កម្ពុជាដំណឹង

ខ្លីៗពីបារាំង៖ ក្រុងប៉ារីសថា​កម្ពុជា​កំពុង​ធ្វើច្បាប់ ដើម្បី​សម្រប​តាម​«FATF»

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

រដ្ឋាភិបាលបារាំង បានអះអាងថា ការអនុម័ត​សេចក្ដី​ព្រាងច្បាប់ថ្មីចំនួនពីរ របស់​គណៈរដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៥ ខែឧសភាកន្លងមក ធ្វើឡើង ក្រោមហេតុផល នៃការ​ដាក់​កម្ពុជា ចូលក្នុង«បញ្ជីប្រផេះ» របស់អង្គការឃ្លាំមើលសកម្មភាពហិរញ្ញវត្ថុ (FATF / GAFI)។ នេះ បើតាម​របាយការណ៍​ខ្លីៗ ប្រចាំសប្ដាហ៍​ទី២១ របស់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបារាំង ដែលទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ។

របាយការណ៍ខ្លីៗ ប្រចាំសប្ដាហ៍ទី២១ របស់រដ្ឋាភិបាលបារាំង បានរៀបរាប់ថា៖

«ការវិវឌ្ឍទៅមុខ យ៉ាងឆាប់រហ័ស នៃសេចក្ដីព្រាងច្បាប់ទាំងពីរខាងលើ ត្រូវបានជំរុញ ដោយការសម្រេច របស់អង្គការ “FATF” ដែលបានដាក់ប្រទេសកម្ពុជា ទៅក្នុង​”បញ្ជីប្រផេះ” កាលពីខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីអង្គការនេះ បានដក​ប្រទេស​កម្ពុជា ចេញពីបញ្ជីខាងលើ កាលពីឆ្នាំ២០១៥រួចហើយ។»

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងឲ្យដឹង​ពីក្នុងកិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ថាសេចក្ដីព្រាងច្បាប់ទាំងពីរនោះ រួមមានសេចក្ដីព្រាងច្បាប់ ស្ដីពី​ការប្រឆាំង​ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងសេចក្ដីព្រាងច្បាប់ ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន ដល់​ការរីកសាយភាយ​អាវុធ​មហាប្រល័យ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត ដោយគ្មាន​ការកែប្រែអ្វីឡើយ។

យ៉ាងណា របាយការណ៍ខ្លីៗ របស់រដ្ឋាភិបាលបារាំង ប្រចាំសប្ដាហ៍ទី២១នោះ មិនបានភ្ជាប់​ការអនុម័ត នៃសេចក្ដី​ព្រាងច្បាប់​ទាំងពីរ ទៅនឹងការដាក់កម្ពុជា ចូលក្នុង​«បញ្ជីខ្មៅ» នៃក្រុមប្រទេស «បរាជ័យ» ក្នុងការប្រយុទ្ធ​ទល់នឹង​ការលាងសម្អាតលុយ ពីសំណាក់​សហភាព​អ៊ឺរ៉ុប (EU) កាលពីដើមខែកន្លងមក​​ទេ។

សម្រាប់លោក ផៃ ស៊ីផាន បានពន្យល់ថា ការអនុម័តសេចក្ដីព្រាងច្បាប់ទាំងពីរ ​មិនមែន​ធ្វើឡើង ដើម្បី​«បំពេញចិត្ត​អង្គការ​ណា»​ឡើយ។ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បាន​បញ្ជាក់ នៅលើបណ្ដាញសង្គមថា៖

«គឺជាការប្រឹងប្រែង របស់រដ្ឋាភិបាល និងធនាគារជាតិ ដែលត្រូវកែលម្អច្បាប់ ទាំងពីរនេះ ដែលកម្ពុជាបានអនុវត្ត ទៅលើលក្ខខ័ណ្ឌជាសមាជិក របស់ក្រុមប្រទេស អាស៊ីប៉ាស៊ីហ្វិច ស្តីពីការសម្អាតប្រាក់ (Asia Pacific Group on Money Laundering-APG)។»

ផ្ទុយទៅវិញ របាយការណ៍ខ្លីៗ ប្រចាំសប្ដាហ៍ទី២០ របស់វិមានប៊ែរស៊ី (Bercy – គឺក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង) បានធ្វើការកត់សម្គាល់ ពីការដាក់កម្ពុជា​និងភូមា ចូលក្នុង​​«បញ្ជីខ្មៅ»​របស់សហភាពអ៊ឺរ៉ុប ហើយថា អង្គភាពមានសមត្ថកិច្ចមួយ​ របស់​ធនាគារជាតិកម្ពុជា បាន​ធ្វើការណែនាំ ទៅកាន់​បណ្ដាក្រុមហ៊ុន-សហគ្រាសនានា ឲ្យធ្វើការ​ប្រុងប្រយ័ត្ន អំពីការលាង​សម្អាតប្រាក់ តែរបាយការណ៍របស់រដ្ឋាភិបាលបារាំង មិនបាន​រៀបរាប់​បន្ត អំពី​ប្រសិទ្ធិភាព​ការងារ ដែលចេញ​អំពីការណែនាំ​នោះទេ៕



លំអិតបន្ថែមទៀត

កម្ពុជា

តំណាង​ជាន់ខ្ពស់​អ៊ឺរ៉ុប​ជួប ប្រាក់ សុខុន រំឭក​ពីបញ្ហា​​«EBA»​​នៅ បាងកក

ជាជំនួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ដើម្បីពិនិត្យមើលឡើងវិញ អំពីជំហានទាំងឡាយ ដែលកម្ពុជាបានដើរ ឬបានឆ្លើយតបជាវិជ្ជមាន ក្នុងការវិលត្រឡប់ ទៅរកការដឹកនាំ តាមបែបប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដើម្បីជាថ្នូរនឹងការបញ្ឈប់ ...
កម្ពុជា

សម រង្ស៊ី ពន្យុះឲ្យ ហ៊ុន សែន ប្ដឹងលោកបន្ថែម ឲ្យច្រើនករណីទៀត

នៅចំពោះគម្រោងដាក់ពាក្យបណ្ដឹង ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើងទៅតុលាការបារាំងនោះ លោក សម រង្ស៊ី បានស្វាគមន៍គម្រោងនេះ ដើម្បីអ្វីមួយ ដែលមេដឹកនាំប្រឆាំង លើកឡើងថា ជាការតតាំងគ្នាដោយយុត្តិធម៌ ...
កម្ពុជា

សម រង្ស៊ី ស្នើ EU ឲ្យបន្ត​សម្ពាធ​លើ​ក្រុង​ភ្នំពេញ ​រហូត កឹម សុខា ត្រូវ​បាន​ដោះលែងនិង CNRP មាន​ដំណើរការ​ឡើង​វិញ

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានផ្ញើរលិខិតមួយ ទៅកាន់តំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខ អ្នកស្រី ហ្វេឌឺរីកា មូហ្គេរីនី (Federica Mogherini) ដើម្បីពន្យល់ ពីការវិវត្តន៍ចុងក្រោយ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.