រដ្ឋាភិបាល​និងស្ថានទូតអាមេរិក បានចែករំលែករបាយការណ៍ស្រាវជ្រាវមួយ របស់ក្រុមអ្នកជំនាញ មកពី​សាកល​វិទ្យាល័យ «ហាវើដ៍ (Harvard)» ដែលនិយាយពី​«ការទូតអន្ទាក់បំណុល»​របស់ប្រទេសចិន ដែលជា​រឿយៗ ទទួលបានលទ្ធផល ជាផ្លែផ្កា​ត្រឡប់​មកវិញ ដោយប្រទេស​កូនបំណុល ត្រូវលុតជង្គង់​នៅទីបំផុត នៅចំពោះ​ប្រទេសចិន ដែល​ជាម្ចាស់​បំណុល។

ប្រទេសជាច្រើន បានក្លាយខ្លួនជាជនរងគ្រោះ នឹងនយោបាយ «អន្ទាក់ការទូត»​ដ៏គ្រោះថ្នាក់ ដែលប្រទេសម្ចាស់បំណុល បានប្រើតាមរយៈ «បំណុលដ៏មហាសាល» ដើម្បីឈានទៅសម្រេច នូវ​«គោលដៅជាយុទ្ធសាស្ត្រ»​របស់ខ្លួន។ នេះ ជាការដកស្រង់ចេញពីរបាយការណ៍ «បញ្ជីបំណុលការទូត» ដែលរៀបរាងស្រាវជ្រាវឡើង ដោយក្រុមអ្នកជំនាញ មកពីសាកលវិទ្យាល័យ ហាវើដ៍ (Harvard) សហរដ្ឋអាមេរិក។

របាយការណ៍នេះ ត្រូវបានយកមកចែករំលែកបន្ត ដោយគេហទំព័រ «Share America» របស់រដ្ឋាភិបាលអាមេរិក មុននឹងត្រូវបាន​ស្ថានទូតអាមេរិក ប្រចាំក្នុងប្រទេសកម្ពុជា យកមកផ្សព្វផ្សាយបន្ត នៅលើ​ទំព័រហ្វេសប៊ុក​របស់ខ្លួន ជាមួយនឹងការព្រមានដូច្នេះថា៖ «ជំនួយបរទេសខ្លះ គឺជាការទូតអន្ទាក់បំណុល»។

ស្ថានទូតអាមេរិក បានសរសេរពន្យល់ អមនឹងការផ្សព្វផ្សាយនោះថា៖ «“ការទូតអន្ទាក់បំណុល” ចង់និយាយ ពីការដែលប្រទេសម្ចាស់បំណុល ប្រើប្រាស់បំណុល ដើម្បីសម្រេចគោលដៅ ជាយុទ្ធសាស្រ្តរបស់គេ។ ប្រទេសម្ចាស់បំណុល អាចប្រើបន្ទុកបំណុល ដើម្បីទទួលបាននូវទ្រព្យសម្បត្តិ ឬអត្ថប្រយោជន៍ ជាយុទ្ធសាស្រ្ត ដូចជាកំពង់ផែ ឬឥទ្ធិពលនយោបាយ។ ប្រទេសជាកូនបំណុល ច្រើនតែបង្ខំចិត្ត ត្រូវតែគោរពតាម។»

របាយការណ៍ «បញ្ជីបំណុលការទូត» របស់លោក «Sam Parker» និងអ្នកស្រី «Gabrielle Chefitz» ដែលមានកម្រាស់៦៤ទំព័រ បានរៀបរាប់យ៉ាងច្រើន អំពីយុទ្ធសាស្ត្រ «ការទូតអន្ទាក់បំណុល» របស់ប្រទេសចិន ដែលយកមកប្រើប្រាស់ ដើម្បីធ្វើឲ្យប្រទេសកូនបំណុល យ៉ាងហោចចំនួន១២ លុតជង្គង់ចុះ ប្រគល់ជូនទៅប្រទេសចិន នូវចំណុចសំខាន់ៗ​ជាច្រើន ដែលជាដង្ហើមសេដ្ឋកិច្ច ឬនូវការធ្វើខ្លួន ជា«បរិវានយោបាយ» របស់ចិនជាដើម។ ប្រទេសទាំង​១២នោះ មានទីតាំងនៅជុំវិញ មហាសាគរឥណ្ឌា និងនៅក្នុងភាគខាងត្បូង មហាសាគរ​ប៉ាស៊ីភិក ដោយរាប់ទាំងប្រទេសកម្ពុជាផង។

អ្នកស្រាវជ្រាវទាំងពីរូប ត្រូវបានស្រង់សំដី យក​មកសរសេរនៅលើគេហទំព័រ ចែករំលែកឯកសារ របស់រដ្ឋាភិបាលអាមេរិក ដូច្នេះថា៖ «នៅក្នុងទសវត្សកន្លងទៅនេះ ប្រទេសចិនបានផ្តល់កម្ចី រាប់រយពាន់លានដុល្លា ដល់ប្រទេស ដែលភាគច្រើនប្រទេសនោះ គ្មានលទ្ធភាពសងវិញបាន»។

