តើមានអ្វីទាក់ទងគ្នា រវាងទិវាអន្តរជាតិស្ដីពីសិទ្ធិស្ត្រី ថ្ងៃ៨មីនា និងជំងឺរាតត្បាតកូវីដ-១៩ (Covid-19)? សម្រាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានភ្ជាប់ព្រឹត្តិការណ៍ទាំងពីរនេះ ទៅក្នុងប្រធានបទថ្មី​មួយ ដែលលោកដាក់​ឈ្មោះ​ឱ្យថា៖ «ស្ត្រី​និងការអភិវឌ្ឍ ក្នុងបរិការណ៍​កូវីដ-១៩»។

បុរសខ្លាំងនៅកម្ពុជា បានលើកឡើងដូច្នេះ នៅលើបណ្ដាញសង្គម ដោយអមមកជាមួយ នូវរូបថតលោក និងភរិយា​លោក កាលពី​ប៉ុន្មាននាទីមុន។ លោកមិនបានភ្លេចរៀបរាប់ផងទេថា ចាប់តាំងពីថ្ងៃរំដោះ ៧មករា (ឆ្នាំ១៩៧៩) រហូត​ដល់ពេលបច្ចុប្បន្ន រដ្ឋាភិបាល​របស់លោក បានយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើត​បានជា​ពាក្យ​ស្លោកថា «ស្រ្តីជាឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ»។

លោក ហ៊ុន សែន សរសេរបន្តថា៖

«“ស្ត្រី​និងការអភិវឌ្ឍ ក្នុងបរិការណ៍កូវីដ-១៩” គឺជាប្រធានបទដ៏មានអត្ថន័យ នៃទិវាអន្តរជាតិនារី ៨មីនា លើកទី​១១០ ដែលជា​ការបង្ហាញឲ្យឃើញ ពីតួនាទីយ៉ាងសំខាន់ របស់ស្រ្តីនៅក្នុងសង្គមជាតិ ជាពិសេស​ក្នុងការប្រយុទ្ធ​ប្រឆាំង ជម្ងឺកូវីដ-១៩ នាពេល​បច្ចុប្បន្ននេះ ដែលជាបុព្វលក្ខខណ្ឌ​មិនអាចប្រកែកបានឡើយ ក្នុងការរួមចំណែក​ជួយដល់ការលើកកម្ពស់​សិទ្ធិសេរីភាព​របស់ស្ត្រី និងជួយអោយស្ត្រីមានតម្លៃ កាន់តែខ្ពស់ឡើង នៅក្នុងសង្គមជាតិ និងលើឆាកអន្តរជាតិ។»

តែនាយករដ្ឋមន្ត្រីវ័យ៦៨ឆ្នាំរូបនេះ មិនបានបញ្ជាក់ផងទេថា តើ«បុព្វលក្ខខណ្ឌ»​ដែលលោកលើកឡើងនោះ មានអ្វីខ្លះ ហើយបានទាក់ទង និងរួមចំណែក ក្នុងការលើកកម្ពស់សិទ្ធិស្ត្រី នៅត្រង់ណាឡើយ៕

អបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២១! ទន្ទឹមនឹងការចូលរូមអបអរសាទរថ្ងៃឈប់សម្រាក ៨ មីនា…

Posted by Samdech Hun Sen, Cambodian Prime Minister on Sunday, March 7, 2021


លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន៖ «​កម្ពុជាបោះបង់​អាមេរិក​ហើយ​ងាក​មកចិន» គឺខុស​ទាំងស្រុង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជានៅតែចង់ធ្វើ ជាមិត្តល្អរបស់សហរដ្ឋអាមេរិក ហើយការលើកឡើងទាំងឡាយ ដែលអះអាងថា កម្ពុជាចោលអាមេរិក ដើម្បីងាកទៅរកចិននោះ «គឺខុស​ទាំងស្រុង»។ នេះ បើតាមការបង្ហោះព័ត៌មានមួយ ...
ដំណឹង

Covid-19៖ ប្រធានាធិបតី​បារាំង ប្រកាសបើកប្រទេស​ឡើងវិញ មុន​គម្រោង

ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាន​ប្រកាស​តាមកញ្ចក់ទូរទស្សន៍ ក្នុងយប់ថ្ងៃអាទិត្យនេះ ធ្វើការ​បើកប្រទេសឡើងវិញ ចាប់ពីថ្ងៃចន្ទ​ស្អែកតទៅ ដោយអះអាងពីជ័យជំនះ​បឋម លើជំងឺរាតត្បាត «Covid-19»។ ...
កម្ពុជា

Covid-19 ៖ កឹម សុខា ចូលរួម​មរណទុក្ខ​សព​ទាហាន​មួកខៀវ​ខ្មែរ

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសំដែងសមានចិត្ត ចូលរួមមរណទុក្ខ ចំពោះសពទាហានខ្មែរ​មួយរូប ដែលបានស្លាប់ ដោយជំងឺ «Covid-19» ក្រោមបេសកកម្ម​សន្តិភាព របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលី។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.