ដំណឹងពិភពលោក

EU តម្លើងសំលេងខ្លាំងៗដាក់ នីកូឡា ម៉ាឌូរ៉ូ បើហ៊ានចាប់ខ្លួន រ៉ន់ ហ្គេដូ

សហភាពអ៊ឺរ៉ុបបានព្រមានរដ្ឋាភិបាលរបស់លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) នៅថ្ងៃសៅរ៍ទី២ ខែមិនា ឆ្នាំ២០១៩ម្សិលម៉ិញថា បើមានការចាប់ខ្លួនលោក រ៉ន់ ហ្គេដូ (Juan Guaido) ក្នុងពេលវិលត្រឡប់របស់មេដឹកនាំប្រឆាំងរូបនេះ ចូលប្រទេសវិញនោះ ប្រទេសវេណេស៊ុយអេឡានឹងទទួលផលវិបាកធ្ងន់ធ្ងរ ទាំងនៅក្នុងប្រទេស និងទាំងនៅលើឆាកអន្តរជាតិ។

អ្នកស្រី ហ្វេឌឺរីកា មូហ្គេរីនី (Federica Mogherini) តំណាងជាន់ខ្ពស់​នៃសហភាព​អ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខ បានថ្លែងក្នុងនាមប្រទេសជាសមាជិក នៃសហភាពអ៊ឺរ៉ុបថា៖

«វិធានការទាំងឡាយណា ដែលបង្កគ្រោះថ្នាក់ដល់សេរីភាព សន្តិសុខសុវត្ថិភាព និងសុច្ចរិតភាពរបស់លោក រ៉ន់ ហ្គេដូ នឹងធ្វើឲ្យផ្ទុះឡើង នូវភាពតានតឹងដ៏ធ្ងន់ធ្ងរ និងទទួលបានមកវិញ នូវការថ្កោលទោសដ៏ម៉ឺងម៉ាត់ ពីសហគមន៍អន្តរជាតិ។»

ប្រមុខការទូតអ៊ឺរ៉ុបរូបនេះ បានបន្តឲ្យដឹងទៀតថា៖

«សមាជិករដ្ឋសភាមានអភ័យឯកសិទ្ធិសភា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលចាំបាច់ត្រូវគោរព​ឲ្យបានពេញលេញ។»

លោក រ៉ន់ ហ្គេដូ ដែលបានប្រកាសខ្លួន ជាប្រធានាធិបតីស្ដីទី នៃប្រទេសវេណេស៊ុយអេឡា គ្រោងនឹងវិលចូលប្រទេសវិញ ក្នុងថ្ងៃចន្ទនេះ បន្ទាប់បានធ្វើទស្សនកិច្ចនៅក្នុងច្រើនប្រទេស នៃទ្វីបអាមេរិកឡាទីន។

មេដឹកនាំប្រឆាំងដ៏មានប្រជាប្រិយភាពរូបនេះ ត្រូវបានទទួលរាក់ទាក់ ប្រៀបដូចជាប្រមុខរដ្ឋមួយរូប ដោយប្រទេសទាំងនោះ រួមមានប្រទេសកូឡំប៊ី ប្រ៊េស៊ីល ប៉ារ៉ាហ្គាយ អាហ្សង់ទីន និងប្រទេសអេក្វាទ័រ។

ប៉ុន្តែការវិលត្រឡប់ចូលប្រទេសវិញនេះ នឹងអនុញ្ញាតឲ្យលោក នីកូឡា ម៉ាឌូរ៉ូ ប្រធានាធិបតី​ក្នុងតំណែង ធ្វើការចាប់ខ្លួន​លោក រ៉ន់ ហ្គេដូ ដែលអាចបង្ក​ឲ្យមានប្រតិកម្មខ្លាំងក្លា ពីអន្តរជាតិ។

យ៉ាងណា នៅចំពោះការគម្រាមចាប់ខ្លួននោះ លោក រ៉ន់ ហ្គេដូ នៅតែបង្ហាញជំហរ​វិលត្រឡប់​ចូលមាតុភូមិវិញ ដើម្បីបន្តសកម្មភាពនយោបាយ និងដឹកនាំ​«រដ្ឋាភិបាល​អន្តរកាល រហូតដល់​មានការបោះឆ្នោត​ដោយសេរី» ដូចលោកបានអះអាង នៅពេលកន្លងមក។

សម្រាប់សហភាពអ៊ឺរ៉ុប បានអះអាងពីជំហររបស់ខ្លួនថា អ៊ឺរ៉ុបចង់ឲ្យមានដំណោះស្រាយនយោបាយ សម្រាប់វិបត្តិនៅវេណេស៊ុយអេឡា ក្រោមទម្រង់នៃការបោះឆ្នោតថ្មីមួយ ដែលសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលយកបាន៕



លំអិតបន្ថែមទៀត

កម្ពុជា

ផៃ ស៊ីផាន ថារដ្ឋាភិបាល​មិនធ្វើ​ច្បាប់ ដើម្បី​«បំពេញចិត្ត​អង្គការ​ណា»ទេ

រដ្ឋាភិបាលក្រុងភ្នំពេញ បានប្រកាសថា ខ្លួនមិន«បំពេញចិត្ត​អង្គការ​ណា»ទេ នៅចំពោះ​ការអនុម័ត​យ៉ាងតក់ក្រហល់ នូវសេចក្ដីព្រាងច្បាប់​មួយទៀត ស្ដីពីការប្រឆាំង​ការសម្អាត​ប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ នេះ បើតាមការអះអាង របស់លោក ផៃ ស៊ីផាន អ្នកនាំ​ពាក្យ​រដ្ឋាភិបាល។ ...
កម្ពុជា

កាសែត FT ៖ EU នឹងសម្រេច​«ព្យួរ EBA ចេញពីកម្ពុជា»

កម្ពុជានឹងត្រូវប្រឈម ទល់នឹងការសម្រេច«ព្យួរ»ប្រព័ន្ធអនុគ្រោះពន្ធ «EBA» ពីសំណាក់សហភាពអ៊ឺរ៉ុប ក្នុងសប្ដាហ៍នេះ បើទោះជាការសម្រេចព្យួរនោះ ធ្វើឡើងក្នុងផ្នែកណាមួយ នៃផលិតផលនាំចេញ នៃប្រទេសនេះក៏ដោយ។ នេះ បើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មានអង់គ្លេស «Financial ...
ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន៖ ស្វីស ធ្វើដូច EU ដោយបង្កក​ទ្រព្យសម្បត្តិ រ៉ុស្ស៊ី

រដ្ឋាភិបាលស្វីសបានសម្រេចអនុវត្តទណ្ឌកម្ម ដូចសហភាពអ៊ឺរ៉ុប (EU) ដោយបង្កក​ទ្រព្យសម្បត្តិ របស់ប្រទេសរ៉ុស្ស៊ី ក្នុងកម្រិតរាប់ពាន់លានអ៊ឺរ៉ូ ក៏ដូចជាទណ្ឌកម្មដោយផ្ទាល់ ប្រឆាំងលោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ប្រធានាធិបតីរ៉ុស្ស៊ី ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.