កម្ពុជាដំណឹង

Covid-19៖ កម្ពុជារកឃើញអ្នកជំងឺ ២៣នាក់​​ថ្មីទៀត​ សរុប​២២៥នាក់

ប្រទេសកម្ពុជាបានអះអាងថា ខ្លួនរកឃើញករណីអ្នកឆ្លង «កូវីដ១៩ (Covid-19)» ចំនួន ២៣នាក់​​ថ្មីទៀត​ ដែល​នាំ​​ឱ្យ​ករណី​អ្នកជំងឺសរុប កើនឡើងដល់​២២៥នាក់។ នេះ បើតាម​សេចក្ដីប្រកាសព័ត៌មាន របស់​ក្រសួង​សុខាភិបាល​កម្ពុជា ដែលចេញផ្សាយ កាលពីមុន​នេះ​បន្តិច។

ពីក្នុងចំណោម​អ្នកជំងឺថ្មីទាំង​២៣នាក់ មានជនជាតិខ្មែរចំនួន១៩នាក់ និងជនជាតិ​ឥណ្ឌូនេស៊ី​៤នាក់។ ប៉ុន្តែ​ពួកគេ​ទាំងនេះ បានធ្វើដំណើរចូលប្រទេសកម្ពុជា តាមជើង​យន្ដហោះខុសៗគ្នា។

  • ជនជាតិឥណ្ឌូណេស៊ីចំនួន​៤នាក់​ ធ្វើដំណើរចូលកម្ពុជា តាមជើងហោះហើរ «AK538» នៅថ្ងៃទី២៣ ខែ​កក្តដា ឆ្នាំ២០២០
  • ជនជាតិខ្មែរចំនួន៤នាក់ ធ្វើដំណើរចូលកម្ពុជា តាមជើង​ហោះ​ហើរ «KR708» នៅថ្ងៃទី ២៣ ខែកក្តដា ឆ្នាំ២០២០
  • និង​អ្នកជំងឺចំនួន១៥នាក់ផ្សេងទៀត គឺជាក្រុមនិស្សិត និងសិក្ខាកាមខ្មែរ ដែល​ធ្វើដំណើរ​មកពី​ប្រទេសរុស្យ៉ី និង​អេហ្ស៊ីប ​តាមជើងហោះហើរម៉ាឡេស៊ី កាលថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២០​កន្លងទៅ។ ពួកគេទាំងនោះ ត្រូវបានធ្វើតេស្ត​ ចំនួន៣លើក ដើម្បីស្វែងរកមេរោគ «Covid-19»។

បច្ចុប្បន្ន ​អ្នក​ឆ្លងជំងឺ​​ទាំង២៣នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព​ចាក់អង្រែ (ភ្នំពេញ) មន្ទីរពេទ្យ​ខ្មែរ-សូវៀត (ភ្នំពេញ) និងមន្ទីរពេទ្យបង្អែក ​ខេត្ត​កំពង់ស្ពឺ។

នៅថ្ងៃសៅរិ៍នេះដដែល ក្រសួងសុខាភិបាលក៏បានប្រកាសឲ្យដឹងដែរ ពីអ្នកជំងឺម្នាក់ ដែល​បានជាសះស្បើយ។ បុរសរូបនោះ មានវ័យ​២៦ឆ្នាំ មកពីខេត្តត្បូងឃ្មុំ​ និង​ជាអ្នក​ធ្វើដំណើរ មកពី​ប្រទេសឥណ្ឌូនេស៊ី។ បន្ទាប់ពីធ្វើតេស្ដិ៍ ទទួលលទ្ធផលអវិជ្ជមាន ចំនួនពីរ​លើករួច អ្នកជំងឺ​ខាងលើ​ត្រូវបានអនុញ្ញាត ឲ្យចេញពី​មន្ទីរពេទ្យ​ខ្មែរ-សូវៀត នៅថ្ងៃនេះ។

គិតមកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ កម្ពុជាមានអ្នកជំងឺ​កូវីដ១៩ សរុបទាំអស់ ២២៥នាក់ (ស្ត្រី ៤៦នាក់ និង​បុរស ១៧៩នាក់)។ ក្នុងនោះព្យាបាលជាសះស្បើយ មានចំនួន ១៤៣នាក់ (ស្រី ៣៩នាក់ និងបុរស ១០៤នាក់) ហើយអ្នកកំពុងសម្រាកព្យាបាល នៅតាម​មន្ទីរពេទ្យរដ្ឋ​មានចំនួន ៨០នាក់ (ស្រី ៥នាក់ និងបុរស ៧៥នាក់)៕



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ កម្ពុជា​មានករណីស្លាប់​ទី២ ក្នុងមណ្ឌល​ចត្តាឡីស័ក

Covid-19៖ ជាករណីស្លាប់ទី២ ក្នុងមណ្ឌល​ចត្តាឡីស័ក បន្ទាប់ពីករណីស្លាប់មួយមុន កាលពីថ្ងៃទី២២ ខែកក្កដាកន្លងទៅ។ ទាំងពីរករណី សុទ្ធតែត្រូវបាន​អាជ្ញាធរ​សុខាភិបាលកម្ពុជា អះអាងថា បណ្ដាលមកពីជំងឺ «ខ្យល់គ» ឬ«គាំងបេះដូង»។ ករណីទីពីរ ...
កីឡា និងបច្ចេកវិទ្យា

ណីម៉ា ចំអកឲ្យព័ត៌មាន ដែលថា​ខ្លួនជប់លៀង​សម្រាប់ភ្ញៀវ​៥០០នាក់

កំពូលតារាបាល់ទាត់ជាតិប្រេស៊ីល របស់ក្រុម ប៉ារីស (Paris Saint-Garmain – បារាំង) កីឡាករ ណីម៉ា (Neymar Jr) បានចំអក​ឲ្យព័ត៌មានចចាមអារាម ដែលថា​ខ្លួនជប់លៀង​សម្រាប់ភ្ញៀវ​៥០០នាក់ ...
ដំណឹង

Covid-19៖ បារាំងរឹតបន្តឹងបម្រាមគោចរ ចាប់ពីម៉ោង១៨ ទូទាំងប្រទេស

រដ្ឋាភិបាលបារាំង បានសម្រេចរឹតបន្តឹងបម្រាមបន្ថែម នៅចំពោះជំងឺរាតត្បាត កូវីដ១៩ (Covid-19) ដោយដាក់បម្រាមគោចរ ចាប់ពីម៉ោង១៨ នៅគ្រប់ស្រុកភូមិទាំងអស់ នៃប្រទេសបារាំងដីគោក។ នាយករដ្ឋមន្ត្រីបារាំង លោក ហ្សង់ កាស្ដិក ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...