ជួប​ជាមួយប្រធានាធិបតី​អាមេរិក តាមរយៈទូរស័ព្ទ លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន បានអះអាងថា ប្រទេសរបស់លោក «មិនចង់ឃើញសង្គ្រាម» នៅក្នុងប្រទេសអ៊ុយក្រែនទេ ដោយគូសបញ្ជាក់ថា ជម្លោះតាមផ្លូវយោធា «មិនបានផ្ដល់ផលប្រយោជន៍» ដល់នរណាទាំងអស់។

ដកស្រង់ការឆ្លើយឆ្លង កាលពីថ្ងៃទី១៨ ខែមីនា ដែលមានរយៈពេលសរុប​ ដល់ទៅ២ម៉ោង ដោយទូរទស្សន៍រដ្ឋចិន «CCTV» លោក ស៊ី ជិនពីង បានថ្លែងឡើងថា៖

«វិបត្តិក្នុងប្រទេសអ៊ុយក្រែន មិនមែនជាអ្វីមួយ ដែលយើងចង់ឃើញ​នោះឡើយ។»

«ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោក ​តួនាទី​របស់​យើង ​មិនមាន​ត្រឹម​តែធ្វើឲ្យ​ទំនាក់ទំនង ​ចិន​-​អាមេរិក​ ​ដើរ​លើ​ផ្លូវ​ត្រូវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើងត្រូវមានបន្ទុកបន្ថែម នៃ​ទំនួល​ខុសត្រូវ​អន្តរជាតិ នៅក្នុង​ការងារ​ដើម្បី​សន្តិភាព និង​ភាពស្ងប់ស្ងាត់ ​ក្នុង​ពិភពលោក​។»

លោកប្រធានាធិបតីចិន បានអះអាងទៀតថា៖

«ទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ មិនអាចឈានទៅដល់​ការប្រឈមមុខគ្នា តាមផ្លូវអាវុធនោះឡើយ។»

រដ្ឋបាលអាមេរិក បានអះអាងថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីអាមេរិក បានទាក់ទងទូរស័ព្ទ ទៅកាន់ប្រមុខរដ្ឋចិន ដោយធ្វើចេញ​ពីបន្ទប់ស្ថានភាព «Situation Room» នៃសេតវិមាន ដែលជាបន្ទប់ដ៏មានសុវត្ថិភាព និងសម្ងាត់បំផុត។ បន្ទប់សុវត្ថិភាព តែងត្រូវបានប្រធានាធិបតីអាមេរិក យកមកប្រើប្រាស់ ដើម្បីធ្វើការជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ និងសំខាន់ៗ ដើម្បីដោះស្រាយប្រតិបត្តិការ ឬការចរចាណា ដែលមានហានិភ័យខ្ពស់បំផុត។

គោលដៅសំខាន់ នៃការជួបជជែកគ្នានោះ ត្រូវបានអ្នកស្រី «Wendy Sherman»​ អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ពន្យល់តាមប្រព័ន្ធទូរទស្សន៍ «CNN» ឲ្យដឹងថា៖

«យើងចង់ឱ្យគណបក្សកុម្មុយនិស្តចិន ដែលជាមហាអំណាចដ៏សំខាន់មួយ នៅលើឆាកអន្តរជាតិ យល់ថា អនាគតរបស់ខ្លួន គឺនៅជាមួយសហរដ្ឋអាមេរិក ជាមួយអឺរ៉ុប ជាមួយប្រទេសអភិវឌ្ឍន៍ និងជាមួយ​ប្រទេសកំពុងអភិវឌ្ឍន៍​ផ្សេងទៀត។ អនាគត​របស់​ពួកគេ​ទាំងអស់គ្នានេះ គឺ​មិន​គាំទ្រ​លោក វ្លាឌីមៀរ ពូទីណ (Vladimir Poutine) ឡើយ។»

