• តំណាង​ជាន់ខ្ពស់​អ៊ឺរ៉ុប​ជួប ប្រាក់ សុខុន រំឭក​ពីបញ្ហា​​«EBA»​​នៅ បាងកក

    ជាជំនួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ដើម្បីពិនិត្យមើលឡើងវិញ អំពីជំហានទាំងឡាយ ដែលកម្ពុជាបានដើរ ឬបានឆ្លើយតបជាវិជ្ជមាន ក្នុងការវិលត្រឡប់ ទៅរកការដឹកនាំ តាមបែបប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដើម្បីជាថ្នូរនឹងការបញ្ឈប់ នីតិវិធីព្យួរប្រព័ន្ធអនុគ្រោះ «EBA» ចេញពីប្រទេសកម្ពុជា។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហភាពអ៊ឺរ៉ុប ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន។ ជំនួបរវាង​ប្រមុខការទូតកម្ពុជា និងអ្នកស្រី ហ្វេឌឺរីកា មូហ្គេរីនី (Federica Mogherini) តំណាងជាន់ខ្ពស់​នៃសហភាព​អ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខនោះ បានប្រព្រឹត្តិទៅ នៅក្រៅកិច្ចប្រជុំ អាស៊ាន-អ៊ឺរ៉ុប កម្រិតរដ្ឋមន្ត្រីការបរទេស ក្នុងរាជធានីបាងកក ...
  • ប្រធានសភា​អ៊ឺរ៉ុប​ថ្មី ជា​អ្នកសារព័ត៌មាន​និយមឆ្វេង របស់​ប្រទេស​អ៊ីតាលី

    លោក ដាវីដ សាសូលី (David Sassoli) អ្នកនយោបាយនិយមឆ្វេង របស់​ប្រទេស​អ៊ីតាលី បានឈ្នះឆ្នោតជ្រើសតាំង ក្នុងតំណែងជាប្រធានសភាអ៊ឺរ៉ុប ដោយសម្លេង៣៤៥ ទល់នឹង៦៦៧ នៅក្នុងការបោះឆ្នោតជុំទីពីរ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ។ បុរសអាយុ៦៣ឆ្នាំរូបនេះ ដែលមានជំនាញជាអ្នកសារព័ត៌មាន បានឈ្នះដាច់ពីលើលោក «Jan Zahradil» ជាតិឆែក (អភិរក្សនិយម – ស្ដាំនិយម) លោក «Ska Keller» ជាតិអាល្លឺម៉ង់ (បរិស្ថាននិយម) និងលោក «Sira Rego» អ្នកជាតិអេស្ប៉ាញ (ឆ្វេងនិយមតឹង)។ លោក ...
  • «Ursula von der Leyen» ជាបេក្ខនារី​ផ្លូវការ​ដើម្បី​ដឹកនាំ EU

    ឥស្សរជនកំពូលរបស់អ៊ឺរ៉ុប ដែលអាចនឹងឡើង មកកាន់កាប់តំណែង ជាប្រធានគណៈកម្មការអ៊ឺរ៉ុប (ឬហៅម្យ៉ាងទៀត ជារដ្ឋាភិបាលដឹកនាំ EU) បន្តពីលោក «Jean-Claude Juncker» ដែលបានបញ្ចប់អាណត្តិរបស់លោក គឺជាស្ត្រីមួយរូប គឺអ្នកស្រី «Ursula von der Leyen» ដែលកំពុងកាន់តំណែង ជារដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់។ នេះ បើតាមការប្រកាសឲ្យដឹង របស់លោក «Donald Tusk» ប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប នៅលើទំព័រទ្វីសធើររបស់លោក កាលពីមុននេះបន្តិច។ អ្នកស្រី «Ursula von der Leyen» អាយុ៦០ឆ្នាំ ត្រូវបានស្នើបេក្ខភាពរបស់អ្នកស្រី ដើម្បីឡើងមកដឹកនាំសហភាព ...
  • EU តម្លើងសំលេងខ្លាំងៗដាក់ នីកូឡា ម៉ាឌូរ៉ូ បើហ៊ានចាប់ខ្លួន រ៉ន់ ហ្គេដូ

