• EU «ស្នើភ្លើងខៀវ»​ពីរដ្ឋសមាជិក ​ដើម្បី​ដក EBA ពីកម្ពុជា​នៅចុង​ខែនេះ

    សហភាពអ៊ឺរ៉ុប តាមរយៈគណៈកម្មការអ៊ឺរ៉ុបរបស់ខ្លួន នឹងទុកពេល នៅត្រឹម​ថ្ងៃទី២៩ ខែមករាខាងមុខ ឲ្យបណ្ដារដ្ឋសមាជិក ផ្ដល់«ស្នើភ្លើងខៀវ» ក្នុងការដកប្រទេសកម្ពុជា ចេញពីប្រព័ន្ធអនុគ្រោះពន្ធ ហៅកាត់តាមភាសាអង់គ្លេស ថា «EBA»។ នេះ បើតាមការផ្សាយ កាលពីប៉ុន្មានម៉ោងមុខ របស់បណ្ដាញទូរទស្សន៍ «Bloomberg» ដែលមានជំនាញ ខាងព័ត៌មានសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅជុំវិញពិភពលោក។ បណ្ដាញទូរទស្សន៍ បានផ្សាយព័ត៌មានខាងលើ ដោយដកស្រង់ប្រភពចំនួនពីរ ដែលស្នើសុំុំមិនបញ្ចេញឈ្មោះ ដោយហេតុថា ការកំណត់ពេលវេលានេះ ត្រូវបានសម្រេចឡើង ជាលក្ខណៈបិទទ្វា។ រាល់ការសម្រេច របស់បណ្ដារដ្ឋសមាជិកទាំងនោះ នឹងក្លាយជាការសម្រេចរបស់គណៈកម្មការអ៊ឺរ៉ុប ដែលជាស្ថាប័នអភិបាល របស់សហភាពអ៊ឺរ៉ុប ហើយនឹងត្រូវចូលជាធរមាន ...
  • EU លើកជាថ្មី​ពីកង្វល់​ផ្នែក​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា

    ស្នងការជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុក​គោលនយោបាយ​ពាណិជ្ជកម្ម អ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្រ្តុម (Cecilia Malmström) បានសំដែកក្ដីកង្វល់ជាថ្មីទៀត ចំពោះបញ្ហា សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា ចំពោះប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន នៅក្នុងជំនួបមួយ កាលពីថ្ងៃម្សិលម៉ិញ នាអាគារធំនៃសហភាព​អ៊ឺរ៉ុប ក្នុងរាជធានី ព្រុយហ្សែល (ប្រទេសប៊ែលហ្សិក)។ ចេញពីជំនួបនោះ អ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រុម បានបញ្ជាក់ថា វាជាកិច្ចពិភាក្សា ដែលធ្វើឡើង ដើម្បីបញ្ជាក់ឡើងវិញ ជាមួយភាគីកម្ពុជា អំពីកិច្ចព្រមព្រៀង អ៊ឺរ៉ុប-កម្ពុជា ស្ដីពីប្រព័ន្ធអនុគ្រោះពន្ធ ...
  • មន្ត្រី​​អ៊ឺរ៉ុប​ហៅ​ការគម្រាម​របស់ ហ៊ុន សែន ថា​មាន​ចរិត​បែប​ម៉ាហ្វីយ៉ា

    សំដីរបស់នាយករដ្ឋមន្ត្រីកម្ពុជា ពិតជាបានឮដល់​ អ៊ឺរ៉ុប! នោះគឺការគម្រាម របស់លោក ហ៊ុន សែន កាលពីព្រឹកម៉ិញ ដែលអះអាងថា នឹងកម្ទេចគណបក្សប្រឆាំង នៅកម្ពុជាចោល ប្រសិនជាសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មប្រឆាំងនឹងរបបដឹកនាំ របស់លោក។ ហើយប្រតិកម្ម ក៏ចាប់ផ្ដើមធ្លាក់ចុះមក ជាបណ្ដើរៗដែរ។ មន្ត្រីទទួលខុសត្រូវមួយរូប ក្នុងប្រទេសអ៊ីតាលី បានហៅការគម្រាមនោះ មានចរិតបែប ម៉ាហ្វីយ៉ា (Mafia) នៃជនផ្ដាច់ការមួយរូប។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រវាត់ក្រុងទី៣ ក្នុងខេត្តកណ្ដាល ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងគម្រាម​ថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច មកលើប្រទេសកម្ពុជា គឺដូចសម្លាប់បក្សប្រឆាំង។ បុរសខ្លាំងដែលអង្គុយក្នុងតំណែង ជាង៣ទសវត្សន៍ បានព្រមានបណ្ដាប្រទេសទាំងនោះ ...
  • សម រង្ស៊ី ប្ដឹងឡើងទៅ EU ករណីអាជ្ញាធរគម្រាមមន្ត្រី CNRP នៅ​មូលដ្ឋាន

    លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតមួយ ដែលលោកអះអាងថា ជាពាក្យប្តឹង ឡើងទៅកាន់ មន្ត្រីទទួលខុសត្រូវជាច្រើននាក់ របស់សហភាពអឺរ៉ុប ដើម្បីពន្យល់បន្ថែមពីករណី ដែលអាជ្ញាធរកម្ពុជាធ្វើការគម្រាមកំហែង ទៅលើមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ នៅតាមមូលដ្ឋាន។ តាមប្រភពព័ត៌មានរបស់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានឲ្យដឹងថា ពាក្យប្ដឹងរបស់លោក សម រង្ស៊ី នោះ បានសរសេរជាពិសេស ទៅកាន់អ្នកស្រី ហ្វេឌឺរីកា មូហ្គេរីនី (Federica Mogherini) តំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខ – អ្នកស្រី សេស៊ីលីយ៉ា ...