• រដ្ឋមន្ត្រី​ពីររូប​ប៉ងដាក់​«នំបញ្ចុក»​ចូលជា​សម្បត្តិ បេតិកភណ្ឌ​អរូបិយ​ពិភពលោក

    «នំបញ្ចុក» នឹងក្លាយជាសម្បត្តិ​«បេតិកភណ្ឌ​អរូបិយ​ពិភពលោក»? ទោះក្លាយបានឬមិនបាន តែវាជាបំណងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលអះអាងថា នឹងសិក្សាពីករណីនេះ ជាមួយអ្នកជំនាញ។ លោក ថោង ខុន បានអះអាងដូច្នេះ នៅក្នុងកិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ និង​សមាជិក​ក្រុមការងារ​ថ្នាក់​ជាតិ​ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក កាលពី​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ម្សិលម៉ិញ។ លោករដ្ឋមន្ត្រី ត្រូវបានសារព័ត៌មានក្នុងស្រុក ស្រង់សំដីមករាយការណ៍ថា លោក​នឹង​ពិភាក្សា​ ជាមួយ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អំពី​ការ​រៀបចំ​ស្នើ​ទៅ​អង្គការ​យូ​ណេ​ស្កូ​ ដើម្បីសុំ​ដាក់​បញ្ចូល «​នំ​បញ្ចុក​ខ្មែរ​» ទៅក្នុងបញ្ជី​សម្បត្តិ​ ...