• ស្ត្រី​ប្រធាន​អង្គការ​ម្នាក់​សរសេរទៅ UN ពីការរំលោភ​សិទ្ធិមនុស្ស​នៅកម្ពុជា

    ស្ត្រីមេដឹកនាំម្នាក់​នៃស្ថាប័នអន្តរជាតិពីរ អ្នកស្រី ចាយ៉ាន់ធិ ដេវី បាឡាហ្គុរ៊ូ (Jayanthi Devi Balaguru) បានសរសេរលិខិតពីរផ្សេងគ្នា ក្នុងថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៩នេះ ជូនទៅអគ្គលេខាធិការរង​ អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកស្ត្រី និងសមភាពយេនឌ័រ អ្នកស្រី ភូមស៊ីឡេ អ៊ឹមឡាមប៊ូ អ៊ិនគូកា (Phumzile Mlambo-Ngcuka) ដើម្បីស្នើឲ្យអង្គការសហប្រជាជាតិ បន្ថែមការយកចិត្តទុកដាក់ «ចំពោះវិបត្តិនយោបាយ និង ពីការរំលោភ​សិទ្ធិមនុស្ស​នៅកម្ពុជា»។ ក្នុងលិខិតទាំងពីរ ដែលសរសេរឡើងក្នុងឱកាសទិវាសិទ្ធិស្ត្រីអន្តរជាតិ ថ្ងៃ៨មិនានេះ អ្នកស្រីបានសរសេរជម្រាប អ្នកស្រីអគ្គលេខាធិការរង អង្គការសហប្រជាជាតិ ឲ្យយកចិត្តទុកដាក់ ចំពោះការបំផ្លាញលទ្ធិប្រជាធិបតេយ្យ ...
  • «ទិវា​បុណ្យ​សិទ្ធិនារី​អន្តរជាតិ» ប្រវត្តិ​នៃ​ការ​តស៊ូ​របស់​ស្រ្តី

    ស្រ្តីនិងបុរសត្រូវបានបង្កើតឡើងនៅលើផែនដីនេះ ដើម្បីក្លាយជាគូគ្នា ធ្វើដំណើរជាមួយគ្នាក្នុងការអភិវឌ្ឍន៏អ្វីគ្រប់ យ៉ាងលើផែនដីនេះ ប៉ុន្តែមានរូបរាងនិងចិត្តគំនិតខុសគ្នា។ ធម្មជាតិបានផ្តល់ភាពរឹងមាំ ខាងផ្នែករាងកាយ ដល់បុរស​ក្នុងភាពជាអ្នកប្រយុទ្ធ ទើបជំរុញឲ្យបុរសភាគច្រើនប្រើប្រាស់ ឥទ្ធិពលនេះដើម្បីគ្របដណ្តប់លើស្ត្រី និងចាត់ទុកស្រ្តី​ជាភេទទន់ខ្សោយ មិនអាចស្មើរនឹងខ្លួន ស្ទើរតែគ្រប់ប្រទេសទាំងអស់។ ទាំងនេះហើយ បង្កឲ្យមានការងើបឡើងតវ៉ា ពីបណ្ដានារីភេទ រហូតជំរុញឲ្យមានទិវារំលឹកសិទ្ធិស្ត្រីថ្ងៃ៨មីនា ឬហៅថា«ទិវា​បុណ្យ​សិទ្ធិនារី​អន្តរជាតិ»នេះឡើង។ ប្រាកដហើយ ថាស្ថានការណ៏ពីមុនៗ បានប្រែប្រួលសឹងតែទាំងស្រុង គឺនៅពេលស្ត្រីចាប់ផ្តើម បង្ហាញពីភាពខ្លាំងរបស់ខ្លួន ទៅ​កាន់​បុរស ហើយដែលជាហេតុបណ្តាល ឲ្យមានទិវា ស្តីពីសិទ្ធិនារីអន្តរជាតិ រាល់ថ្ងៃ៨មីនា ជារៀងរាល់ឆ្នាំ​ នៅទូទាំង​ពិភពលោក ដើម្បី​រំលឹក​ពួកគេថា ពួកគេមានសិទ្ធិ និងសេរីភាព អាចចូលរួមទាំងក្នុងនយោបាយ វប្បធម៌ ...