ការ«លាង​ឈើ​កខ្វក់»លួចដឹកឈើដោយខុសច្បាប់ ចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម នៅតែមានជាបន្តនៅឡើយ និងមានចំនួនមិនតិចជាង ៣០ម៉ឺនម៉ែត្រគូបឡើយ។ នេះ បើតាមបានអានរបាយការណ៍មួយ របស់ «EIA» ទីភ្នាក់ងារស៊ើបអង្កេតអន្តរជាតិ ផ្នែកបរិស្ថានមួយ ដែលមានទីស្នាក់ការកណ្ដាលក្នុងរាជធានី ឡុងដ៍ នៃចក្រភពអង់គ្លេស។

ចាប់​តាំង​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ មក ឈើ​ប្រមាណ ៣០​ម៉ឺន​ម៉ែត្រ​គូប ​ត្រូវ​បាន​ដឹក​ចេញ​ពី​ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់ និង​ត្រូវ​អាជ្ញាធរ​វៀតណាម ប្ដូរក្រដាសស្នាម ឲ្យ​ក្លាយ​ជា​ឈើ​ស្រប​ច្បាប់ (ការលាងឈើកខ្វក់) ដែល​​មាន​តម្លៃ​ប្រមាណជាង ១៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ នេះ បើតាមទិន្នន័យ នៅក្នុងរបាយការណ៍មួយ ចេញផ្សាយដោយអង្គការអន្តរជាតិ  «Environnement Investigation Agency» ហៅកាត់ថា «EIA» ដែលមានជំនាញ ខាងការស៊ើបអង្កេត រឿងរ៉ាវទាក់ទងនឹងបរិស្ថាន។

របាយការណ៍របស់អង្គការ «EIA» ចេញផ្សាយនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៧ ដែលមានកម្រាស់១០ទំព័រ និងដែលមានចំណងជើង «ជនល្មើសមុខដដែល៖ វៀតណាមលាងឈើកខ្វក់» បានចេញផ្សាយនៅប៉ុន្មាន​ថ្ងៃ ​មុនការចុះកិច្ចព្រមព្រៀងទិញឈើ ពីប្រទេសវៀតណាម ដោយសហភាពអ៊ឺរ៉ុប ក្នុងទំហំទឹកប្រាក់​តម្លៃ ៧០៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ក្នុងកិច្ចព្រមព្រៀង ជាមួយសហភាពអឺរ៉ុប ប្រទេសវៀតណាម មិនអាចនាំចូលឈើខុសច្បាប់ ពីក្រៅប្រទេសទៀតបានឡើយ ដែលផ្ទុយស្រឡះ ពីអ្វីដែលរបាយការណ៍នេះ បានរកឃើញទៅវិញ។ របាយការណ៍ បានសរសេរថា៖ 

«មន្ដ្រីសន្ដិសុខ និងមន្ត្រីរដ្ឋាភិបាលវៀតណាម នៅតែចេញកូតា ផ្ដល់ភាពស្របច្បាប់ ក្នុងសេដ្ឋកិច្ចវៀតណាម ដោយជួយសម្រួល ដល់ការលួច​កាប់ឈើខុសច្បាប់ ដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា ទោះបីកម្ពុជា បានប្រកាសថា ឈប់ធ្វើជំនួញឈើគ្រប់ប្រភេទ ជាមួយវៀតណាម នោះហើយក៏ដោយ»។

«លាង​ឈើ​កខ្វក់»

ការស៊ើបអង្កេត បានរកឃើញថា នៅតែមានសកម្មភាពលួចកាប់ និងនាំចូលឈើខុសច្បាប់ ទៅក្នុងប្រទេសវៀតណាម ដោយសារការឃុបឃិតគ្នា និងការសូកប៉ាន់ រវាងអាជ្ញាធរនៃប្រទេសទាំងពីរ។ ហើយដើម្បីទទួលបានឈើទាំងនេះ ក្រុមឈ្មួញវៀតណាមបានសូកប៉ាន់មន្ដ្រីខ្មែរ ក្នុងទឹកប្រាក់រាប់លានដុល្លារ ដើម្បីចូលកាប់ឈើ នៅក្នុងតំបន់អភិរក្ស និងតំបន់ការពារក្នុងទឹកដីកម្ពុជា។

តំបន់ដែលរងការកាប់ឈើយ៉ាងខ្លាំងក្លា និងដោយខុសច្បាប់ទាំងនោះ មានដូចជា តំបន់ការពារសហគមន៍ ក្នុងឧទ្យានវីរជ័យ ឧទ្យានជាតិអូយ៉ាដាវ និងតំបន់ជម្រកសត្វព្រៃលំផាត់ ដែលសុទ្ធសឹងជាតំបន់ការពារ ក្នុងខេត្តរតនគីរី រាប់ចាប់តាំង ពីដើមខែវិច្ឆិកា ឆ្នាំ២០១៦កន្លងមក។ ជាងនេះទៅទៀត ការស៊ើបអង្កេតបានបញ្ជាក់ថា គម្រោងមួយចំនួន ពីក្នុងចំណោម​តំបន់​ការពារ​ទាំងនេះ ​បានទទួលជំនួយថវិកា ពី​សហភាព​អឺរ៉ុបនោះផង។

