• កាសែត FT ៖ EU នឹងសម្រេច​«ព្យួរ EBA ចេញពីកម្ពុជា»

    កម្ពុជានឹងត្រូវប្រឈម ទល់នឹងការសម្រេច«ព្យួរ»ប្រព័ន្ធអនុគ្រោះពន្ធ «EBA» ពីសំណាក់សហភាពអ៊ឺរ៉ុប ក្នុងសប្ដាហ៍នេះ បើទោះជាការសម្រេចព្យួរនោះ ធ្វើឡើងក្នុងផ្នែកណាមួយ នៃផលិតផលនាំចេញ នៃប្រទេសនេះក៏ដោយ។ នេះ បើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មានអង់គ្លេស «Financial Time» នៅថ្ងៃចន្ទដើមសប្ដាហ៍។ សារព័ត៌មានដ៏ធំខាងលើ របស់ចក្រភពអង់គ្លេស បានស្រង់ប្រភពពីមន្ត្រីអ៊ឺរ៉ុប ចំនួន៣នាក់ ដែលស្និតនឹងសំនុំរឿង យកមករាយការណ៍ថា  គណៈ​កម្មការ​សហភាព​អឺរ៉ុប​បាន​សម្រេចព្យួរ ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ ទៅ​លើ​ផលិត​ផល​មួយ​ចំនួន ដែលនាំចេញ ពីប្រទេសកម្ពុជា។ «ព្យួរ EBA ចំពោះផលិតផលមួយចំនួន» ប៉ុន្តែប្រភពមិនបានអះអាងថា ផលិតផលមួយចំនួននោះ ស្និតក្នុងលក្ខណៈ ឬទិដ្ឋភាពបែបណាទេ។ យ៉ាងណា ប្រភពបានលើកឡើងថា ...
  • ស្នងការ​ពាណិជ្ជកម្ម EU មិន​សង្ឃឹម​ថា ហ៊ុន សែន ងាក​មក​វិថី​ប្រជាធិបតេយ្យ

    ស្នងការជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប «EU» ទទួលបន្ទុកគោលនយោបាយ​ពាណិជ្ជកម្ម អ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម (Cecilia Malmström) បានសំដែងក្ដីទុទិដ្ឋិនិយម នៅចំពោះជំហររបស់លោក ហ៊ុន សែន ក្នុងការងាកមករកការដឹកនាំប្រទេសកម្ពុជា តាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្សត្រឹមត្រូវវិញ។ ការកត់សម្គាល់ ពីចរិតនយោបាយរបស់លោក ហ៊ុន សែន ដោយមេដឹកនាំអ៊ឺរ៉ុបរូបនេះ ធ្វើឡើងក្នុងកិច្ចសម្ភាសផ្ដាច់មុខមួយ ជាមួយវិទ្យុអាស៊ីសេរី កាលពីពេលថ្មីៗនេះ ដើម្បីបញ្ជាក់ពីដំណើរនីតិវិធី របស់សហភាពអ៊ឺរ៉ុប ក្នុងជំហាន ទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ «EBA» ចេញពីប្រទេសកម្ពុជា។ ឆ្លើយតបនឹងសំនួរ របស់អ្នកសារព័ត៌មាន លោក មាន ឫទ្ធិ ...
  • EU បន្ត​ឲ្យ​ក្រុង​ភ្នំពេញ​បើក​លំហ​ដល់​បក្ស​ប្រឆាំង សង្គមស៊ីវិល​និង​សារព័ត៌មាន

    សហភាពអ៊ឺរ៉ុប «EU» អះអាងថា ខ្លួនបន្តឃ្លាំមើលស្ថានភាពនយោបាយ នៅក្នុងប្រទេសកម្ពុជាយ៉ាងដិតដល់ និងបន្តទាមទារឲ្យរបបក្រុងភ្នំពេញ ត្រូវចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីអនុញ្ញាតឲ្យគណបក្សប្រឆាំង សង្គមស៊ីវិល​និង​សារព័ត៌មាន បើកដំណើរការបានដោយសេរី។ នេះ បើគេបានអានលិខិតមួយ របស់លោក ភីធើ ប៊ឺស (Peter BERZ) នាយកការិយាល័យទទួលបន្ទុកពាណិជ្ជកម្ម ជាមួយតំបន់អាស៊ីបូព៌ា នៅអគ្គនាយកដ្ឋានពាណិជ្ជកម្ម នៃគណៈកម្មការអ៊ឺរ៉ុប ប្រចាំក្នុងរាជធានីព្រុយស៊ែល។ ក្នុងលិខិតចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ដែលផ្ញើរទៅកាន់អ្នកស្រី មូ សុខហួរ និងដែលដាក់ឋានៈអ្នកស្រី សុខហួរ ថាជាអនុប្រធានគណបក្សសង្គ្រោះជាតិនោះ លោក ភីធើ ប៊ឺស បានអះអាងថា ...
  • កម្ពុជា​មានពេល​៦ខែ ដើម្បី​«ស្ដារស្ថានភាព»​បើចង់រក្សាទុក EBA

