ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងស្ថិតក្នុងការឃុំខ្លួន ជាបណ្ដោះអាសន្ន ក្រោមរបបក្រុងភ្នំពេញ ត្រូវបានមេធាវី​របស់​លោកស្រង់សំដី មកបញ្ជាក់ថា លោក«ស្វាគមន៍»ចំពោះសេចក្ដីថ្លែងការណ៍ របស់របបដឹកនាំមួយនេះ ដែលបង្ហាញពីការផ្លាស់ប្ដូរជំហរ ដ៏គួរឲ្យ​ភ្ញាក់ផ្អើល នៅដើមសប្ដាហ៍នេះ។ ប៉ុន្តែការស្វាគមន៍ ដែលធ្វើឡើងតាមរយៈមេធាវីនោះ ហាក់មានលក្ខណៈប្រយ័ត្នប្រយែងបំផុត។

លោក ចាន់​ ចេន មេធាវីការពារក្តីជូនលោក កឹម សុខា បានថ្លែងប្រាប់វិទ្យុសម្លេងសហរដ្ឋអាមេរិក ឲ្យដឹងថា៖

«អ្វីក៏ដោយ ឱ្យតែមានដំណោះស្រាយ ដើម្បីផលប្រយោជន៍ប្រទេសជាតិ, ដើម្បីផលប្រយោជន៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស នៅក្នុងប្រទេស​កម្ពុជា គឺកូនក្តីរបស់ខ្ញុំបាទគាត់គាំទ្រ»។

សូមស្ដាប់បទសម្ភាសទាំងស្រុងដូចខាងក្រោម៖

កាលពីថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨ ដើមសប្ដាហ៍នេះ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ ហុចដៃសម្រួល​ទៅដល់​មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូល ព្យួរសិទ្ធិធ្វើនយោបាយ ទៅដល់ប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងសហជីព។

ក្នុងថ្ងៃដដែលនោះ រដ្ឋសភាឯកបក្សកម្ពុជា ក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយដែរ លើកឡើងពីគម្រោងធ្វើ​វិសោធនកម្មជាថ្មីទៀត ទៅលើ​ច្បាប់ស្ដីពីគណបក្សនយោបាយ ដើម្បីអ្វីមួយដែលស្ថាប័នជាតិមួយនេះ អះអាងថា ជាការបើកលទ្ធភាព ឲ្យមន្ត្រីបក្សប្រឆាំងទាំង១១៨នាក់ អាចវិល​ទៅធ្វើនយោបាយវិញបាន។ មន្ត្រីទាំងនោះ ត្រូវបានតុលាការកំពូលកម្ពុជា ចេញសាលក្រម ហាមឃាត់ធ្វើនយោបាយ ក្នុងរយៈពេល៥ឆ្នាំ ស្របគ្នានឹងសាលក្រមរំលាយគណបក្សសង្គ្រោះជាតិ ដែលធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧៕



លំអិតបន្ថែមទៀត

កម្ពុជា

កម្ពុជា​ត្រូវចាំ​ដល់ឆ្នាំ​២០២៣ ទើបមាន​ទូរទស្សន៍ Digital

ផ្ទុយពីប្រទេសជិតខាងខ្លួន ប្រទេសកម្ពុជាត្រូវរង់ចាំ យ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៣ ដើម្បីខ្លួនអាចមានសមត្ថភាព ក្នុងការផ្សាយប្រព័ន្ធរូបភាព និងសម្លេង នៅតាមកញ្ចក់ទូរទស្សន៍ ជាលក្ខណៈ​ឌីជីថល (Digital)។ នេះ បើតាមការអះអាង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ...
លោក ម៉ៅ មុនីវណ្ណ ថ្លែងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំពោះរូបថតនិមិត្តរូប នៃគណបក្សសង្គ្រោះជាតិ។ (រូបថតហ្វេសប៊ុក)
កម្ពុជា

ម៉ៅ មុនីវណ្ណ អំពាវនាវ​ឲ្យពលរដ្ឋ​«តស៊ូ» ដើម្បីទាមទារ​ឲ្យដោះលែង រ៉ុង ឈុន

លោក ម៉ៅ មុនីវណ្ណ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលមានកូតា មកពី​គណបក្ស​សិទ្ធិមនុស្ស បានធ្វើការ​អំពាវនាវ នៅមុននេះបន្តិច ឲ្យពលរដ្ឋ«តស៊ូ»ដោយអហិង្សា ដើម្បី​ទាមទារឲ្យដោះលែង​លោក រ៉ុង ឈុន ដែលត្រូវអាជ្ញាធរ​របបក្រុងភ្នំពេញ ...
កម្ពុជា

EU ទាមទារជាថ្មី ឲ្យក្រុងភ្នំពេញ​ផ្ដើម«ដំណើរការ​ផ្សះផ្សារជាតិ»

សហភាពអ៊ឺរ៉ុប «EU» បានបញ្ចេញប្រតិកម្មរបស់ខ្លួន នៅថ្ងៃទី២ ខែមីនានេះ នៅចំពោះព្រឹត្តិការណ៍ផ្ដន្ទាទោស ទៅលើក្រុម​​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ដោយតុលាការនៅកម្ពុជា ដោយស្នើឲ្យរបបដឹកនាំក្រុងភ្នំពេញ ផ្ដើម​«ដំណើរការ​ផ្សះផ្សារជាតិ» តាមរយៈ​កិច្ចសន្ទនារួម និងពិតប្រាកដ ជាមួយគណបក្សប្រឆាំង។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.