កម្ពុជា«អត់គាំទ្រការឈ្លានពាន»ប្រទេសអ៊ុយក្រែន ពីសំណាក់ប្រទេសរ៉ុស្ស៊ី យ៉ាងដាច់ណាត់ និងនៅគ្រប់វេទិកា។ ជាការប្រកាសឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីបញ្ជាក់អំពីជំហរជាថ្មី និងជាផ្លូវការរបស់ប្រទេសកម្ពុជា ជុំវិញសង្គ្រាមរវាងប្រទេសរ៉ុស្ស៊ី និងអ៊ុយក្រែន ដែលបានផ្ទុះឡើង តាំងពីថ្ងៃទី២៤ ខែកុម្ភៈ។ កម្ពុជាដែលកំពុងកាន់តំណែង ក្នុងឆ្នាំ២០២២នេះ ជាប្រធានប្ដូរវេន នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN)។

ថ្លែងក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ក្នុងព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ បុរសខ្លាំងនៅកម្ពុជា បានថ្លែងបញ្ជាក់ពីជំហររបស់ប្រទេសកម្ពុជា ជាសាធារណៈ និងជាពិសេស​ដើម្បីប្រាប់ ទៅមន្ត្រីការទូតកម្ពុជាទាំងអស់ ឲ្យដើរតាមខ្សែបន្ទាត់​តែមួយដូច្នេះ។ 

លោក ហ៊ុន សែន ប្រកាសឡើងថា ៖

«ព្រឹកមិញ ឃើញផ្ញើរសារមកសុំយោបល់ ថាតើបោះឆ្នោតគាំទ្រ ឬបោះឆ្នោតអនុបវាទ ឬប្រឆាំង? លើបញ្ហារ៉ុស្ស៊ី និងអ៊ុយក្រែន […] យកជំហរឲ្យច្បាស់ អត់ញ៉ិញញ៉ុញទេ បន្ទាត់នយោបាយ​ការបរទេសយើង​យ៉ាងដូចម្ដេច? យើងអត់នៅអនុបវាទទេ ហើយយើង អត់គាំទ្រ​ការឈ្លានពាន ពីប្រទេសមួយ ទៅកាន់ប្រទេសមួយទេ។ អាហ្នឹង ជាគោលជំហរដាច់ណាត់​របស់យើង។»

ទម្លាប់អាក្រក់…

សង្គ្រាមឈ្លានពានអ៊ុយក្រែន បានឈានមកដល់ថ្ងៃទី២៨ហើយ ជាពិសេសទីក្រុងធំៗ និងជាយុទ្ធសាស្ត្រជាច្រើន របស់ប្រទេសអ៊ុយក្រែន កំពុងស្ថិតក្រោមការឡោមព័ន្ធ តាំងពីច្រើនថ្ងៃកន្លងមក ដោយកងទ័ពរ៉ុស្ស៊ី។ ទោះយ៉ាងណា ក៏ស្ថានភាពវាយប្រយុទ្ធ រវាងកងទ័ពទាំងសងខាង ស្ថិតក្នុងភាពមិនចាញ់-មិនឈ្នះ។

ក្នុងពេលកន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងបង្ហាញជំហរ ស្និតស្នាលជាមួយ​ប្រទេសចិន​ដែលខណៈ​នេះ កំពុងឈរនៅកណ្ដាល ក្នុងសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន មុននឹងត្រូវបាន​សហរដ្ឋអាមេរិក​ព្រមាន និងប្រាប់ឲ្យក្រុងប៉េកាំង ត្រូវជ្រើសរើសរវាងប្រទេសរ៉ុស្ស៊ី និងបស្ចឹមលោក។

បុរសខ្លាំងនៅកម្ពុជា បានបន្តថ្លែងថា ៖

«អញ្ចឹងឲ្យគោលការណ៍ទៅ ឲ្យជាក់តែម្ដង ប្រាប់ថា ទៅគ្រប់ទីកន្លែងទាំងអស់ ឲ្យតែមានសេចក្ដីសម្រេច ទាក់ទងនឹងសង្គ្រាម​រ៉ុស្ស៊ី-អ៊ុយក្រែន គឺយើងបោះឆ្នោតប្រឆាំងនឹងការឈ្លានពាន ប្រឆាំងនឹងការប្រើប្រាស់កម្លាំង […] ព្រោះរឿងនេះ​មិនមែនរឿង​តូចតាចទេ រឿងបង្កើតឡើង នូវទម្លាប់អាក្រក់​លើពិភពលោក អ្នកខ្លាំងវ៉ៃអ្នកខ្សោយ អញ្ចឹងបើថ្ងៃក្រោយ អ្នកខ្លាំងវ៉ៃអ្នកខ្សោយ វ៉ៃមកលើ[កម្ពុជា]យើង នរណាជួយ​យើងទៀត បើយើងមិន (…) អាហ្នឹងនិយាយគ្នា​ឲ្យច្បាស់៕»



លំអិតបន្ថែមទៀត

កម្ពុជា

អ្នកវិភាគថា ហ៊ុន សែន អួត​ពីអភិក្រម​ទី៥ តែមិន​ទម្លាយ​ពី​«អភិ​ក្រម​ទី៦»

នៅចំពោះការលើកឡើងច្រំដែលៗ ពីសំណាក់លោក ហ៊ុន សែន ខ្លួនលោកផង ពីសំណាក់អ្នកគាំទ្រ​ផង ជុំវិញ«អភិក្រមទី៥ ស្ដីពីការវះកាត់» ដែលដាក់ចេញ​ដោយនាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជានោះ លោក គឹម សុខ ...
របាយការណ៍

ទណ្ឌកម្ម​លើ ហ៊ីង ប៊ុនហៀង បញ្ជាក់​ថា​អង្គរក្ស ហ៊ុន សែន ពិត​ជា​គប់​គ្រាប់​បែក

ការដាក់មនុស្សជំនិតរបស់លោក ហ៊ុន សែន រូបនេះ ចូលទៅក្នុងបញ្ជីខ្មៅ នៃការបង្កក​ទ្រព្យ និងហាមឃាត់​ មិនឲ្យ​ជាន់ដីអាមេរិកនោះ ដូចជា​បានបញ្ជាក់ជាផ្លូវការ ថាលោក ហ៊ីង ប៊ុនហៀង និងក្រុមអង្គរក្សរបស់លោក ...
ទស្សនៈប្រិយមិត្ត

លិខិតអ្នកអាន៖ ​«ការ​អស់​សុពល​​ភាព»ដ៏ចម្លែក​នៃ​កិច្ច​ព្រម​ព្រៀងក្រុងប៉ារីស

«ការ​អស់​សុពល​​ភាព ដ៏ចម្លែក»៖ បន្ទាប់ពីគេចផុត ពីរបបកាប់សម្លាប់រាស្ត្រខ្លួនឯងមក ពលរដ្ឋខ្មែរក៏មិនបាន​សុខ​សាន្តត្រាន​ដែរ គឺនៅអត់ឃ្លាន ភិតភ័យនឹងសន្តិសុខ និងសង្គ្រាមជានិច្ចរហូតដល់មានកិច្ចព្រមព្រៀងមួយ បញ្ចប់​ជម្លោះ​រវាងខ្មែរនឹងខ្មែរ ដែលមានបរទេសជាបង្អែក ប៉ុន្តែកិច្ចព្រមព្រៀងនេះ នៅមានភាពចម្រោងចម្រាស់យ៉ាងខ្លាំង ដោយម្ខាង​យល់ថា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.