបាល​កម្ពុជា ដែលចេញផ្សាយ កាលពីមុន​នេះ​បន្តិច។ ពីក្នុងចំណោម​អ្នកជំងឺថ្មីទាំង​២៣នាក់ មានជនជាតិខ្មែរចំនួន១៩នាក់ និងជនជាតិ​ឥណ្ឌូនេស៊ី​៤នាក់។ ប៉ុន្តែ​ពួកគេ​ទាំងនេះ បានធ្វើដំណើរចូលប្រទេសកម្ពុជា តាមជើង​យន្ដហោះខុសៗគ្នា។ ជនជាតិឥណ្ឌូណេស៊ីចំនួន​៤នាក់​ ធ្វើដំណើរចូលកម្ពុជា តាមជើងហោះហើរ «AK538» នៅថ្ងៃទី២៣ ខែ​កក្តដា ឆ្នាំ២០២០ ជនជាតិខ្មែរចំនួន៤នាក់ ធ្វើដំណើរចូលកម្ពុជា តាមជើង​ហោះ​ហើរ «KR708» នៅថ្ងៃទី ២៣ ខែកក្តដា ឆ្នាំ២០២០ និង​អ្នកជំងឺចំនួន១៥នាក់ផ្សេងទៀត ...
  • Covid-19៖ កម្ពុជាមាន​២ករណី​ទៀត ជាអ្នកដំណើរ​មកពី​ ឥណ្ឌូនេស៊ី

    ពី​ចំណោម​អ្នកដំណើរ​​៤៦នាក់ ដែលជិះយន្ដហោះ មកពីប្រទេស ឥណ្ឌូនេស៊ី ប្រទេសកម្ពុជា បានរកឃើញករណីឆ្លង ជំងឺ«Covid-19» ចំនួនពីរនាក់ ដែលជាជនជាតិ​ខ្មែរ។ នេះ បើ​តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា ដែលបានធ្លាក់មកដល់​ដៃ​អ្នក​សារព័ត៌មាន នៅមុននេះបន្តិច។ ជនជាតិខ្មែរទាំងពីរនាក់ ជាបុរសអាយុ ២៩ឆ្នាំ និងបុរសអាយុ ២២ឆ្នាំ ដែលមាន​អាស័យដ្ឋាន នៅខេត្តកំពង់ចាម។ បើតាមសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា បុរសទាំងពីរនាក់ បានស្ថិតក្នុងចំណោម អ្នកដំណើរសរុប ៤៦នាក់ (ក្នុងនោះស្ត្រី ២៤នាក់) ដែលជិះក្នុងយន្ដហោះ ហោះត្រង់ពី ឥណ្ឌូនេស៊ី មកកម្ពុជា កាលពីថ្ងៃទី១២ ខែមិថុនា ...
  • មេដឹកនាំ​ប្រឆាំង​នៅ​ឥណ្ឌូនេស៊ី ប្ដឹង​ឧទ្ធរណ៍​ជំទាស់​លទ្ធផលឆ្នោត​ប្រធានាធិបតី

    អតីតនាយទាហាន និងជាបេក្ខជនប្រធានាធិបតី – មេដឹកនាំ​ប្រឆាំង​នៅ​ឥណ្ឌូនេស៊ី លោក «Prabowo Subianto» បានប្ដឹងឧទ្ធរណ៍ជំទាស់លទ្ធផល នៃការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី ដែលផ្ដល់ជ័យជំនះ ទៅឲ្យប្រធានាធិបតីផុតតំណែង លោក «Joko Widodo» ឲ្យជាប់ឆ្នោតជាថ្មី។ មេដឹកនាំប្រឆាំង បានលើកឡើងពី«ការលួចបន្លំដ៏សម្បើម» នៅក្នុងការបោះឆ្នោតនោះ ដែលប្រព្រឹត្តិទៅ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩កន្លងមក។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រួមនឹងក្រុមអ្នកសង្កេតការឯករាជ្យផង មិនបានអះអាង ពី«ការលួចបន្លំ»គួរឲ្យកត់សម្គាល់ នៅក្នុងការបោះឆ្នោតនេះ ដែលធ្វើឲ្យប៉ះពាល់ ដល់លទ្ធផលឆ្នោត​នោះទេ។ ការជំទាស់របស់គណបក្សប្រឆាំង បានបង្កឲ្យផ្ទុះឡើង នូវអំពើហិង្សាដ៏កម្រ កាលពីសប្ដាហ៍កន្លងទៅ ក្នុងរដ្ឋធានី ចាការតា ...
  • ត្រូវ​ក្រពើ​ លេប​ទាំងរស់ នៅពេល​បោះ​ចំណី​ចិញ្ចឹមវា

    ស្ត្រីអ្នកស្រាវជ្រាវម្នាក់ អាយុ៤៤ឆ្នាំ បានទទួលមរណភាព ដោយត្រូវសត្វក្រពើ លេប​ទាំងរស់ នៅខណៈពេលដែលអ្នកស្រី បានបោះចំណី ដើម្បីចិញ្ចឹមសត្វតិរច្ឆាន ដែលមានបណ្ដោយ ប្រវែង៥ម៉ែត្រ មួយក្បាលនេះ។ ហេតុការណ៍ដ៏រន្ធត់ បានកើតឡើង កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ក្នុងមជ្ឈមណ្ឌលស្រាវជ្រាវមួយកន្លែង មានទីតាំង នៅក្រុង «Tomohon» ភាគខាងជើង នៃប្រទេស​ឥណ្ឌូនេស៊ី។ សារព័ត៌មានក្នុងស្រុក «Tribun-Timur» បានរាយការណ៍ថា ដើម្បីចិញ្ចឹមសត្វក្រពើ ដូចរាប់សិបដង អ្នកស្រី «Deasy Tuwo» បានឡើងលើរបងមួយ កំពស់ ២,៥ម៉ែត្រ ហើយបានបោះចំណី ទៅឲ្យសត្វក្រពើរបស់អ្នកស្រី ដែលមានឈ្មោះថា ...
  • សមាជិក​ក្រុម​ស្លាប់​និង​បាត់ខ្លួន បន្ទាប់​ពី​ការប្រគុំតន្ត្រី​ត្រូវ​រលកយក្ស​​បោក​ពន្លិច

    រលកយក្ស «Tsunami» ដែលបង្កឡើង ពីការផ្ទុះភ្នំភ្លើង «Anak Krakatoa » កាលពីយប់ថ្ងៃសៅរ៍ បានបង្កគ្រោះមហន្តរាយ និងភាពអាណោចអាធម៌មិនតិចទេ ទៅដល់បណ្ដាជន អ្នករស់នៅលើ ភាគខាងត្បូងកោះស៊ូម៉ាត្រា និងភាគខាងលិចកោះជ្វា របស់ប្រទេសឥណ្ឌូនេស៊ី។ ក្នុងចំណោមជនរងគ្រោះទាំងនោះ ក៏ត្រូវរាប់បញ្ចូលផងដែរ នូវមនុស្សម្នា ដែលស្ថិតនៅក្នុងការប្រគុំតន្ត្រី «POP» របស់ក្រុម «Seventeen» នៃប្រទេសឥណ្ឌូនេស៊ី (មិនមែនក្រុមចម្រៀង ឈ្មោះដូចគ្នា នៅក្នុងប្រទេសកូរ៉េទេ)។ ខណៈការប្រគុំតន្ត្រី កំពុងប្រព្រឹត្តិទៅនោះ រលកយក្សបានមកដល់ ហើយបានបោកយកវេទិកាចម្រៀង និងអ្នកសំដែង តែក្នុងមួយពព្រិចភ្នែក។ ហេតុការណ៍បានបញ្ចប់ទៅ តែតុល្យភាព ដែលបានធ្លាក់មកដល់ មានសភាពធ្ងន់ធ្ងរណាស់៖ ...