កម្ពុជាដំណឹង

ហ៊ុន សែន ប្រកាស​ឲ្យអ្នកគាំទ្រ ទទួលទាន​«នំបញ្ចុក»​ទាំងអស់គ្នា

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ (រូបថតលើទ្វីសធើរ)

«ឥឡូវខ្ញុំសុំប្រកាស ជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសចំពោះសមាជិកសមាជិកា គណបក្សប្រជាជន និងអ្នកគាំទ្រគណបក្សប្រជាជន សុំទទួលទាន”នំបញ្ចុក”ទាំងអស់គ្នា» នេះ ជាការអះអាងឡើង របស់លោក ហ៊ុន សែន ដើម្បីឆ្លើយតបទៅនឹងកម្មវិធីនំបញ្ចុកសាមគ្គី ដែលរៀបចំឡើងជាលក្ខណៈអន្តរជាតិ ដោយក្រុមអ្នកគាំទ្រគណបក្សប្រឆាំង ពីក្រៅប្រទេស។

ការថ្លែងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត នៅមជ្ឈមណ្ឌលកោះពេជ្រ (រាជធានីភ្នំពេញ) ក្នុងព្រឹកថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០១៩នេះ។ លោក ហ៊ុន សែន ថ្លែងឡើងថា៖

«ហើយឮគេថា យកថ្ងៃ៩(ខែមិថុនា)នេះ ធ្វើជាទិវានំបញ្ចុក។ សូមថ្ងៃ៩នេះ សមាជិកសមាជិកាគណបក្សប្រជាជន ថ្នាក់ដឹកនាំតាមខេត្ត គណៈពង្រឹង នាំគ្នាចុះមូលដ្ឋាន រៀបចំនំបញ្ចុក ឲ្យសមាជិកគណបក្សប្រជាជន ស៊ីក្នុងថ្ងៃ៩នេះ។»

ការលើកឡើងរបសលោក ហ៊ុន សែន ទំនងជាសំដៅទៅ ដល់សាខាអ្នកគាំទ្រ​​គណបក្សសង្គ្រោះជាតិ ប្រចាំក្នុងប្រទេសបារាំង ដែលបានប្រកាសរៀបចំ ជា«ទិវានំបញ្ចុក»មួយឡើយ នៅថ្ងៃទី៩ ខែមិថុនាខាងមុខ។ ម្ចាស់កម្មវិធី បានអះអាងថា កម្មវិធីបុណ្យ«នំបញ្ចុកសាមគ្គី»នេះ មានបំណងដើម្បីលើកតម្លៃ ចំណីអាហារប្រពៃណីជាតិ និងរឹតចំណងមេត្រីភាព រវាងខ្មែរ និងខ្មែរ។

បុរសខ្លាំងកម្ពុជា បានបន្តថា៖

«នេះ មិនមែនយកបន្លាជុសបន្លាទេ។ យកពូថៅវ៉ៃបំបាក់បន្លាហ្នឹង គ្រវាត់ចោលបណ្ដោយ។ កុំឲ្យវាចង្រៃពេក។ ថ្ងៃក្រោយ ហ្អែងប្រកាសស៊ីនំគ្រក់ អញក៏ស៊ីនំគ្រក់ ហ្អែងប្រកាសស៊ីបាញ់ឆែវ អញក៏ប្រកាសស៊ីបាញ់ឆែវ លើកលែងតែហ្អែងប្រកាសស៊ីដំថ្ម ឲ្យហ្អែងច្រាសតែឯងទៅ។»

លោក ហ៊ុន សែន ថា៖

«បើគេយកថ្ងៃ៩ ជាទិវានំបញ្ចុក យើងក៏ប្រកាសយកអាថ្ងៃ៩ហ្នឹង ស៊ីនំបញ្ចុក។ ស៊ីឲ្យវាព្រាត។ ហើយវាខ្វះ… ខាងអាពួកផ្កាប់មុខ វាខ្វះនំបញ្ចុកស៊ី ហៅវាមកចូលស៊ីមក។ ហើយបើវាហៅយើងទៅចូលស៊ី ក៏ទៅចូលស៊ីជាមួយវាទៅ។ នំបញ្ចុកសាមគ្គិជាតិ មិនមែននំបញ្ចុកបំបែកបំបាក់ជាតិទេ៕»



លំអិតបន្ថែមទៀត

កម្ពុជា

CNRP អះអាងថា មិនភ្លេចជន​ដែល​ត្រូវបាន​សម្លាប់ ក្រោមរបប ហ៊ុន សែន

គណបក្សសង្គ្រោះជាតិ (CNRP) អះអាងថា ខ្លួននឹងមិនភ្លេច​ជនរងគ្រោះ​ជាច្រើន​នាក់ ដែលត្រូវបានសម្លាប់ យ៉ាងឃោរឃៅ និងអយុត្តិធម៌ នៅក្រោមរបបដឹកនាំ​របស់​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។ នេះ បើតាមសារនយោបាយមួយ ...
កម្ពុជា

ហ៊ុន សែន បន្តហាម​ពលរដ្ឋខ្មែរ​ដែលមាន​រោគសញ្ញា កុំឲ្យ​វិលចូល​មាតុភូមិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបន្តមិនអើពើ ចំពោះពលរដ្ឋខ្មែរ ដែលរងទុក្ខនៅក្រៅប្រទេស ជាពិសេសលោក ហ៊ុន សែន បានបន្តហាមពលរដ្ឋខ្មែរទាំងនោះ កុំឲ្យ​វិលចូល​មាតុភូមិ ប្រសិនជាពួកគេមានរោគសញ្ញា នៃជំងឺ ...
កម្ពុជា

សម រង្ស៊ី តម្រូវ​ឲ្យ«ហ៊ុន សែន ត្រូវ​ដោះលែង កឹម សុខា មុន​គេ»

ត្រូវ​ដោះលែង កឹម សុខា ៖ ការប្ដូរជំហររបស់របបដឹកនាំក្រុងភ្នំពេញ ដែលមានគម្រោង​កែច្បាប់ជាថ្មី ដើម្បីបើក​លទ្ធភាព ឲ្យមន្ត្រីគណបក្ស​សង្គ្រោះជាតិ ទាំង១១៨នាក់ អាចមានសិទ្ធិ ធ្វើសកម្មភាពនយោបាយ​ឡើងវិញ បន្ទាប់ពី​ពួកគេ ត្រូវបានតុលាការហាមឃាត់ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.