ស្រ្តីនិងបុរសត្រូវបានបង្កើតឡើងនៅលើផែនដីនេះ ដើម្បីក្លាយជាគូគ្នា ធ្វើដំណើរជាមួយគ្នាក្នុងការអភិវឌ្ឍន៏អ្វីគ្រប់ យ៉ាងលើផែនដីនេះ ប៉ុន្តែមានរូបរាងនិងចិត្តគំនិតខុសគ្នា។ ធម្មជាតិបានផ្តល់ភាពរឹងមាំ ខាងផ្នែករាងកាយ ដល់បុរស​ក្នុងភាពជាអ្នកប្រយុទ្ធ ទើបជំរុញឲ្យបុរសភាគច្រើនប្រើប្រាស់ ឥទ្ធិពលនេះដើម្បីគ្របដណ្តប់លើស្ត្រី និងចាត់ទុកស្រ្តី​ជាភេទទន់ខ្សោយ មិនអាចស្មើរនឹងខ្លួន ស្ទើរតែគ្រប់ប្រទេសទាំងអស់។ ទាំងនេះហើយ បង្កឲ្យមានការងើបឡើងតវ៉ា ពីបណ្ដានារីភេទ រហូតជំរុញឲ្យមានទិវារំលឹកសិទ្ធិស្ត្រីថ្ងៃ៨មីនា ឬហៅថា«ទិវា​បុណ្យ​សិទ្ធិនារី​អន្តរជាតិ»នេះឡើង។

ប្រាកដហើយ ថាស្ថានការណ៏ពីមុនៗ បានប្រែប្រួលសឹងតែទាំងស្រុង គឺនៅពេលស្ត្រីចាប់ផ្តើម បង្ហាញពីភាពខ្លាំង​របស់​ខ្លួន ទៅ​កាន់​បុរស ហើយដែលជាហេតុបណ្តាល ឲ្យមានទិវា ស្តីពីសិទ្ធិនារីអន្តរជាតិ រាល់ថ្ងៃ៨មីនា ជារៀង​រាល់ឆ្នាំ​ នៅទូទាំង​ពិភពលោក ដើម្បី​រំលឹក​ពួកគេថា ពួកគេមានសិទ្ធិ និងសេរីភាព អាចចូលរួម​ទាំងក្នុង​នយោបាយ វប្បធម៌ សេដ្ឋកិច្ច សង្គមជាតិ​ដូច​គ្នា​នឹង​បុរស​ដែរ។

ម្យ៉ាងវិញទៀត ទោះបីពេលនេះ បុរសមួយចំនួន នៅតែមិនទាន់ទទួលស្គាល់សិទ្ធិស្រ្តី ពេញ​បរិបូរណ៏​ក៏​ដោយ ក៏ស្រ្តី​សង្ឃឹម​ថា ថ្ងៃណាមួយ បុរសនឹងផ្តល់តម្លៃដល់ពួកគេ ទូទាំងពិភពលោកជាមិនខាន។

ប្រវត្តិ«ទិវា​បុណ្យ​សិទ្ធិនារី​អន្តរជាតិ»

ការប្រារព្ធទិវាសិទ្ធិស្រ្តីអន្តរជាតិមុនដំបូងបង្អស់ ផុសឡើងពីសកម្មភាពនៃចលនាការងារ ក្នុងបណ្ដាប្រទេសអាមេរិក​ខាង​ជើង និងបានរីករាលទូទាំងទ្វីបអ៊ឺរ៉ុប ដែលបណ្តាលឲ្យមានការផ្លាស់ប្តូរដ៏ធំមួយ ក្នុងសតវត្សទី២០។ ដំបូង​ឡើយ ថ្ងៃបុណ្យ​សិទ្ធិនារីត្រូវបានប្រារព្ធឡើង នៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ១៩០៩ ក្នុងសហរដ្ឋអាមេរិក។ ការរៀបចំនេះ ធ្វើឡើង​ដោយ​គណបក្ស​សង្គមនិយម (ក្នុងសម័យនោះ) ក្នុងគោលបំណងរំលឹក ពីការធ្វើកូដកម្មរបស់កម្មការិនីកាត់ដេរ ប្រឆំាង​​នឹង​លក្ខខណ្ឌ​ការងារ ក្នុងទីក្រុងញូវយ៉កកាលពីឆ្នាំ១៩០៨។

