ដំណឹងបារាំង

Covid-19៖ ប្រធានាធិបតី​បារាំង ប្រកាសបើកប្រទេស​ឡើងវិញ មុន​គម្រោង

ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាន​ប្រកាស​តាមកញ្ចក់ទូរទស្សន៍ ក្នុងយប់ថ្ងៃអាទិត្យនេះ ធ្វើការ​បើកប្រទេសឡើងវិញ ចាប់ពីថ្ងៃចន្ទ​ស្អែកតទៅ ដោយអះអាងពីជ័យជំនះ​បឋម លើជំងឺរាតត្បាត «Covid-19»។

តែថា​មានអ្វីខ្លះ ដែលត្រូវបើក ឬដាក់ឲ្យដំណើរការឡើងវិញ និងគម្រោងថវិកាអ្វីខ្លះ ដែល​ត្រូវ​ចំណាយ ដើម្បីធ្វើសេដ្ឋកិច្ច ងើបឡើងវិញ? ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកយក​ចំណុច​សំខាន់ៗ នៃការថ្លែងរបស់លោក ម៉ាក្រុង មកជម្រាបជូន ដូចខាងក្រោម។

ដំបូងឡើយ លោកបានអះអាងពីជ័យជំនះ នៃការប្រយុទ្ធ ទល់នឹងមេរោគរាតត្បាត ដ៏ចង្រៃ ហើយថា បានទាញយកធ្វើជាមេរៀន ពីវិបត្តិសុខាភិបាលមួយនេះ។ លោកថា

«ភាពខ្លាំងរបស់យើង យើងនឹងពង្រឹកវា ឲ្យកាន់តែខ្លាំង។ ភាពខ្វះខាតរបស់យើង យើងនឹងកែសម្រួលវា ឲ្យបានលឿន និងឲ្យបានខ្លាំង។»

បន្ទាប់មក លោកប្រធានាធិបតី បានប្រកាសបើកប្រទេស ជាមួយនឹងវិធានការ​បន្តបន្ទាប់ថា៖

បើកភោជនីយដ្ឋានឡើងវិញ

«ចាប់ពីថ្ងៃស្អែកទៅ នៅលើទឹកដីបារាំង​ទាំងមូល លើកលែងតែ នៅតំបន់ ម៉ាយ៉ុត (Mayotte – ទឹកដីឯនាយសមុទ្រ) និងនៅ ឡាហ្គីយ៉ាន (la Guyane – ទឹកដីឯនាយសមុទ្រ) នឹងត្រូវចាត់ទុក ជាតំបន់ខៀវ ដែលអនុញ្ញាតឲ្យពលរដ្ឋចូលធ្វើការវិញ និងបើកឡើងវិញ នូវ​ហាងកាហ្វេ និងភោជនីយដ្ឋាន នៅក្នុងតំបន់ និងនៅជុំវិញរដ្ឋធានីប៉ារីស។»

បើកសាលាឡើងវិញ

ទារកដ្ឋាន សាលារៀន និងអនុវិទ្យាល័យ នឹងបើកទ្វាជាធម្មតាវិញ ចាប់ពីថ្ងៃទី២២ ខែ​មិថុនា​​ខាងមុខ ដោយសិស្សានុសិស្សទាំងអស់ ចាំបាច់ត្រូវមានវត្តមាន ដូចមាន​នៅក្នុង​បទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថាននីមួយៗ ជាធម្មតា។

នៅតាមគ្រឹះស្ថាននានា ដែលទទួលជនជរា និងជនចូលនិវត្តន៍​ឲ្យស្នាក់នៅ នឹង​អនុញ្ញាត​ឲ្យកូនក្មួយ អាចចូល​សួរសុខទុក្ខ​ឡើងវិញ ចាប់ពីថ្ងៃចន្ទនេះ តទៅដែរ។

ប្រធានាធិបតី​បារាំង បានបន្តទៀតថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ជុំទីពីរ នឹងត្រូវកំណត់ធ្វើ នៅថ្ងៃទី២៨ ខែមិថុនា។ ប៉ុន្តែលោក បានប្រាប់ឲ្យចៀសវាង នូវ​រាល់ការជួបជុំ ដែលមានទ្រង់ទ្រាយធំ ខណៈការជួបជុំណាក៏ដោយ ត្រូវស្ថិតក្រោម​ក្រឹត្យក្រម​អនាម័យ ព្រោះថា គឺការជួបជុំទាំងនោះហើយ ដែលនាំឲ្យផ្ទុះការរាតត្បាត នៃមេរោគ «Covid-19» នា​ពេល​កន្លងមក។