របាយការណ៍បានអះអាងបន្តថា បន្ទាប់ពីដឹកឈើខុសច្បាប់ទាំងនេះ ចូលទៅដល់ទឹកដីវៀតណាមហើយ ក្រុមមន្ត្រីពុករលួយ របស់អាជ្ញាធរវៀតណាម បាន«លាងឈើកខ្វក់»ទាំងនោះ ឲ្យក្លាយជាឈើស្របច្បាប់។ ទង្វើនេះ បានជួយរកចំណូលយ៉ាងក្រាស់ក្រែល ទៅដល់មន្ត្រីវៀតណាម​​ដែលពុករលួយ និងជួយផ្ដល់សន្ទុះ ឲ្យសេដ្ឋកិច្ចវៀតណាម។

ការ​ស៊ើប​អង្កេត បានស្រង់សំដីរបស់ឈ្មួញឈើវៀតណាម មកបញ្ជាក់ថា ពួក​គេ​បាន​សូក​ប្រាក់ ៤៥​ដុល្លារអាមេរិក ​សម្រាប់​ឈើ ១​ម៉ែត្រ​គូប ​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម រួម​ទាំង​ប្រធាន​គណៈកម្មាធិការ​ នៃ​ខេត្ត​យ៉ាឡាយ (Gai Lai) ដើម្បីជា​ថ្នូរ ទៅ​នឹង​ការ​ទទួល​បាន​សិទ្ធិ​ដឹក​ជញ្ជូន​ឈើ ​ចូល​ក្នុង​ប្រទេស​វៀតណាម។

«បាញ់គ្រាប់រ៉ុក្កែត កំទេចអ្នកលួចកាប់ឈើ»

នៅវេលានេះ មិនទាន់មានប្រតិកម្មណាមួយ ពីសំណាក់អាជ្ញាធរ និងរដ្ឋាភិបាលកម្ពុជានៅឡើយ ទាក់ទងនឹងរបាយការណ៍ របស់អង្គការខាងលើ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​​បានសម្រេចបង្កើត​កាលពីដើមឆ្នាំ ២០១៦ គណៈកម្មាធិការចំរុះមួយ ដែលដឹកនាំដោយ លោក ​​​សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថជាតិ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងការរត់ពន្ធឈើខុសច្បាប់ទាំងឡាយ ទៅកាន់ប្រទេសវៀតណាម។ លោក ហ៊ុន សែន នៅបានបញ្ជាទៅលោក សៅ សុខា នៅពេលនោះ ថាឲ្យបាញ់គ្រាប់រ៉ុក្កែត​ចេញពីឧទ្ធម្ភាគចក្រ សំដៅកំទេច​អ្នកលួចកាប់ឈើ​ថែមទៀត។

បន្ទាប់ពីសំដីខ្លាំងៗ របស់លោក ហ៊ុន សែន រដ្ឋាភិបាលកម្ពុជា ក៏បានចេញលិខិតជាផ្លុវការដែរ នៅពាក់កណ្តាលខែមករា ឆ្នាំ២០១៦ ថាខ្លួនបាន​លុបបំបាត់​ការកាប់ឈើ​ខុសច្បាប់ នៅទូទាំងប្រទេស និងគ្មានការនាំឈើ ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាមទៀតទេ៕



លំអិតបន្ថែមទៀត

កម្ពុជា

លឺ ឡាយស្រេង អរគុណ ហ៊ុន សែន ដែល​បើកផ្លូវ​ឲ្យវិល​ចូល​កម្ពុជា

«ខ្ញុំសូមអរគុណសម្តេចតេជោ ព្រោះខ្ញុំស្គាល់សម្តេច ច្បាស់ណាស់។ អរគុណសម្តេច បានតបមកភ្លាមៗ» នេះ ជាការថ្លែងឡើង របស់លោក លឺ ឡាយស្រេង នៅមុននេះបន្តិច ដើម្បី«អរគុណ»តបទៅលោក ហ៊ុន ...
កម្ពុជា

សម រង្ស៊ី៖ របប ហ៊ុន សែន បន្ត​លុប​បឹង ខណៈ​កម្ពុជា​កំពុង​ខ្វះទឹក

បើសិនជាការឆ្លើយឆ្លងគ្នា រវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន ហាក់ដូចជាស្ងប់ស្ងៀម នៅក្នុងចុងសប្ដាហ៍នេះ តែមេដឹកនាំប្រឆាំងមិនបានដកឃ្លាឡើយ ក្នុងការលើកឡើងថា របបដឹកនាំរបស់លោក ហ៊ុន ...
លោក សែន សទ្ធា។ (រូបភាពប្រិយមិត្តហ្វេសប៊ុក)
កម្ពុជា

ស្នងការខេត្តក្រចេះ៖​ ស្រាបៀ​១កំប៉ុង​ផឹកគ្នា​៤នាក់ ទើបស្រវឹង​ដួល​ម៉ូតូស្លាប់

សម្រាប់ស្នងការនគរបាលខេត្តក្រចេះ លោក លន់ សុផាត បានអះអាងថា សកម្មជនព្រៃឡង់ លោក សែន សទ្ធា រួមនឹងគ្នីគ្នា៣នាក់ទៀត បានទិញ«ស្រាបៀ១កំប៉ុងផឹកគ្នា៤នាក់» ទើបបណ្ដាលឲ្យស្រវឹង មុននឹងជិះម៉ូតូធ្លាក់ស្នាមភ្លោះ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.