នៅឆ្នាំ១៩១០ ក្រុមអ្នកសង្គមនិយម បានធ្វើការជួបជុំគ្នានៅទីក្រុង កូប៉េនហាជ (Copenhagen) ប្រទេស​ដាណឺម៉ាក ជា​លក្ខណៈ​អន្តរជាតិ ដើម្បីគោរពដល់ចលនាសិទ្ធិស្ត្រី និងគ្រាំទ្រឲ្យស្ត្រីមានសិទ្ធិ​បោះឆ្នោត​ជាសកល។ សំណើរនេះ ត្រូវ​បាន​យល់ព្រម​ជាឯកច្ឆន្ទ ក្នុងសន្និសីទដែលមានស្រ្តីចូលរួមចំនួន១០០នាក់ មកពី១៧ប្រទេស។

មួយឆ្នាំក្រោយមក មានការបង្ហាញពីលទ្ធផល នៃជំនួបផ្តួចផ្តើមគំនិតក្នុងទីក្រុង កូប៉េនហាជ ដដែលស្តី​ពីថ្ងៃបុណ្យ​សិទ្ធិ​ស្ត្រី​ត្រូវបានធ្វើឡើងដំបូងគេ ក្នុងថ្ងៃ១៩ មីនា ក្នុងប្រទេសចំនួនបី មានប្រទេសអូទ្រីស ប្រទេសដាណឺម៉ាក និង​ប្រទេស​ស្វីស ដោយមានស្រ្តីនិងបុរសចូលរួមជួបជុំគ្នា ច្រើនជាងមួយលាននាក់។ លើសពីនេះទៅទៀត សិទ្ធិក្នុងការ​បោះឆ្នោត​ជា​សាកល និងបញ្ឃប់ការរើសអើងលើវិស័យការងារ ក្នុងការិយាល័យសាធារណៈ ត្រូវបានស្រ្តីធ្វើការ​ទាមទារ​​ឲ្យ​កើត​មាន​ដែរ។

នៅឆ្នាំ១៩១៣-១៩១៤ ថ្ងៃបុណ្យសិទ្ធិនារីអន្តរជាតិ បានក្លាយជាយន្តការសម្រាប់ធ្វើការតវ៉ា ក្នុងសង្គ្រាមលោក​លើក​ទីមួយ។ ស្រ្តីជនជាតិរុស្សី បានប្រព្រឹតិ្តថ្ងៃបុណ្យសិទ្ធិនារីអន្តរជាតិរបស់ខ្លួន នៅថ្ងៃអាទិត្យចុងខែកុម្ភៈ។ រីឯនៅប្រទេស​ផ្សេងៗ ទៀតក្នុងទ្វីបអ៊ឺរ៉ុប ស្រ្តីក៏បានប្រារព្ធទិវានេះនៅថ្ងៃ៨មីនា និងនៅថ្ងៃជាបន្តបន្ទាប់ ខណៈពេលស្រ្តីផ្សេងទៀត បាន​ធ្វើការ​តវ៉ា ប្រឆាំងនឹងសង្គ្រាម ឬចូលរួមធ្វើសកម្មភាពក្នុងជួរកងទ័ពដូចបុរសដែរ។

ក្នុងឆ្នាំ១៩១៧ ស្រ្តីជនជាតិរុស្ស៊ីបានជ្រើសរើសការធ្វើតវ៉ា និងធ្វើបាតុកម្មម្តងទៀត ដោយដាក់ចំណងជើងនៃការតវ៉ា នេះ​ថា«នំបុ័ង និងសន្តិភាព»កាលពីថ្ងៃអាទិត្យចុងខែកុម្ភៈ (ត្រូវជាថ្ងៃ៨មីនាក្នុងប្រតិទិនគ្រីកូរី)។ បួនថ្ងៃក្រោយមក ស្តេចត្សារ (Czar) បានដាក់រាជ្យ ហើយរាជរដ្ឋាភិបាលបណ្តោះអាសន្ន បានផ្តល់សិទ្ធិដល់ស្រ្តីក្នុងការបោះឆ្នោត​ដូច​គ្នាដែរ។

