កម្ពុជាដំណឹង

មន្ត្រី​​អ៊ឺរ៉ុប​ហៅ​ការគម្រាម​របស់ ហ៊ុន សែន ថា​មាន​ចរិត​បែប​ម៉ាហ្វីយ៉ា

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត Reuters)

សំដីរបស់នាយករដ្ឋមន្ត្រីកម្ពុជា ពិតជាបានឮដល់​ អ៊ឺរ៉ុប! នោះគឺការគម្រាម របស់លោក ហ៊ុន សែន កាលពីព្រឹកម៉ិញ ដែលអះអាងថា នឹងកម្ទេចគណបក្សប្រឆាំង នៅកម្ពុជាចោល ប្រសិនជាសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មប្រឆាំងនឹងរបបដឹកនាំ របស់លោក។

ហើយប្រតិកម្ម ក៏ចាប់ផ្ដើមធ្លាក់ចុះមក ជាបណ្ដើរៗដែរ។ មន្ត្រីទទួលខុសត្រូវមួយរូប ក្នុងប្រទេសអ៊ីតាលី បានហៅការគម្រាមនោះ មានចរិតបែប ម៉ាហ្វីយ៉ា (Mafia) នៃជនផ្ដាច់ការមួយរូប។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រវាត់ក្រុងទី៣ ក្នុងខេត្តកណ្ដាល ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងគម្រាម​ថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច មកលើប្រទេសកម្ពុជា គឺដូចសម្លាប់បក្សប្រឆាំង។ បុរសខ្លាំងដែលអង្គុយក្នុងតំណែង ជាង៣ទសវត្សន៍ បានព្រមានបណ្ដាប្រទេសទាំងនោះ ថាឲ្យឈប់​មកនិយាយ ជាមួយលោក ពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា៖

«ដោយសារអ្នកជ្រុល តែដាក់ទណ្ឌកម្មខ្ញុំហើយ អ្នកក៏គ្មានសិទ្ធិ ដើម្បីនិយាយប្រដៅខ្ញុំ​ រឿងសិទ្ធិមនុស្ស ឬ​ប្រជាធិបតេយ្យអីនោះដែរ គឺអត់ទេ។ ហើយខ្ញុំ​ចង្អុលបង្ហាញថា បើសិនអ្នកឯងដាក់ទណ្ឌកម្មខ្ញុំ គឺស្មើនឹងវ៉ៃសម្លាប់គណបក្សប្រឆាំង នៅកម្ពុជា។ ខ្ញុំនិយាយប្រាប់អ្នកឯង ឱ្យច្បាស់ ព្រោះគ្មានរឿងអី ដែលខ្ញុំត្រូវថ្នាក់ថ្នម ព្រោះវាបានតែជ្រុលអីចឹងទៅហើយ ឱ្យវាទៅបណ្តោយទៅ។ ជាន់កហ្អែងថែម។»

សម្រាប់លោក ម៉ាតេអូ អង់ជោលី (Matteo Angioli) អគ្គលេខាធិការ នៃគណៈកម្មការពិភពលោក ដើម្បីនីតិរដ្ឋ (GCRL) ដែលជាអង្គការអន្តរជាតិមួយ នៅក្នុងប្រទេសអ៊ីតាលី បានអះអាងថា សំដីរបស់លោក ហ៊ុន សែន ធ្វើឡើងតាមបែបឧក្រិដ្ឋជន ម៉ាហ្វីយ៉ា ហើយថា ការថ្លែងគម្រាមនេះ ហាក់ដូចជាការបង្ក្រាបកន្លងមក ទៅលើគណបក្សប្រឆាំងនៅកម្ពុជា មិនទាន់ធ្វើឲ្យមេដឹកនាំរូបនេះ ឆ្អែតឆ្អន់នៅឡើយ។

លោក ម៉ាតេអូ អង់ជោលី បានលើកឡើងថា៖

«នៅក្នុងចរិតបែបឧក្រិដ្ឋជន ម៉ាហ្វីយ៉ា ជនផ្ដាច់ការកម្ពុជា លោក ហ៊ុន សែន បានគម្រាមកម្ទេចបក្សប្រឆាំងចោល ប្រសិនជាសហភាពអ៊ឺរ៉ុប ដកប្រទេសគាត់ ចេញពីការនាំចូលទំនិញ ដោយមានប្រព័ន្ធអនុគ្រោះពន្ធ។»

លោកបន្តថា៖

«វាហាក់ដូចជា មិនទាន់គ្រប់គ្រាន់នៅឡើយ ដែលបានដកគណបក្សប្រឆាំង ចេញពីការបោះឆ្នោត និងបានរារាំង ប្រធានបក្ស ទាំងពីររូប លោក សម រង្ស៊ី និងលោក កឹម សុខា។»

ការគម្រាមខាងលើ របស់នាយករដ្ឋមន្ត្រីកម្ពុជា ក៏អាចនឹងឮទៅដល់ មេដឹកនាំច្រើននាក់ នៃសហភាពអ៊ឺរ៉ុបដែរ ដោយគ្រាន់តែយូរ ឬឆាប់។ នេះ បើតាមការបង្ហោះមួយ នៅលើទំព័រទ្វីសធើរ របស់មន្ត្រីអ៊ឺរ៉ុបមួយរូបទៀត គឺលោក «Umberto Gambini» ដែលជាជំនួយការ របស់សមាជិក​សភា​អ៊ឺរ៉ុប លោក «Ramon Tremosa»។

លោក «Umberto Gambini» បានចោទសួរ ទៅស្ថានទូតនៃសហភាពអ៊ឺរ៉ុប ប្រចាំនៅកម្ពុជាថា នៅចំពោះការគម្រាមរបស់មេដឹកនាំកម្ពុជា តើគេចាំបាច់ ត្រូវចេញសេចក្ដីថ្លែងការណ៍ តបវិញឬទេ?



លំអិតបន្ថែមទៀត

កម្ពុជា

នៅពេល​ដែល​កូនស្រី កឹម សុខា រួមគ្នា​វាយបក សម រង្ស៊ី…

ការលើកឡើង​របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលថា «មតិយោបល់»របស់លោក កឹម សុខា «មិនឆ្លុះបញ្ចាំង ពីឆន្ទះពិតរបស់លោក» ព្រោះលោក «ជាចំណាប់ខ្មាំង» របស់លោក ...
ដំណឹង

ប្រធានាធិបតីបារាំង​អះអាង​មិន​តំឡើង​ពន្ធ​ដើម្បី​ទូទាត់​ ក្នុង​វិបត្តិ​«Covid-19»

គ្មានការតំឡើងពន្ធ ដើម្បីយកប្រាក់ មកទូទាត់ការចំណាយ ដ៏មហាសាល ក្នុង​វិបត្តិ​«Covid-19» នោះឡើយ។ នេះ ជាការអះអាងឡើង របស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel ...
កម្ពុជា

មេធាវី កឹម សុខា ថា​កូនក្ដី​ខ្លួន​ទាមទារ​ឲ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​ជាមុន​សិន

«ត្រូវទម្លាក់ចោល បទចោទប្រកាន់ ជាមុនសិន» នេះ ជាការលើកឡើង របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ តាមរយៈមេធាវីរបស់លោក នៅមួយថ្ងៃបន្ទាប់ពីការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...