កម្ពុជាដំណឹង

ស្ថានទូត​អាមេរិក​រិះគន់​«សមិទ្ធិផល​ចិន» ថា​គ្មាន​គុណភាព​និង​អសុវត្ថិភាព

«តើអ្នកមើលឃើញ រូបភាពរួម[ដូច្នេះ]ឬទេ?» ជាសំនួររបស់ទំព័រហ្វេសប៊ុក នៃស្ថានទូតសហរដ្ឋអាមេរិក សួរទៅកាន់ប្រិយមិត្តរបស់ខ្លួន ជុំវិញគុណភាព និងសុវត្ថិភាព ចំពោះ«សមិទ្ធិផល​ចិន» ដែលត្រូវបានសង់ឡើង នៅក្នុងបណ្ដាប្រទេសនានា ក្នុងពិភពលោក។

ហើយសំណេរនោះ គឺជាភាគបន្តនៃការឌឺដងផ្លែផ្កា រវាងស្ថានទូតនៃមហាយក្សទាំងពីរ នៅក្នុងប្រទេសកម្ពុជា រាប់ចាប់តាំងពីចុងសប្ដាហ៍មុនមក។

កាលពីថ្ងៃសុក្រ ស្ថានទូតអាមេរិកបានលើកឡើង នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន អំពី«ឱនភាពពាណិជ្ជកម្ម» ដ៏ធំធេងរបស់កម្ពុជា នៅចំពោះទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-ចិន ដែលផ្ទុយគ្នាស្រឡះ ពីទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-អាមេរិក ឬកម្ពុជា-សហភាព​អ៊ឺរ៉ុប។

នៅចំពោះសំណេររបស់ស្ថានទូតអាមេរិក មហាយក្សចិនបានឆ្លើយតបវិញ តាមរយៈបណ្ដាញសង្គមដូចគ្នា ដោយលើកឡើងថា ឱនភាពពាណិជ្ជកម្មនោះ គឺដោយសារកម្ពុជាត្រូវការវត្ថុធាតុដើម ដើម្បីផ្គត់ផ្គង់ ឲ្យដំណើរការផលិតកម្មរបស់ខ្លួន។

ស្ថានទូតចិនបានសរសេរប្រើរូបភាព ពន្យល់«មិត្តកម្ពុជា» អំពីអ្វីដែលស្ថានទូត នៃប្រទេសកុម្មុយនីស្ដិ៍ ចោទស្ថានទូតអាមេរិកថា «កំពុងបង្កបញ្ហាម្ដងហើយ ម្ដងទៀត» និងព្រមទាំងបានរំលើក ពីស្នាដៃសាងសង់ ស្ពាន-ថ្នល់-វារីអគ្គិសនី ដែលចិនសម្រេចបាននៅកម្ពុជា មុននឹងចោទសួរ ទៅសហរដ្ឋអាមេរិកវិញថា តើធ្វើអ្វីបានខ្លះហើយ?

តែនៅព្រឹកថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ចម្លើយរបស់មហាយក្សកុម្មុយនីស្ដិ៍ ក្នុងប្រទេសកម្ពុជា ក៏ទទួលបានការវាយបក ពីស្ថានទូតស្ថានទូតអាមេរិកវិញដែរ ដោយមហាយក្សលោកសេរី បានរិះគន់យ៉ាងជូរចត់ ចំពោះសមិទ្ធិផលទាំងឡាយ ដែលប្រទេសចិនបានសាងសង់ នៅតាមបណ្ដាប្រទេសនានា ក្នុងពិភពលោក។

«សមិទ្ធិផល​ចិន… គ្មានតម្លាភាពនិងគណនេយ្យភាព»

ស្ថានទូតអាមេរិក បានយកករណីទំនប់វារីអគ្គិសនីមួយ នៅប្រទេសអេក្វាទ័រ មកសរសេរពន្យល់ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដូច្នេះថា៖