    ការប្រកាសបើកនីតិវិធីផ្លូវការ ដើម្បីឈានទៅដកប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ «EBA» មិនមែនជាសេចក្ដីសម្រេចចុងក្រោយ របស់សហភាពអ៊ឺរ៉ុប ដែលថានឹងត្រូវព្យួរប្រព័ន្ធអនុគ្រោះពន្ធ ក្នុងពេលនេះទេ។ ប៉ុន្តែសម្រាប់សហភាពអ៊ឺរ៉ុប វាជាការកំណត់ពេលវេលា ដែលមានកាលវិភាគច្បាស់លាស់ ដើម្បីឈានទៅកាន់ទិសដៅនោះ ប្រសិនណាជាប្រទេសកម្ពុជា មិន«ស្ដារស្ថានភាព»ឲ្យល្អប្រសើរវិញទេ។ ដូចអ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម (Cecilia Malmström) តំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកគោលនយោបាយ​ពាណិជ្ជកម្ម បានពន្យល់នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយកាលពីម្សិលម៉ិញអះអាងថា ការបើកនីតិវិធីផ្លូវការ ក្នុងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ វាការចាប់ផ្ដើមរាប់ថ្ងៃជាផ្លូវការ សម្រាប់រយៈពេល៦ខែ ដែលសហភាអ៊ឺរ៉ុប ត្រូវឃ្លាំមើលប្រទេសកម្ពុជា យ៉ាងដិតដល់និងជាក់លាក់ ហើយវិធានការចាំបាច់ទាំងអស់ (ពីសំណាក់អាជ្ញាធរកម្ពុជា) ...
  • EU បើក​នីតិវិធីផ្លូវការ​ដក EBA ពីកម្ពុជា ទោះបី ហ៊ុន សែន គម្រាម

    សហភាពអ៊ឺរ៉ុប (EU) បានសម្រេចជាផ្លូវការ​នៅថ្ងៃចន្ទទី១១ ខែកុម្ភ ឆ្នាំ២០១៩នេះ បើកនីតិវិធីដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួន ហៅថា «អ្វីៗទាំងអស់លើកលែងតែអាវុធ (Everything but Arms – EBA)។ ជាសេចក្ដីសម្រេច ដែលធ្វើឡើងប៉ុន្មានសប្ដាហ៍ ក្រោយការគម្រាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថានឹងកម្ទេចគណបក្សប្រឆាំងនៅកម្ពុជាចោល ប្រសិនជាសហភាពអ៊ឺរ៉ុបដាក់ទណ្ឌកម្ម ទៅលើរបបដឹកនាំរបស់លោក។ សេចក្ដីប្រកាសព័ត៌មានមួយរបស់គណៈកម្មការអ៊ឺរ៉ុប ដែលជាស្ថាប័ននីតិប្រតិបត្តិរបស់សហភាពអ៊ឺរ៉ុប និងដែលចេញផ្សាយក្នុងថ្ងៃនេះ បានឲ្យដឹងថា សហភាពអ៊ឺរ៉ុប (EU) បើកនីតិវិធី ដើម្បីឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ «EBA» ដែលអនុញ្ញាតឲ្យប្រទេសកម្ពុជា នាំផលិតផលរបស់គ្រប់មុខ លើកលែងតែអាវុធ ចូលមកក្នុងទីផ្សារនៃសហភាពអ៊ឺរ៉ុប ...
  • សមាជិកសភា​អ៊ឺរ៉ុប​បន្តសួរ​ពី​«ទណ្ឌកម្មចំទិសដៅ»​ប្រឆាំង​របប ហ៊ុន សែន

    លោក «Ramon Tremosa» សមាជិកសភាអ៊ឺរ៉ុប និងជាសមាជិករបស់ក្រុម​តំណាងរាស្ត្រអ៊ឺរ៉ុបមិត្តកម្ពុជា បានចោទសួរជាលាយលក្ខណ៍អក្សរ ទៅកាន់គណៈកម្មការអ៊ឺរ៉ុប ដើម្បីចង់ដឹងថា តើគម្រោងដាក់ទណ្ឌកម្ម លើរបបដឹកនាំក្រុងភ្នំពេញ បានដើរដល់ដំណាក់កាលណាហើយ។ ក្នុងចំណោមសំនួរចំនួនបី សមាជិកសភាអ៊ឺរ៉ុបរូបនោះ បានចោទសួរទៀតថា តើសហភាពអ៊ឺរ៉ុបគ្រោងដាក់់ «ទណ្ឌកម្មចំទិសដៅ» ទៅលើក្រុមមនុស្សជំនិតរបស់លោក ហ៊ុន សែន ឬយ៉ាងណា។ សំនួរជាលាយលក្ខណ៍អក្សរ ត្រូវបានលោក «Ramon Tremosa» ដាក់ទៅកាន់គណៈកម្មការអ៊ឺរ៉ុប តាំងពីថ្ងៃ២១ ខែមករា ឆ្នាំ២០១៩ ពោលគឺនៅក្រោយការគម្រាម របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថានឹងកម្ទេចគណបក្សប្រឆាំងចោល បើសិនជាសហភាពអ៊ឺរ៉ុប​ដកប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ ...