• រដ្ឋមន្ត្រី​ពីររូប​ប៉ងដាក់​«នំបញ្ចុក»​ចូលជា​សម្បត្តិ បេតិកភណ្ឌ​អរូបិយ​ពិភពលោក

    «នំបញ្ចុក» នឹងក្លាយជាសម្បត្តិ​«បេតិកភណ្ឌ​អរូបិយ​ពិភពលោក»? ទោះក្លាយបានឬមិនបាន តែវាជាបំណងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលអះអាងថា នឹងសិក្សាពីករណីនេះ ជាមួយអ្នកជំនាញ។ លោក ថោង ខុន បានអះអាងដូច្នេះ នៅក្នុងកិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ និង​សមាជិក​ក្រុមការងារ​ថ្នាក់​ជាតិ​ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក កាលពី​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ម្សិលម៉ិញ។ លោករដ្ឋមន្ត្រី ត្រូវបានសារព័ត៌មានក្នុងស្រុក ស្រង់សំដីមករាយការណ៍ថា លោក​នឹង​ពិភាក្សា​ ជាមួយ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អំពី​ការ​រៀបចំ​ស្នើ​ទៅ​អង្គការ​យូ​ណេ​ស្កូ​ ដើម្បីសុំ​ដាក់​បញ្ចូល «​នំ​បញ្ចុក​ខ្មែរ​» ទៅក្នុងបញ្ជី​សម្បត្តិ​ ...
  • សកម្មជន​បរិស្ថាន​បបួល​រដ្ឋមន្ត្រី​បីរូប​ចុះ​ងូតទឹក​សមុទ្រ នៅក្រុង​ព្រះសីហនុ

    រដ្ឋមន្ត្រីចំនួនពីររូប និងអភិបាលខេត្តមួយរូប ត្រូវបានសកម្មជនបរិស្ថាន យុវជន ថុន រដ្ឋា មកពីអង្គការមាតាធម្មជាតិ បបួលឲ្យចុះងូតទឹក នៅក្នុងតំបន់ឆ្នេរសមុទ្រ នៅក្នុងខេត្តព្រះសីហនុ បន្ទាប់ពីយុវជនរូបនេះ បានយកទឹកដែលបង្ហូរចូលសមុទ្រ ទៅធ្វើការពិសោធន៍ នៅវិទ្យាស្ថានប៉ាស្ទ័រ ក្នុងរាជធានីភ្នំពេញរួច។ រដ្ឋមន្ត្រីទាំងពីររូប មានលោក សាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថាន និងលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ខណៈអភិបាលខេត្តមួយរូបទៀត គឺលោក យន្ដ មីន អភិបាលខេត្តព្រះសីហនុផ្ទាល់តែម្ដង។ យុវជន ថុន រដ្ឋា បានថ្លែងតាមរយៈវីដេអូខ្លីមួយ បង្ហោះនៅលើទំព័រហ្វេសប៊ុក របស់អង្គការមាតាធម្មជាតិ ...