• នេះជា​ផ្ទះ​ដែល​ឯកអគ្គរដ្ឋទូត​អាមេរិក​ស្នាក់នៅ ក្នុង​ចុង​សប្ដាហ៍​កន្លង​មក

    ក្នុង​ចុង​សប្ដាហ៍​កន្លង​មក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បានធ្វើដំណើរ​ទៅកាន់​ទឹកដីភាគឦសាន នៃប្រទេស​កម្ពុជា ជាពិសេសនៅក្នុងខេត្ត​មណ្ឌលគិរី ដោយស្នាក់ក្នុង​ក្រុង សែនមនោរម្យ ជាច្រើន​យប់។ លើបណ្ដាញសង្គមទ្វីសធើរ លោកមេទូត បានបង្ហោះរូបភាពជាច្រើន និងសរសេរអម ដោយអះអាងថា លំនៅដ្ឋានបែបជនជាតិភាគតិច ដែលលោក និងភរិយាស្នាក់នៅ មានលក្ខណៈក្សេមក្សាន្ដ និងប្រកបដោយផាសុកភាព។ នៅទីនោះ គេឃើញលោកឯកអគ្គរដ្ឋទូត នៃប្រទេសមហាអំណាច បានជួបជាមួយ មន្ត្រី​អង្គការ​សង្គមស៊ីវិល​ច្រើននាក់ របស់អង្គការ «WCS Cambodia» និងអង្គការ «WWF in ...
  • «Al Jazeera»​ទម្លាយ​ពីឯកសារ​កាប់​បំផ្លាញ​ព្រៃឈើ​ដ៏រង្គាល នៅ​កម្ពុជា

    តាមរយៈកម្មវិធីរបស់ខ្លួន មានចំណងជើងថា «101 East» ទូរទស្សន៍ «Al Jazeera» បានបង្កការភ្ញាក់ផ្អើលជាថ្មី ជាមួយនឹងរបាយការណ៍ថ្មីមួយ ស្ដីពីការកាប់បំផ្លាញព្រៃឈើដ៏រង្គាល នៅប្រទេសកម្ពុជា។ របាយការណ៍ «ការកាប់ទន្ទ្រានយកដីព្រៃកម្ពុជា» បាននាំមកនូវរូបភាព ដ៏កម្រជាច្រើន ដែលត្រូវបានសកម្មជនការពារព្រៃឈើ ថតផ្តិតយក ជាមួយកាម៉េរ៉ាលាក់ខ្លួន (ទាំងនៅជាប់ខ្លួន ឬដាក់បង្កប់ចោល ឬថតពីលើអាកាស) ពីក្នុងតំបន់ព្រៃឈើ​ជាច្រើន ដែលត្រូវបានកាប់បំផ្លាញ ដោយក្រុមឈ្មួញ ក្រោមការការពារ ពីកងកម្លាំងយោធា​ដ៏មានអំណាច។ រូបភាពទាំងនេះ បានភ្ជាប់មកជាមួយ នឹងការធ្វើអត្ថាធិប្បាយ ដែលមានសេចក្ដីថា៖ «ប្រទេសកម្ពុជាទទួលរងការកាប់បំផ្លាញព្រៃឈើ យ៉ាងឆាប់រហ័សបំផុត នៅលើពិភពលោក ក្នុងរយៈពេលមួយទសវត្សរ៍ កន្លងមកនេះ។ ប៉ុន្តែសកម្មជនក្នុងតំបន់ដ៏ក្លាហានម្នាក់ កំពុងព្យាយាមយ៉ាងខ្លាំង ...
  • សកម្មភាព​ដឹកឈើ​ចេញ​ពី ព្រៃឡង់ កំពុង​បន្តធ្វើ​យ៉ាង​គគ្រឹកគគ្រេង

    ជារៀងរាល់ថ្ងៃ ជាពិសេសពេលយប់ ចន្លោះពីម៉ោង៩ រហូតដល់ទៀបភ្លឺ រថយន្ដដឹកឈើរាប់រយគ្រឿង មានចំនួនជាច្រើនគ្រឿង ត្រូវបានគេឃើញ បើកចេញពីតំបន់ ព្រៃឡង់ ឆ្លងកាត់ស្រុកសន្ទុក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីបន្តយកទៅចែកចាយ នៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម។ នេះ បើតាមការឲ្យដឹង ពីសំណាក់ពលរដ្ឋ នៅផ្ទាល់កន្លែង រួមនឹងមន្ត្រីមូលដ្ឋានមួយចំនួន។ ប្រភពទាំងនោះ ថែមទាំងបានថតជាវីដេអូ ដែលបង្ហាញពីសកម្មភាពដឹកឈើចេញពីតំបន់ទាំងនោះ យ៉ាងគគ្រឹកគគ្រេងទៀតផង។ ខាងក្រោមនេះ ជាវីដេអូមួយ ក្នុងចំណោមវីដេអូជាច្រើន ដែលពលរដ្ឋបានថតផ្ញើរ មកសារព័ត៌មាន និងបានអះអាងថា ថតក្នុងយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅនៅលើដងផ្លូវ រវាងស្រុកសន្ទុក ...
  • វៀតណាម​«លាង​ឈើ​កខ្វក់»​ពី​កម្ពុជា ដើម្បី​កំណើន​សេដ្ឋកិច្ច​ខ្លួន

