• វ៉ាស៊ីនតោន​ប៉ុស្ដិ៍ ៖ មនុស្សជំនិត​ ហ្គេដូ ជួល​ទាហាន​ស៊ីឈ្នួល​ឲ្យរំលំ​ ម៉ាឌូរ៉ូ

    មេដឹកនាំបក្សប្រឆាំង លោក រ៉ន់ ហ្គេដូ (Juan Guaidó) កំពុងជាប់ ក្នុងសំនុំរឿងដ៏ប្រទាំងប្រទើសថ្មីមួយ បន្ទាប់ពីសារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្ដិ៍ (Washington Post) បានរកឃើញថា មនុស្សជំនិតរបស់លោក ហ្គេដូ បានចុះហត្ថលេខា ក្នុងកម្រិតទឹកប្រាក់ ២១៣លានដុល្លារ ជាមួយប្រធានក្រុមហ៊ុនមួយ ឈ្មោះ «SilverCorp» ដើម្បីបើកការវាយប្រហារ តាមផ្លូវសមុទ្រ ទៅលើប្រទេស វេណេហ្សុយអេឡា។ កាលពីដើម​សប្ដាហ៍ កន្លងមកនេះ ក្រុមមនុស្ស​ស្និតនឹង​លោក រ៉ន់ ហ្គេដូ បានចេញមុខ​បដិសេធ ថាពួក​ខ្លួន​​មិនបានទាក់ទង ឬជួប​ជាមួយ​លោក «Jordan Goudreau» ...
  • បាតុកម្ម​នៅ​វេណេហ្សុយអេឡា៖ អាមេរិក​ប្រាប់ ម៉ាឌូរ៉ូ ឲ្យ​ចាកចេញ

    ក្នុងខណៈភាពតានតឹង កំពុងផ្ទុះឡើងនៅតាមដងផ្លូវនានា នៃរដ្ឋធានី ការ៉ាកាស (វេណេស៊ុយអេឡា) នោះ រដ្ឋបាលអាមេរិកសឹងតែទាំងមូល រាប់តាំងពីទីប្រឹក្សាផ្នែកសន្តិសុខ លោក ចន ប៊លថុន (John Bolton) រដ្ឋមន្ត្រីការបរទេស លោក ម៉ៃ ភមភីអូ (Mike Pompeo) និងជាពិសេសលោកប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) ខ្លួនលោកផង បានអះអាងជាថ្មី និងជាបន្តបន្ទាប់ ស្នើលោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតីក្នុងតំណែង នៃប្រទេសវ៉េណេស៊ុយអេឡា ...
  • បាតុកម្ម​នៅ​វេណេហ្សុយអេឡា៖ «រថពាសដែក»បើក​បុកហ្វូងបាតុករ

    ការប៉ះទង្គិចគ្នា បានកើតឡើងក្នុងថ្ងៃអង្គារទី៣០ ខែមេសានេះ នៅតាមដងផ្លូវនានា ក្នុងរដ្ឋធានីការ៉ាកាស ដែលក្រុមបាតុករប្រឆាំង បានជួបប្រជុំគ្នា។ រថពាសដែក បានបើកបុកចូលហ្វូងបាតុករ និងបានធ្វើមនុស្សជាច្រើន ដួលដេកនៅលើថ្នល់ ខណៈទាហានម្នាក់ ដែលស្និតរដ្ឋអំណាចសព្វថ្ងៃ បានរងរបួស។ កងទ័ពវេណេហ្សុយអេឡាមួយភាគ បានងើបឡើងនៅថ្ងៃអង្គារនេះ ដើម្បីគាំទ្រមេដឹកនាំប្រឆាំង លោក រ៉ន់ ហ្គេដូ (Juan Guaido) ដែលអះអាងថា ពេលវេលាបានមកដល់ហើយ ដើម្បីបណ្ដេញប្រធានាធិបតី​ក្នុងតំណែង លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ឲ្យចេញពីអំណាច​ ដ៏ចាក់ឫសរបស់ខ្លួន។ ទិដ្ឋភាពកង់ឡាន ដុតឆេះបញ្ចេញផ្សែងខ្មួលខ្មាញ់ ការចោលដុំថ្ម ...
  • កងទ័ព​​ងាក​​មក​​«គាំទ្រ»​​មេដឹកនាំ​​ប្រឆាំង ខណៈ ម៉ាឌូរ៉ូ បរិហារ​ពី​​រដ្ឋប្រហារ