មិនតំឡើងពន្ធ ទោះមានវិបត្តិសេដ្ឋកិច្ច

នៅចំពោះវិបត្តិសេដ្ឋកិច្ច ដែលបានបំបាក់ បណ្ដាប្រទេសនានា នៅជុំវិញពិភពលោក ដែល​រងផល​ប៉ះពាល់ខ្លាំងជាងគេ លោក ម៉ាក្រុង បានអះអាងថា រដ្ឋាភិបាលនឹង​មិន​តំឡើង​ពន្ធ ដើម្បីយកទៅទូទាត់ លើការចំណាយទាំងឡាយ នៅក្នុងរយៈពេល នៃ​ការផ្ទុះ​វិបត្តិ​នេះទេ។

ប៉ុន្តែលោកប្រធានាធិបតី បានអះអាងថា គេត្រូវធ្វើការ ឲ្យបានច្រើន និងបង្កើន​ផលិតកម្ម ឲ្យបានច្រើនជាងមុន។

នៅក្នុងវិបត្តិនេះ ប្រាកដណាស់ ដែលក្រុមហ៊ុន-សហគ្រាសជាច្រើន ត្រូវបង្ខំចិត្ត ក្នុង​ការ​បញ្ឈប់​បុគ្គលិក។ យ៉ាងណា លោក ម៉ាក្រុង ធានានឹងធ្វើគ្រប់បែបយ៉ាង ដើម្បីឲ្យ​ការ​បញ្ឈប់​បុគ្គលិក ធ្វើទៅដោយតិចតួចបំផុត ហើយថា នឹងបង្កើនការវិនិយោគ ឲ្យកាន់តែ​ខ្លាំង ដើម្បីការហ្វឹកហ្វឺន និងការបំពាក់បំប៉ន ទៅដល់យុវជន ដើម្បីពួកគេអាចរកបាន ការងារ​ធ្វើ។

នឹងមិនលប់ស្លាកស្នាម សូម្បីបន្តិចឡើយ ពីប្រវត្តិសាស្ត្ររបស់ខ្លួន

លោកប្រធានាធិបតី បានលើកឡើងថា សាធារណរដ្ឋបារាំង នឹងនឹងមិនលប់ ជនរងគ្រោះ សូម្បីម្នាក់ ឬស្លាកស្នាម សូម្បីបន្តិច ពីប្រវត្តិសាស្ត្ររបស់ខ្លួន។ លោកបានភ្ជាប់ការថ្លែងនេះ ទៅនឹងបណ្ដាស្ដូប រំឮកវិញ្ញាណក្ខន្ធទាំងឡាយ នៅក្នុងរបបអាណានិគម ឬរបបទាសភាព ដែលនៅតែមានរូបរាង រហូតមកដល់សព្វថ្ងៃ៕



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ កម្ពុជាមាន​២ករណី​ទៀត ជាអ្នកដំណើរ​មកពី​ ឥណ្ឌូនេស៊ី

ពី​ចំណោម​អ្នកដំណើរ​​៤៦នាក់ ដែលជិះយន្ដហោះ មកពីប្រទេស ឥណ្ឌូនេស៊ី ប្រទេសកម្ពុជា បានរកឃើញករណីឆ្លង ជំងឺ«Covid-19» ចំនួនពីរនាក់ ដែលជាជនជាតិ​ខ្មែរ។ នេះ បើ​តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា ដែលបានធ្លាក់មកដល់​ដៃ​អ្នក​សារព័ត៌មាន ...
ដំណឹង

បារាំង​បើក​ការ​ប្រកួត​ជា​អន្តរជាតិ​គម្រោងសង់​«កំពូល Notre-Dame»

នាយករដ្ឋមន្ត្រីបារាំង លោក អេឌូអារ ហ្វីលីព (Edouard Philippe) បានប្រកាសក្នុងថ្ងៃពុធនេះ អំពីការបើកប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិ នូវគម្រោងស្ថាបត្យកម្ម ដើម្បីសង់«កំពូល»ចុងស្រួច នៃព្រះវិហារ «Notre-Dame» ...
ដំណឹង

បាតុកម្ម​អាវ​កាក់​លឿង – ចាប់ខ្លួន​២៧៨នាក់

មនុស្សប្រមាណជា ២៧៨នាក់ ត្រូវបានចាប់ខ្លួន បើរាប់មកទល់នឹងម៉ោង ៩ព្រឹកថ្ងៃសៅរ៍នេះ ពោលគឺនៅមុនបាតុកម្ម ដ៏សម្បើមមួយ ដែលត្រូវប្រព្រឹត្តិទៅ នៅរដ្ឋធានីប៉ារីស រៀបចំឡើង ដោយបណ្ដាជន ដែលពាក់អាវកាក់ពណ៌លឿង។ នេះបើតាមតួលេខផ្សាយឲ្យដឹង ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.