    ការ«លាង​ឈើ​កខ្វក់»លួចដឹកឈើដោយខុសច្បាប់ ចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម នៅតែមានជាបន្តនៅឡើយ និងមានចំនួនមិនតិចជាង ៣០ម៉ឺនម៉ែត្រគូបឡើយ។ នេះ បើតាមបានអានរបាយការណ៍មួយ របស់ «EIA» ទីភ្នាក់ងារស៊ើបអង្កេតអន្តរជាតិ ផ្នែកបរិស្ថានមួយ ដែលមានទីស្នាក់ការកណ្ដាលក្នុងរាជធានី ឡុងដ៍ នៃចក្រភពអង់គ្លេស។ ចាប់​តាំង​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ មក ឈើ​ប្រមាណ ៣០​ម៉ឺន​ម៉ែត្រ​គូប ​ត្រូវ​បាន​ដឹក​ចេញ​ពី​ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់ និង​ត្រូវ​អាជ្ញាធរ​វៀតណាម ប្ដូរក្រដាសស្នាម ឲ្យ​ក្លាយ​ជា​ឈើ​ស្រប​ច្បាប់ (ការលាងឈើកខ្វក់) ដែល​​មាន​តម្លៃ​ប្រមាណជាង ១៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ នេះ បើតាមទិន្នន័យ នៅក្នុងរបាយការណ៍មួយ ចេញផ្សាយដោយអង្គការអន្តរជាតិ  «Environnement Investigation Agency» ...
  • បទ​យកការណ៍៖ «វីរបុរស​ព្រៃឈើ នៃ​ប្រទេស​កម្ពុជា»

    សូមជូនឯកសារវីដេអូចំនួនពីរ៖ ទីមួយ ជាឯកសារស្ដីពីលោក ឈុត វុទ្ធី វីរបុរស​ព្រៃឈើ ដែលត្រូវបានបាញ់សម្លាប់ ដោយមន្ត្រីអាវុធហត្ថ ខេត្ត​កោះកុង និងទីពីរ ជាសកម្មភាពការពារព្រៃឈើ នៃសហគមន៍ព្រៃឡង់ ពីការកាប់ទន្ទ្រានព្រៃ ដោយខុសច្បាប់។ វីដេអូទីមួយ ជាបទយកការណ៍របស់ទូរទស្សន៍អូស្ត្រាលី «SBS Dateline» ដែលបានស៊ើបអង្កេត ទៅលើការសំលាប់សកម្មជនបរិស្ថានកម្ពុជា លោក ឈុត វុទ្ធីនិងថាតើលោក ឈុត វុទ្ធី ទំនងជាបានដឹងពីអ្វី ដែលឃាតកមិនចង់ឲ្យលោកបង្ហាញ។ សូមរំលឹកឡើងវិញថា លោក ឈុត វុទ្ធី អាយុ ៤៥ឆ្នាំ ត្រូវបានខ្មាញ់កាំភ្លើងបាញ់សម្លាប់ នៅថ្ងៃទី២៦ ...
  • «ខ្ញុំជា ឈុត វុទ្ធី» ​ភាពយន្ដ​ឯកសារ​និយាយពី​វីរភាព និង​ការធ្វើឃាត

    ភាពយន្ដឯកសារ រឿង «ខ្ញុំជា ឈុត វុទ្ធី» បានរៀបរាប់ឡើងវិញ ពីវីរភាពរបស់លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើដ៏ល្បីល្បាញ ដែលបានប្រឹងប្រែង ​ការពារ​ធនធាន​ធម្មជាតិ របស់ខ្មែរ រហូតលោក​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់។ ខ្សែភាពយន្ដឯកសារនេះ ផលិតដោយកញ្ញា ហ្វ្រាន ឡាំប្រីកស៍ (Fran Lambricks) ជាតិអង់គ្លេស ដោយបានធ្វើកិច្ចសម្ភាស ជាមួយសាក្សីជាច្រើននាក់ រួមទាំងលោក ឈុត វុទ្ធី កាលពេលលោក នៅមានជីវិតផង។ សមិទ្ធិការិនី កញ្ញា ឡាំប្រីកស៍ បាន​ចំណាយ​ពេល​រហូតដល់៤ឆ្នាំ ដើម្បីឲ្យភាពយន្ដនេះ អាចចេញ​ជារូបរាងឡើង ដោយធ្វើជាភាសាខ្មែរ ...