    ស្ថានភាពនយោបាយ នៅប្រទេសវេណេហ្សុយអេឡា កំពុងប្រែប្រួល ក្នុងពេលនេះ។ បើតាមសារព័ត៌មានក្នុងតំបន់ជាច្រើន បានប្រកាសនៅព្រឹកនេះថា កងទ័ពវេណេហ្សុយអេឡា បានងាកមក«គាំទ្រ» មេដឹកនាំប្រឆាំង លោក រ៉ន់ ហ្គេឌូ (Juan Guaido) ដែលត្រូវបានចាត់ទុក ជាប្រធានាធិបតីស្ដីទីរបស់ប្រទេស ដោយមហាអំណាចធំៗ និងបណ្ដាប្រទេសប្រមាណ ជាង៥០ ក្នុងពិភពលោក។ ភាពក្រឡាប់ចាក់ ដែលត្រូវបានរដ្ឋអំណាច របស់លោកប្រធានាធិបតីក្នុងតំណែង លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ចាត់ទុកជាបានការ។ លោក នីកូឡា ម៉ាឌូរ៉ូ ខ្លួនលោកបានបរិហារថា «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ កំពុងប្រព្រឹត្តិទៅ»។ ...
  • រ៉ន់ ហ្គេដូ ត្រឡប់ចូលប្រទេសវិញ ហើយប្រកាសឲ្យបន្តធ្វើបាតុកម្ម

    មេដឹកនាំប្រឆាំងវេណេស៊ុយអេឡា លោក រ៉ន់ ហ្គេដូ (Juan Guaido) បានវិល ត្រឡប់ចូលប្រទេសវិញ និងទៅដល់រដ្ឋធានី ការ៉ាកាស វិញហើយ នៅមុននេះបន្តិច ក្រោមការស្វាគមន៍ដ៏ខ្លាំងក្លា ពីសំណាក់អ្នកគាំទ្ររាប់សិបពាន់នាក់ តាំងពីព្រលានយន្ដហោះ។ លោក រ៉ន់ ហ្គេដូ បានវិលចូលមាតុភូមិវិញ បន្ទាប់ពីដំណើរទស្សនកិច្ច ទៅកាន់ជាង១០ប្រទេសនៅក្នុងតំបន់។ ប៉ុន្តែការវិលត្រឡប់ចូលប្រទេសវិញ របស់មេដឹកនាំប្រឆាំង ដែលប្រកាសខ្លួនជាប្រធានាធិបតីស្តីទី នៅតែប្រឈមនឹងការចាប់ខ្លួន ពីសំណាក់រដ្ឋអំណាចរបស់លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតីក្នុងតំណែង របស់ប្រទេស។ រដ្ឋបាលលោក ម៉ាឌូរ៉ូ បានចោទលោក ...
  • EU តម្លើងសំលេងខ្លាំងៗដាក់ នីកូឡា ម៉ាឌូរ៉ូ បើហ៊ានចាប់ខ្លួន រ៉ន់ ហ្គេដូ

    សហភាពអ៊ឺរ៉ុបបានព្រមានរដ្ឋាភិបាលរបស់លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) នៅថ្ងៃសៅរ៍ទី២ ខែមិនា ឆ្នាំ២០១៩ម្សិលម៉ិញថា បើមានការចាប់ខ្លួនលោក រ៉ន់ ហ្គេដូ (Juan Guaido) ក្នុងពេលវិលត្រឡប់របស់មេដឹកនាំប្រឆាំងរូបនេះ ចូលប្រទេសវិញនោះ ប្រទេសវេណេស៊ុយអេឡានឹងទទួលផលវិបាកធ្ងន់ធ្ងរ ទាំងនៅក្នុងប្រទេស និងទាំងនៅលើឆាកអន្តរជាតិ។ អ្នកស្រី ហ្វេឌឺរីកា មូហ្គេរីនី (Federica Mogherini) តំណាងជាន់ខ្ពស់​នៃសហភាព​អ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខ បានថ្លែងក្នុងនាមប្រទេសជាសមាជិក នៃសហភាពអ៊ឺរ៉ុបថា៖ «វិធានការទាំងឡាយណា ដែលបង្កគ្រោះថ្នាក់ដល់សេរីភាព សន្តិសុខសុវត្ថិភាព និងសុច្ចរិតភាពរបស់លោក រ៉ន់ ហ្គេដូ នឹងធ្វើឲ្យផ្ទុះឡើង នូវភាពតានតឹងដ៏ធ្ងន់ធ្ងរ ...