នៅមុនការជួបគ្នា​តាមទូរស័ព្ទ រវាងប្រមុខរដ្ឋ​នៃមហាអំណាចទាំងពីរ លោក«Antony Blinken» រដ្ឋមន្ត្រីការបរទេសអាមេរិក បានតម្លើងសម្លេងធ្ងន់ៗ ព្រមានក្រុងប៉េកាំង នៅចំពោះព័ត៌មានដែលថា ប្រទេសចិននឹងជួយជាសព្វាវុធ ទៅដល់កងទ័ពរ៉ុស្ស៊ី ដែលកំពុងព្យាយាមវាយលុក ទៅលើក្រុងសំខាន់ៗ របស់ប្រទេសអ៊ុយក្រែន តែមានភាពមិនចាញ់មិនឈ្នះ។

ប្រមុខការទូតអាមេរិក បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីព្រហស្បត្តិ៍ (មួយថ្ងៃមុនជំនួបតាមទូរស័ព្ទ) ថា៖

«យើងមានការព្រួយបារម្ភថា ប្រទេសចិនមានគម្រោងជួយរុស្ស៊ីដោយផ្ទាល់ នូវសព្វាវុធ ដែលនឹងត្រូវយកទៅប្រើប្រាស់ ក្នុងប្រទេសអ៊ុយក្រែន។ លោក​ប្រធានាធិបតី បៃដិន នឹងនិយាយទៅកាន់លោក​ប្រធានាធិបតី ស៊ី នៅថ្ងៃស្អែក ហើយបញ្ជាក់ឱ្យច្បាស់​ទៅលោកថា ប្រទេសចិននឹងទទួលខុសត្រូវ ចំពោះទង្វើណាមួយ ដែលមានបំណងគាំទ្រការឈ្លានពានរបស់រុស្ស៊ី ហើយថាយើងនឹងមិនស្ទាក់ស្ទើរ ក្នុងការអនុវត្តនោះទេ ទោះក្នុងតម្លៃណាក៏ដោយ៕»



លំអិតបន្ថែមទៀត

ដំណឹង

ដូណាល់ ត្រាំ អាចនឹងត្រូវ​ហាមឃាត់ ការឈរឈ្មោះ​ជាប្រធានាធិបតី

ដោយសារលោក ដូណាល់ ត្រាំ (Donald Trump) អស់តំណែងជាប្រធានាធិបតីហើយនោះ ដូច្នេះសវនាការនៅព្រឹទ្ធសភា ជុំវិញ​ការចោទប្រកាន់​ប្រឆាំងរូបលោក អាចនឹងសម្រេចទៅ ដោយការហាមឃាត់ ការកាន់តំណែង ក៏ដូចជា ការឈរឈ្មោះ​ជាប្រធានាធិបតី ...
ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន៖ ស្ត្រីម្នាក់​លើកបដា​ផ្សាយផ្ទាល់​«ពួកគេ​កំពុងកុហក»

នៅទីនេះ «ពួកគេ​កំពុងកុហក» បោកប្រាស់អ្នករាល់គ្នា ! នេះ ជាអ្វីដែលគេអាចអានបាន នៅលើបដារបស់នាង «Marina Ovsiannikova» ដែលត្រូវបាននាងលើកបង្ហាញ នៅលើកញ្ចក់ទូរទស្សន៍រដ្ឋ «Pervy Kanal» ...
ការតទល់ផ្ទាល់មុខចុងក្រោយ រវាងលោក ដូណាល់ ត្រាំ (ខាងឆ្វេង) និងលោក ចូ បៃដេន នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្នុងដើមខែវិច្ឆិកា ឆ្នាំ២០២០។ (រូបថតផ្តិតពីវីដេអូ)
ដំណឹង

ចំណុចសំខាន់​ៗ ក្នុងកិច្ចពិភាក្សាចុងក្រោយរវាង ត្រាំ និងបៃដេន

កិច្ចពិភាក្សាចុងក្រោយ រវាងបេក្ខជនប្រធានាធិបតីអាមេរិក មានសភាពរស់រវើក និងគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជា«ចំណុចសំខាន់ៗ» នៃការថ្លែងរវាងលោក ដូណាល់ ត្រាំ (Donald Trump) និងលោក ចូ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.