កម្ពុជាដំណឹង

រដ្ឋមន្ត្រី​ពីររូប​ប៉ងដាក់​«នំបញ្ចុក»​ចូលជា​សម្បត្តិ បេតិកភណ្ឌ​អរូបិយ​ពិភពលោក

«នំបញ្ចុក» នឹងក្លាយជាសម្បត្តិ​«បេតិកភណ្ឌ​អរូបិយ​ពិភពលោក»? ទោះក្លាយបានឬមិនបាន តែវាជាបំណងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលអះអាងថា នឹងសិក្សាពីករណីនេះ ជាមួយអ្នកជំនាញ។

លោក ថោង ខុន បានអះអាងដូច្នេះ នៅក្នុងកិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ និង​សមាជិក​ក្រុមការងារ​ថ្នាក់​ជាតិ​ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក កាលពី​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ម្សិលម៉ិញ។

លោករដ្ឋមន្ត្រី ត្រូវបានសារព័ត៌មានក្នុងស្រុក ស្រង់សំដីមករាយការណ៍ថា លោក​នឹង​ពិភាក្សា​ ជាមួយ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អំពី​ការ​រៀបចំ​ស្នើ​ទៅ​អង្គការ​យូ​ណេ​ស្កូ​ ដើម្បីសុំ​ដាក់​បញ្ចូល «​នំ​បញ្ចុក​ខ្មែរ​» ទៅក្នុងបញ្ជី​សម្បត្តិ​ បេតិកភណ្ឌអរូបិយពិភពលោក។

បំណងរបស់លោក កើតឡើងបន្ទាប់ពីទិវាទទួលទាន «នំបញ្ចុក» ជាទូទៅមួយ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យរៀបចំធ្វើ ក្នុងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីជួនចំជាមួយកម្មវិធី «នំបញ្ចុកសាមគ្គី» ដែលរៀបចំឡើងដោយក្រុមអ្នកគាំទ្រគណបក្សប្រឆាំង ទាំងនៅក្រៅនិងក្នុងប្រទេស។

លោក ហ៊ុន សែន បានថ្លែងកាលពីថ្ងៃព្រហស្បត្តិ៍ ថានំបញ្ចុក ជាអត្តសញ្ញាណរបស់ជាតិខ្មែរ ហើយមិនគួរត្រូវបានយកមកធ្វើជាកម្មសិទ្ធិ សម្រាប់គណបក្សនយោបាយណាមួយឡើយ។ «អត្តសញ្ញាណជាតិ» ក៏ត្រូវបានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អះអាងជាថ្មីដែរ នៅក្នុងកិច្ចប្រជុំនោះ ដោយលោកសំអាងថា ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស សុទ្ធតែស្គាល់ និងបានបរិភោគ «នំបញ្ចុក»។

លោក ថោង ខុន បញ្ជាក់ទៀតថា នំបញ្ចុករួមនឹងម្ហូបខ្មែរ មួយចំនួនទៀត ដូចជា សម្លរ​ម្ជូរ​គ្រឿង អា​ម៉ុ​ក បង្អែម​គ្រាប់ត្នោតជាដើម នឹងត្រូវក្រសួងរៀបចំ យកមកដាក់តាំង នៅក្នុង«ពិពណ៌ម្ហូបអាហារ Gastronomy» ដែលគ្រោងធ្វើនាខែកញ្ញាខាង​មុខ។ លោកថា ម្ហូបអាហារខ្មែរទាងនេះ ជាផ្នែកមួយ នៃការទាក់ទាញ​ទេសចរណ៍​ ឲ្យចូលមកទស្សនាកម្ពុជា។

យ៉ាងណា ការដាក់បញ្ចូលនំបញ្ចុក ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបិយ នៅជាបំណងរបស់រដ្ឋមន្ត្រី ទាំងពីរូបនៅឡើយ។ នេះ បើតាមការអះអាង របស់អ្នកស្រី ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ស្រង់សំដីរបស់សារព័ត៌មានក្នុងស្រុក អ្នកស្រីបាន​អះអាង​ថា កាលពី​ជិត​មួយ​ឆ្នាំ​មុន​ ក្រសួង​ធ្លាប់​គិត​ចង់ ចុះបញ្ជី​មុខម្ហូប​ខ្មែរ​មួយ​ចំនួន​ ដូច​ជា ប្រហុក ផ្អក សម្លកកូរ ចូលជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​យពិភពលោក​ នៃ​អង្គការយូណេស្កូដែរ​។

អ្នកស្រីបញ្ជាក់ថា ចំណែកមុខម្ហូប«នំបញ្ចុក» អាចនឹងត្រូវលើកយកទៅពិភាក្សា និងពិចារណា ជាមួយក្រុមការងារជំនាញ ក្នុងពេលខាងមុខ៕



លំអិតបន្ថែមទៀត

កំសាន្ដ

យន្ដហោះ​នាំ​ទេសចរណ៍​ទៅ​កម្សាន្ដ​​ក្នុង​​អាវកាស បាន​ហោះហើរ​លើក​ទីមួយ

យានអាវកាស ឬយន្ដហោះពិសេស «VSS Unity» ដែលនាំទេសចរណ៍ ទៅកម្សាន្ដ​ក្នុងអាវកាស បាន​ហោះហើរ​លើក​ទីមួយ កាលពីថ្ងៃសុក្រកន្លងមកនេះ មុននឹងហោះ​ត្រឡប់មកចុះចត នៅលើផែនដីវិញ ក្នុងរដ្ឋញ៉ូមិចស៊ិក (New Mexico) ...
កម្ពុជា

«ក្រុងគុជ»​ជាប់​លេខ​១២៥ ​ដែល​ជា​ក្រុង​មិន​គួរ​ឲ្យ​ចង់​រស់នៅ

រាជធានី ភ្នំពេញ ដែលរដ្ឋាភិបាលកម្ពុជា ដាក់ឈ្មោះថា ជា«ក្រុងគុជ» ជាប់លេខទី១២៥ ពីក្នុងចំណោមក្រុងធំៗ ទាំង១៤០ នៅលើពិភពលោក។ លេខរៀងនេះ ត្រូវបានចាប់ទុកថា ជាក្រុងដែលមានគុណភាពជីវិតអន់បំផុត បើប្រៀបធៀបនឹងក្រុងធំៗ ...
កំសាន្ដ

ផ្ទះ​​ជំរុំ​កណ្ដាល​ភ្នំ​ក្រវ៉ាញ ជាប់​ក្នុង​រមណីដ្ឋាន​ទាំង​៥០ ដែល​គួរ​ទៅ​លេង​​ឆ្នាំ២០១៩ របស់ទស្សនាវដ្ដីអាមេរិក

ប្រសិនជាបណ្ដា អ្នកទេសចរណ៍បរទេសទាំងឡាយ បានឮពីប្រទេសកម្ពុជា គេច្បាស់ជានឹកឃើញភ្លាម ទៅដល់ប្រាង្គប្រាសាទខ្មែរ នៅក្នុងទឹកដីខេត្តសៀមរាប។ ប៉ុន្តែនៅក្នុង​ប្រទេស​ដ៏តូចច្រឡឹង​មួយនេះ មិនមែនមានត្រឹមតែប្រាសាទ ដែលជាដួងព្រលឹង និងជាសម្បត្តិវប្បធម៌​របស់​ខ្លួនប៉ុណ្ណោះទេ។ សម្បត្តិធម្មជាតិ ក៏ជាផ្នែកមួយដ៏សំខាន់​នៃប្រទេស ដើម្បីទាក់ទាញអ្នកទេសចរណ៍ទាំងឡាយ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.