របាយការណ៍នោះ បានលើកយកឧទាហរណ៍មួយចំនួន មកបង្ហាញ ដូចជាករណីរបស់ប្រទេស ស្រីលង្កា ដែលបន្ទាប់ពីមិនមានលទ្ធភាព ក្នុងការសងបំណុលនោះ បានប្រគល់ការគ្រប់គ្រងកំពង់ផែ «Hambantota» ដ៏ធំ (ភាគខាងត្បូង) របស់ប្រទេស ទៅឲ្យក្រុមហ៊ុនចិន ជាអ្នកគ្រប់គ្រង ជាមួយនឹងកិច្ចសន្យាវិនិយោគ ដែលមានរយៈពេល ៩៩ឆ្នាំ។ ករណីរបស់ប្រទេស «Djibouti» (ស្ថិតក្នុងទ្វីបអាហ្វ្រិកខាងកើត) ដែលមានបំណុល ជិតស្មើនឹងចំណូល នៃផលិតផលក្នុងស្រុកសរុប (GDP) បានយល់ព្រម កាលពីពេលថ្មីៗ នូវការតាំងមូលដ្ឋានយោធាជើងទឹកចិន នៅលើទឹកដីរបស់ខ្លួន។ មូលដ្ឋានយោធាជើងទឹកនោះ ជាមូលដ្ឋានយោធាដំបូងបំផុត របស់ប្រទេសចិន នៅឯបរទេស។

សម្រាប់ប្រទេសកម្ពុជាវិញ បើទោះជាបំណុលរបស់ខ្លួន មិនមានកម្រិត ត្រូវប្រកាសអាសន្ននោះក៏ដោយ តែសេដ្ឋកិច្ច និងនយោបាយ​របស់ប្រទេសកម្ពុជា កំពុងរងឥទ្ធិពលខ្លាំងឡើងៗ ពីសំណាក់ប្រទេសចិន។ ខាងក្រោមនេះ ជាសម្រង់មួយចំនួន (ជាភាសាអង់គ្លេស) ទាក់ទងនឹងប្រទេសកម្ពុជា ចេញពីរបាយការណ៍ «បញ្ជីបំណុលការទូត» ខាងលើ៖

សម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជា មិនបានចាប់អារម្មណ៍ នឹងរបាយការណ៍ខាងលើទេ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី នៃរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រាន់តែបានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងចិន កំពុងទទួលផ្លែផ្កាល្អ ហើយបំណុលកម្ពុជា ខ្ចីពី​«មិត្តចិន» ជាបំណុលដែលអាចគ្រប់គ្រងបាន និងមិនមែនជា បំណុល​​«វ័ណ្ឌក»​នោះឡើយ៕



លំអិតបន្ថែមទៀត

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
កម្ពុជា

ហ៊ុន សែន បបួល​ក្រុមប្រឆាំង​«ឲ្យមកស្បថ»រឿងថាកម្ពុជានៅតែក្រ

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានហៅក្រុមអ្នកនយោបាយប្រឆាំង នៅព្រឹកថ្ងៃសុក្រនេះ «ឲ្យមកស្បថ»ជាមួយលោក ជុំវិញការលើកឡើងថា លោកដឹកនាំយូរទៅ ធ្វើឲ្យប្រទេសកម្ពុជា​កាន់តែក្រទៅៗ។ បុរសខ្លាំងកម្ពុជា បានថ្លែងដូច្នេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ ...
កម្ពុជា

សិទ្ធិមនុស្ស៖ កម្ពុជា​ថាជា​«នយោបាយនីយកម្ម» អាមេរិក​ថាជា​«ឧបសគ្គ»

បើ​តាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មានកម្ពុជា បានបរិហារថា គេ​​កំពុង​​ធ្វើ​«នយោបាយនីយកម្ម»​ លើ​បញ្ហា​ព្រហ្មទណ្ឌ​ នៅ​ពេល​​គេ​​លើក ​ពីបញ្ហាលោក ម៉ម សូណង់ដូ ​នាយក​​វិទ្យុ​សំបុក​ឃ្មុំ ថាជា​អ្នកទោស​នយោបាយ​។ ...
ដំណឹង

សិង្ហបូរី​បកស្រាយ​សំដី​នាយករដ្ឋមន្ត្រី​ខ្លួន ថា​ចង់​សង្កត់ធ្ងន់​ពី​«ស្ថិរភាព»តំបន់

ពាក្យសំដីរបស់លោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីសិង្ហបូរី ដែលរំលឹកឡើងវិញ ពីប្រវត្តិនៃការវាយលុកប្រទេសកម្ពុជា ពីសំណាក់កងទ័ពវៀតណាម មានបំណងចង់លើកឡើង ពីរបៀបនៃការដឹកនាំ ក្នុងការជួយបញ្ចប់សង្រ្គាម ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.