«ពីរឆ្នាំក្រោយពីក្រុមហ៊ុនសំណង់រដ្ឋចិន បានសង់ទំនប់វារីអគ្គិសនីដ៏ធំមួយ នៅប្រទេស Ecuador ទំនប់នេះដូចជាគ្មានដំណើរការសោះ។ សំណង់គ្មានគុណភាព និងការមិនគិត ពីស្តង់ដាសុវត្ថិភាព មានន័យថា កសិករនៅផ្នែកខាងក្រោម ត្រូវទទួលរងការជន់លិច ជាញឹកញាប់។»

ស្ថានទូតនៃមហាអំណាចលោកសេរី បានប្រាប់ឲ្យចូលទៅអានបន្ត នូវរបាយការណ៍មួយ ផ្សាយនៅលើគេហទំព័ររដ្ឋាភិបាលអាមេរិក ដែលរៀបរាប់យ៉ាងលំអិត អំពីគំរោងសាងសង់ ក្រោមគោលនយោបាយ ខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ របស់ប្រទេសចិន និងអំពីបញ្ហារបស់វា ដែល«គ្មានតម្លាភាព និងគណនេយ្យភាព» នៅត្រង់គុណភាព និងសុវត្ថិភាព។

មិនប្រាកដថា ស្ថានទូតចិនប្រជាមានិតសាទរ ចំពោះការលើកឡើង របស់ស្ថានទូតអាមេរិក ខាងលើនេះទេ ហើយគេនឹងរង់ចាំមើល ពីប្រតិកម្មរបស់ស្ថានទូត មហាអំណាចតំបន់មួយនេះ នៅក្នុងពេលខាងមុខ៕

*English below* ពីរឆ្នាំក្រោយពីក្រុមហ៊ុនសំណង់រដ្ឋចិនបានសង់ទំនប់វារីអគ្គិសនីដ៏ធំមួយនៅប្រទេស Ecuador…

Publiée par U.S. Embassy Phnom Penh, Cambodia sur Dimanche 21 avril 2019


លំអិតបន្ថែមទៀត

កម្ពុជា

ផៃ ស៊ីផាន ប្រើ​ភាសា​ឲ្យ​អាមេរិក​«វេចបង្វេច»​ចេញពី​កម្ពុជា បើមិន​ពេញចិត្ត

បន្ទាប់ពីក្រសួងការបរទេស ដែលប្រតិកម្មតបកាលពីម្សិលម៉ិញរួច នៅថ្ងៃនេះ​ អ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានប្រើភាសា​បណ្ដេញ​មន្ត្រី នៃស្ថានទូតសហរដ្ឋអាមេរិក ឲ្យ«វេចបង្វេច»​ចេញពីកម្ពុជា ប្រសិនជាមន្ត្រីទាំងនេះ មិនពេញចិត្តជាមួយកម្ពុជា។ ជាប្រតិកម្មខ្លាំងៗ ...
កម្ពុជា

អាមេរិក​និង​មន្ត្រី​ជំនាញ អ.ស.ប បរិហារ​ការចា​ប់ខ្លួន​យុវជន​និយម កែម ឡី

ទាំងសហរដ្ឋអាមេរិក និងអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ( អ.ស.ប ) សុទ្ធតែបានសំដែងប្រតិកម្មរបស់ផងខ្លួន នៅចំពោះទង្វើចាប់ចងរបស់អាជ្ញាធរ នៃរបបក្រុងភ្នំពេញ ប្រឆាំងយុវជនពីរនាក់កាលពីសប្ដាហ៍មុន នៅខណៈពួកគេបានចូលរួម រំឭកខួបបីឆ្នាំ នៃឃាតកម្មលើលោក​បណ្ឌិត ...
ដំណឹង

បោះឆ្នោត​ប្រធានាធិបតីអាមេរិក៖ ចិន អបអរជ័យជំនះ​របស់ បៃដិន

សម្រេចសម្រួលទៅ ប្រទេស«ចិន»ប្រជាមានិត បានសំដែងការអបអរ ចំពោះជ័យជំនះ​របស់លោក ចូ បៃដិន (Joe Biden) នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២០។ នេះ បើតាមការប្រកាសឡើង របស់លោក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.