កម្ពុជាដំណឹង

សកម្មជន​បរិស្ថាន​បបួល​រដ្ឋមន្ត្រី​បីរូប​ចុះ​ងូតទឹក​សមុទ្រ នៅក្រុង​ព្រះសីហនុ

រដ្ឋមន្ត្រីចំនួនពីររូប និងអភិបាលខេត្តមួយរូប ត្រូវបានសកម្មជនបរិស្ថាន យុវជន ថុន រដ្ឋា មកពីអង្គការមាតាធម្មជាតិ បបួលឲ្យចុះងូតទឹក នៅក្នុងតំបន់ឆ្នេរសមុទ្រ នៅក្នុងខេត្តព្រះសីហនុ បន្ទាប់ពីយុវជនរូបនេះ បានយកទឹកដែលបង្ហូរចូលសមុទ្រ ទៅធ្វើការពិសោធន៍ នៅវិទ្យាស្ថានប៉ាស្ទ័រ ក្នុងរាជធានីភ្នំពេញរួច។

រដ្ឋមន្ត្រីទាំងពីររូប មានលោក សាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថាន និងលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ខណៈអភិបាលខេត្តមួយរូបទៀត គឺលោក យន្ដ មីន អភិបាលខេត្តព្រះសីហនុផ្ទាល់តែម្ដង។

យុវជន ថុន រដ្ឋា បានថ្លែងតាមរយៈវីដេអូខ្លីមួយ បង្ហោះនៅលើទំព័រហ្វេសប៊ុក របស់អង្គការមាតាធម្មជាតិ ដោយបង្ហាញពីឆ្នេរអូឈើទាល និងបំពង់ទុយោបង្ហូទឹកចោល ចំនួន២៩បំពង់ ដែលយុវជនបានរាប់ឃើញ នៅក្នុងតំបន់ឆ្នេរអូឈើទាលតែមួយ។ យុវជនថ្លែងថា បំពង់បង្ហូរទឹកចោលទាំងនេះ ត្រូវបានបង្កើតឡើង ដើម្បីបង្អូរទឹកស្អុយ ទឹកភ្លៀង ចូល ទៅក្នុងតំបន់ឆ្នេរសមុទ្រខ្មែរ «ដែលរបបលោក ហ៊ុន សែន តែងអួតសរសើរថា ជាឆ្នេរដែលស្អាត លំដាប់កំពូល នៅលើពិភពលោក»។

អមជាមួយនឹងវីដេអូនោះ ទំព័រហ្វេសប៊ុក«មាតាធម្មជាតិ» បានសរសេរពន្យល់ដែរថា៖ «ក្រុងព្រះសីហនុ​​​ដែលដាក់ឈ្មោះ យោងទៅតាមព្រះនាមសម្តេចតា ជាទីស្រលាញ់របស់យើង ពេលនេះកំពុងក្លាយ ទៅជាក្រុងអាណាធិបតេយ្យ ដែលសំបូរទៅដោយកាស៊ីណូរ​ សណ្ឋាគារ និងកន្លែងកំសាន្តនានាជាច្រេីន ដែលកំពុងរីកដូចផ្សិត ខណៈពេលរបបផ្តាច់ការរបស់ ហ៊ុន សែន ខ្វះសមត្ថភាព ក្នុងការគ្រប់គ្រងប្រព័ន្ធលូទឹកស្អុយ ជាយូរណាស់មកហើយ»។

ដើម្បីចង់ដឹងថា តើទឹកបង្ហូរចេញទាំងនេះ មានសារជាតិ និងមេរោគអ្វីខ្លះ យុវជនបានស្រង់ទឹកបង្ហូរចោលខាងលើ យកទៅកាន់វិទ្យាស្ថានប៉ាស្ទ័រ ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើការពិសោធន៍។ លទ្ធផលពិតជាគួរឲ្យ «ព្រឺព្រួច» ណាស់ ដោយសារតែសារធាតុ និងមេរោគ ដែលត្រូវបានវិទ្យាស្ថានរកឃើញ នៅក្នុងទឹកបង្ហូរចេញនោះ អាចបង្កគ្រោះថ្នាល់ដល់សុខភាពធ្ងន់ធ្ងរ ប្រសិនណាជាមនុស្ស បានចុះលេងទឹក ឬងូតទឹកសមុទ្រ ដែលលាយឡំដោយទឹកសំអុយទាំងនេះ។

ជាមួយនឹងឯកសណ្ឋានការពារខ្លួន និងប្រដាប់បិទមុខ-ច្រមុះ-ភ្នែកផង សកម្មជនបរិស្ថានខាងលើ បានថ្លែងឡើងថា៖ «ខ្ញុំមានសំនួរ ទៅកាន់ឯកឧត្ដមទាំងបីរូប រួមមានឯកឧត្តម សាយ សំអាល់ – ឯកឧត្ដម ថោង ខុន និងឯកឧត្ដម យន្ដ មីន ដែលតែងតែ​អួតពីស្នាដៃរបស់ខ្លួន តើឯកឧត្ដមទាំងបីរូប ហ៊ានមកហែលទឹកនៅទីនេះ ជាមួយខ្ញុំ ដោយ​មិនពាក់អាវការពារ ដែរឬទេ?»៕