    សហភាពអ៊ឺរ៉ុបបានព្រមានរដ្ឋាភិបាលរបស់លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) នៅថ្ងៃសៅរ៍ទី២ ខែមិនា ឆ្នាំ២០១៩ម្សិលម៉ិញថា បើមានការចាប់ខ្លួនលោក រ៉ន់ ហ្គេដូ (Juan Guaido) ក្នុងពេលវិលត្រឡប់របស់មេដឹកនាំប្រឆាំងរូបនេះ ចូលប្រទេសវិញនោះ ប្រទេសវេណេស៊ុយអេឡានឹងទទួលផលវិបាកធ្ងន់ធ្ងរ ទាំងនៅក្នុងប្រទេស និងទាំងនៅលើឆាកអន្តរជាតិ។ អ្នកស្រី ហ្វេឌឺរីកា មូហ្គេរីនី (Federica Mogherini) តំណាងជាន់ខ្ពស់​នៃសហភាព​អ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខ បានថ្លែងក្នុងនាមប្រទេសជាសមាជិក នៃសហភាពអ៊ឺរ៉ុបថា៖ «វិធានការទាំងឡាយណា ដែលបង្កគ្រោះថ្នាក់ដល់សេរីភាព សន្តិសុខសុវត្ថិភាព និងសុច្ចរិតភាពរបស់លោក រ៉ន់ ហ្គេដូ នឹងធ្វើឲ្យផ្ទុះឡើង នូវភាពតានតឹងដ៏ធ្ងន់ធ្ងរ ...
  • តើលក្ខខណ្ឌអ្វីខ្លះ ដែល EU ចង់បានពីរបប ហ៊ុន សែន ដើម្បីរក្សាទុក EBA?

    ដើម្បីឲ្យល្អមើលល្អស្ដាប់ សហភាពអ៊ឺរ៉ុបតែងសរសេរ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា ចង់ឃើញប្រទេសកម្ពុជា វិលត្រឡប់មករកគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សវិញ ដែលជាលក្ខខណ្ឌមានចែងក្នុងកិច្ចព្រមព្រៀង កម្ពុជា-សហភាពអ៊ឺរ៉ុប (EU) ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA)»។ តែបើគេបានស្ដាប់អ្នកស្រី ហ្វេឌឺរីកា មូហ្គេរីនី (Federica Mogherini) តំណាងជាន់ខ្ពស់ នៃសហភាព​អ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខ ដែលបានឡើងថ្លែង នៅក្នុងសម័យប្រជុំពេញអង្គ នៃសភាអ៊ឺរ៉ុប នាក្រុងស្ត្រាស្បួរ៍ ភាគខាងកើតបារាំង កាលពីថ្ងៃព្រហស្បត្តិ៍ទី១៣ ខែកញ្ញា ឆ្នាំ២០១៨ គេនឹងយល់ច្បាស់និងលំអិត ពីអ្វីដែលសហភាពអ៊ឺរ៉ុបទាមទារ ពីរបបដឹកនាំរបស់លោក ហ៊ុន សែន សព្វថ្ងៃ បន្ទាប់ពីព្រឹត្តការណ៍នយោបាយ ...
  • EU បើក​នីតិវិធីផ្លូវការ​ដក EBA ពីកម្ពុជា ទោះបី ហ៊ុន សែន គម្រាម

    សហភាពអ៊ឺរ៉ុប (EU) បានសម្រេចជាផ្លូវការ​នៅថ្ងៃចន្ទទី១១ ខែកុម្ភ ឆ្នាំ២០១៩នេះ បើកនីតិវិធីដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួន ហៅថា «អ្វីៗទាំងអស់លើកលែងតែអាវុធ (Everything but Arms – EBA)។ ជាសេចក្ដីសម្រេច ដែលធ្វើឡើងប៉ុន្មានសប្ដាហ៍ ក្រោយការគម្រាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថានឹងកម្ទេចគណបក្សប្រឆាំងនៅកម្ពុជាចោល ប្រសិនជាសហភាពអ៊ឺរ៉ុបដាក់ទណ្ឌកម្ម ទៅលើរបបដឹកនាំរបស់លោក។ សេចក្ដីប្រកាសព័ត៌មានមួយរបស់គណៈកម្មការអ៊ឺរ៉ុប ដែលជាស្ថាប័ននីតិប្រតិបត្តិរបស់សហភាពអ៊ឺរ៉ុប និងដែលចេញផ្សាយក្នុងថ្ងៃនេះ បានឲ្យដឹងថា សហភាពអ៊ឺរ៉ុប (EU) បើកនីតិវិធី ដើម្បីឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ «EBA» ដែលអនុញ្ញាតឲ្យប្រទេសកម្ពុជា នាំផលិតផលរបស់គ្រប់មុខ លើកលែងតែអាវុធ ចូលមកក្នុងទីផ្សារនៃសហភាពអ៊ឺរ៉ុប ...