កម្ពុជាដំណឹង

ខ្លីៗ​ពីបារាំង៖ ក្រុងប៉ារីស​បញ្ជាក់​ពី​ការដាក់​កម្ពុជា​ក្នុង​«បញ្ជីខ្មៅ»​អ៊ឺរ៉ុប

សប្ដាហ៍ទីពីរ នៃខែឧសភានេះ ត្រូវបានកត់សម្គាល់ ដោយការដាក់ប្រទេសកម្ពុជា ចូលក្នុង​«បញ្ជីខ្មៅ» ពីសំណាក់សហភាពអ៊ឺរ៉ុប (EU) ស្ដីពីការលាងសម្អាតលុយ និងហិរញ្ញប្បទាន​ភេរវកម្ម។ នេះ បើតាម​របាយការណ៍​ខ្លីៗ ប្រចាំសប្ដាហ៍​ទី២០ របស់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបារាំង ដែលទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ។

របាយការណ៍ខ្លីៗនោះ បានរៀបរាប់ថា បន្ទាប់ពីកម្ពុជា នៅមានប្រទេសភូមា ក៏ត្រូវបាន​សហភាពអ៊ឺរ៉ុប ដាក់ចូលក្នុង«បញ្ជីខ្មៅ» នៃក្រុមប្រទេស ដែលមានហានិភ័យ អំពីការលាង​សម្អាតលុយ និងហិរញ្ញប្បទាន​​ភេរវកម្មដែរ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង បាន​សរសេរ​បន្តថា៖

«ជាការរំឭកឡើងវិញ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៩មក អង្គការឃ្លាំមើលសកម្មភាពហិរញ្ញវត្ថុ (FATF / GAFI) បានដាក់​កម្ពុជា ចូលក្នុង”បញ្ជីប្រផេះ“នៃក្រុមប្រទេស ដែលត្រូវពង្រឹង​ការប្រឆាំង នឹងការលាងសម្អាតលុយ និងហិរញ្ញប្បទានភេរវកម្ម។»

កាលពីថ្ងៃទី៧ ខែឧសភា គណៈកម្មការអ៊ឺរ៉ុប (ឬហៅម្យ៉ាងទៀត ថាជារដ្ឋាភិបាល​សហភាព​អ៊ឺរ៉ុប) បានធ្វើបច្ចុប្បន្នភាព «បញ្ជីខ្មៅ» របស់ខ្លួន ទាក់ទងនឹង​ការលាងលុយ​កខ្វក់ និង​ហិរញ្ញប្បទាន សម្រាប់បណ្ដាញភេរវកម្ម ពីចំនួន១៦ប្រទេស ក្នុងបញ្ជីខ្មៅចាស់ ឲ្យឡើង​ដល់​២២ប្រទេស។ កម្ពុជា និងប្រទេសភូមា បានជាប់ឈ្មោះ នៅក្នុងបញ្ជីខ្មៅថ្មី  ខណៈប្រទេស​ឡាវ ត្រូវបាន​ដកចេញ ពីបញ្ជីចាស់ ជាស្ថាពរ។

របាយការណ៍​សប្ដាហ៍ទី២០ របស់រដ្ឋាភិបាលបារាំង បានសរសេរ​បញ្ជាក់ទៀតថា អង្គភាព​មាន​​សមត្ថកិច្ចមួយ របស់​​ធនាគារ​ជាតិ​កម្ពុជា បាន​«ជំរុញ»ឲ្យបណ្ដាក្រុមហ៊ុន-សហគ្រាស ឲ្យបង្កើន​ការប្រុង​ប្រយ័ត្ន ជុំវិញការលាង​សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម តែមិន​បាន​បញ្ជាក់បន្ថែមទេថា ការ«ជំរុញ»នោះ បានចេញផ្លែផ្កា ជា​ចំណាត់ការជាក់ស្ដែង។

អត្ថបទខ្លីៗ របស់វិមានប៊ែរស៊ី (Bercy – គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង) បាន​សរសេរថា៖

«អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (CAFIU) គ្រោងជំរុញឲ្យគ្រប់សហគ្រាស និង​ក្រុមហ៊ុន​ទាំងអស់ ឲ្យបង្កើតការប្រុងប្រយ័ត្នខ្ពស់ ក្នុងការកំណត់ហានិភ័យ នៃការលាង​លុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម និងជាពិសេសអនុវត្ត នូវវិធានការណ៍ទប់ទល់ ប្រកប​ដោយ​ប្រសិទ្ធភាព  និងទាន់​ពេលវេលា៕»



លំអិតបន្ថែមទៀត

កម្ពុជា

អ្នកវិភាគ៖ ការវិវត្ត ដែលបង្ហាញពី«ផ្ដាច់ការនិយម​ក្រោមឆ័ត្រអភិវឌ្ឍន៍»

ការវិវត្តយ៉ាងតិច៧ចំណុច ដែល«មិនដែលមានពីមុន» បានបង្ហាញពីទំនោរនៃការដឹកនាំ បែប«ផ្ដាច់ការនិយម​ក្រោមឆ័ត្រអភិវឌ្ឍន៍»។ នេះ ជាការលើកឡើងរបស់អ្នកវិភាគចាស់វស្សា លោកបណ្ឌិត ឡៅ ម៉ុងហៃ។ គេតែងឮរដ្ឋាភិបាលកម្ពុជា រួមនឹងអ្នកគាំទ្រផង បានលើកឡើងមិនដាច់មាត់ អំពី«សន្តិភាព ...
វិភាគ អត្ថាធិប្បាយ

ជុន ច័ន្ទបុត្រ សរសេរ​លិខិត​«ចំហ»​ទី​ពីរ ​ជូន កែម ឡី

ខួបមួយឆ្នាំ នៃការបាញ់សម្លាប់លោក កែម ឡី នឹងមកដល់ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ។ ក្នុងឱកាសនេះ លោក ហួត វុទ្ធី ដាក់​ហស្សនាម​ហៅ ជុន ច័ន្ទបុត្រ នាយករង​និងជា​អ្នក​សារព័ត៌មាន ...
ដំណឹង

EU បរិហារសំដី ពូទីន ដែល​បង្ហាញពី​«ក្ដី​អស់សង្ឃឹម​របស់គាត់»

ការថ្លែងជាថ្មី របស់លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ប្រធានាធិបតីរ៉ុស្ស៊ី បង្ហាញពី«ក្ដី​អស់សង្ឃឹម​របស់គាត់» នៅក្នុងសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន ដែលបានប្រព្រឹត្តិទៅ អស់ជាង៦ខែកន្លងមកហើយ។ នេះ ជាប្រតិកម្មខ្លាំងៗរបស់មេដឹកនាំសហភាពអ៊ឺរ៉ុប ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.