វីដេអូទឹកស្អុយ ក្រុងព្រះសីហនុ

ទីក្រុងព្រះសីហនុ​​​ដែលដាក់ឈ្មោះ យោងទៅតាមព្រះនាមសម្តេចតាជាទីស្រលាញ់របស់យើង ពេលនេះកំពុងក្លាយទៅជាទីក្រុងអនាធិបតេយ្យ ដែលសំបូរទៅដោយកាស៊ីណូរ​ សណ្ឋាគារ និងកន្លែងកំសាន្តនានាជាច្រេីន ដែលកំពុងរីកដូចផ្សិត ខណៈពេលរបបផ្តាច់ការរបស់ ហ៊ុន សែន ខ្វះសមត្ថភាពក្នុងការគ្រប់គ្រងប្រព័ន្ធលូទឹកស្អុយជាយូរណាស់មកហើយ។សំណួរដែលគ្រប់គ្នាត្រូវគិតគឺ៖១. តើទឹកស្អុយដែលចេញពីលូ ហើយនាំមកជាមួយនូវលាមក និងទឹកនោម ត្រូវបានគេបង្ហូរទៅណា? ២. តើសារធាតុដែលបង្ករជំងឺមានផ្ទុកនៅក្នុងទឹកស្អុយនោះ អាចប៉ះពាលដល់សុខភាពមនុស្សយ៉ាងដូចម្ដេចខ្លះ?នៅក្នុងវីដេអូខាងក្រោមនេះ សកម្មជនបរិស្ថាន លោក ថុន រដ្ឋា និងបកស្រាយអំពីសំណួរទាំងអស់នេះ ហើយគាត់ក៏បានបបួលរដ្ឋមន្រ្ដីចំនួនបីរូប មកហែលទឹកសមុទ្រជាមួយគាត់ផងដែរ។Sihanoukville, named in honor of our former King Sihanouk, is sliding into anarchy, with countless casinos, hotels & other venues of entertainment being built right, left and center. All of this while the Hun Sen regime lacks the ability to effectively management waste water. Questions to consider:1. Where does the sewage water – containing faeces & urine – end up? 2. How can the toxins present in that sewage water affect our health? In this latest video by environmental activist Thun Ratha, he tackles these questions and invites those government officials responsible for this mess to go and swim with him in Sihanoukville waters.

Gepostet von Mother Nature Cambodia am Samstag, 8. Dezember 2018

Gepostet von Mala San am Dienstag, 9. Oktober 2018



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ ហ៊ុន សែន ឲ្យព្យួរ​«សិទ្ធិឯកជនពលរដ្ឋ» និង​បង្ហាញមុខ​អ្នកជំងឺ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានចេញបញ្ជា ឲ្យព្យួរ«សិទ្ធិឯកជនពលរដ្ឋ» និងបង្ហាញ​អត្តសញ្ញាណ​អ្នកជំងឺ​ជាសាធារណៈ ដើម្បីអ្វីមួយ ដែលបុរសខ្លាំងរូបនេះ អះអាងថា ជាការទប់ស្កាត់ការរីករាលដាល នៃការបន្តឆ្លងជំងឺកូវីដ-១៩ (Covid-19) ...
ដំណឹង

នាយក​ផ្នែក​រចនាម៉ូដ​នៃយីហោ «CHANEL» ទទួល​មរណភាព

ពិភពរចនាម៉ូដ បានបាត់បង់មនុស្សដ៏សំខាន់ម្នាក់ នៅក្នុងថ្ងៃនេះ។ លោក «Karl Lagerfled» នាយកផ្នែករចនាម៉ូដ នៃយីហោ «CHANEL» បានទទួលមរណភាព ក្នុងជន្មាយុ៨៥ឆ្នាំ បន្ទាប់ពីលោកត្រូវបានបញ្ជូន ទៅសង្គ្រោះជាបន្ទាន់ ...
កម្ពុជា

នៅក្រុង​ព្រះសីហនុ មានដល់​មន្ទីរពេទ្យ «ព្រះពុទ្ធ»?

រូបថតមួយសន្លឹកខាងលើ ត្រូវបានចែករំលែកតៗគ្នា នៅព្រឹកនេះ ពាសពេញបណ្ដាញសង្គម។ រូបថតនោះ មានសរសេរអក្សរខ្មែរធំៗ ខាងលើអក្សរចិន ដាក់ថា «មន្ទីរពេទ្យ ព្រះពុទ្ធ»។ ម្ចាស់រូបថត ដែលដាក់ឈ្មោះ «ឡៃលី ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.