អង្គការសហប្រជាជាតិបានជ្រើសរើសថ្ងៃ៨ មីនា ជាថ្ងៃចាប់ផ្តើមប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ។ ពីរឆ្នាំក្រោយមក នៅ​ក្នុង​ខែធ្នូ ឆ្នាំ១៩៧៧ មហាសន្និបាតបានអនុម័ត សេចក្តីសម្រេចប្រកាសជាសាធារណៈ ឲ្យសមាជិកទាំងអស់នៃ​អង្គការ​សហ​ប្រជាជាតិ ប្រារព្ធថ្ងៃបុណ្យសិទ្ធិនារីរៀងរាល់ឆ្នាំស្របទៅតាមប្រពៃណី និងប្រវត្តិសាស្រ្តរបស់ខ្លួន។ មហា​សន្និបាត​ក៏បាន​រំលឹកឡើងវិញ ពីតួនាទីរបស់ស្រ្តីក្នុងកិច្ចការសន្តិភាព ការអភិវឌ្ឃន៏ ការជំរុញឲ្យបញ្ឃប់នូវ ការរើស​អើង ព្រមទាំងការ​ពង្រឹង​ឲ្យមានការគាំទ្រដល់ស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួន ឲ្យបានពេញលេញផងដែរ។

ពិសេស អង្គការសហប្រជាជាតិបានចាប់ផ្តើមអនុម័តសន្ធិសញ្ញា និងច្បាប់ជាបន្តបន្ទាប់ទៀតស្ទើររាល់ឆ្នាំ ដើម្បី​ជួយ​ពង្រឹង​សិទ្ធស្ត្រីបន្ថែមទៀត ខណៈពេលថ្ងៃបុណ្យសិទ្ធិនារី ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ រហូតដល់ពេលបច្ចុប្បន្ន ដោយ​សង្ឃឹម​ថា សិទ្ធិសេរីភាពរបស់ស្ត្រី នឹងត្រូវបានអនុវត្តទូទាំង​ពិភពលោក​ជាមិនខាន៕



លំអិតបន្ថែមទៀត

កម្ពុជា

រ៉ូណា ស្មីត និង​អ្នកជំនាញ អ.ស.ប ថា​ច្បាប់ថ្មី​របស់​កម្ពុជា រឹតត្បិតសិទ្ធិ

អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្ស​ប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) រួមនឹងអ្នកជំនាញបីនាក់ទៀត របស់អង្គការដ៏ធំនេះ បានហៅសេចក្ដីព្រាងច្បាប់ថ្មី ស្ដីពីការគ្រប់គ្រងប្រទេស​ក្នុងភាពអាសន្ន ...
កម្ពុជា

Covid-19 ៖ កឹម សុខា ចូលរួម​មរណទុក្ខ​សព​ទាហាន​មួកខៀវ​ខ្មែរ

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសំដែងសមានចិត្ត ចូលរួមមរណទុក្ខ ចំពោះសពទាហានខ្មែរ​មួយរូប ដែលបានស្លាប់ ដោយជំងឺ «Covid-19» ក្រោមបេសកកម្ម​សន្តិភាព របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលី។ ...
កម្ពុជា

សម រង្ស៊ី៖ «នីកូឡា ម៉ាឌូរ៉ូ ដូច ហ៊ុន សែន»

គូបដិបក្ខផ្នែកនយោបាយដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រដូចបុរសខ្លាំងកម្ពុជារូបនេះ ទៅនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ដោយពន្យល់ឡើងថា ករណីមេដឹកនាំទាំងពីរ ...

យល់ស៊ីជម្រៅផ្នែក របាយការណ៍

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...

Comments are closed.