ដំណឹងពិភពលោក

កងទ័ព​​ងាក​​មក​​«គាំទ្រ»​​មេដឹកនាំ​​ប្រឆាំង ខណៈ ម៉ាឌូរ៉ូ បរិហារ​ពី​​រដ្ឋប្រហារ

ស្ថានភាពនយោបាយ នៅប្រទេសវេណេហ្សុយអេឡា កំពុងប្រែប្រួល ក្នុងពេលនេះ។ បើតាមសារព័ត៌មានក្នុងតំបន់ជាច្រើន បានប្រកាសនៅព្រឹកនេះថា កងទ័ពវេណេហ្សុយអេឡា បានងាកមក«គាំទ្រ» មេដឹកនាំប្រឆាំង លោក រ៉ន់ ហ្គេឌូ (Juan Guaido) ដែលត្រូវបានចាត់ទុក ជាប្រធានាធិបតីស្ដីទីរបស់ប្រទេស ដោយមហាអំណាចធំៗ និងបណ្ដាប្រទេសប្រមាណ ជាង៥០ ក្នុងពិភពលោក។

ភាពក្រឡាប់ចាក់ ដែលត្រូវបានរដ្ឋអំណាច របស់លោកប្រធានាធិបតីក្នុងតំណែង លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ចាត់ទុកជាបានការ។ លោក នីកូឡា ម៉ាឌូរ៉ូ ខ្លួនលោកបានបរិហារថា «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ កំពុងប្រព្រឹត្តិទៅ»។

រដ្ឋមន្ត្រីឃោសនាការ នៃរបបដឹកនាំរបស់លោក នីកូឡា ម៉ាឌូរ៉ូ គឺលោក រ៉កជេ រ៉ូឌ្រីហ្គេស (Jorge Rodriguez) បានប្រកាសតាមបណ្ដាញសង្គមទ្វីសធើរ នៅមុននេះ​ថា៖

«នៅខណៈនេះ យើងកំពុងប្រឈមមុខ និងធ្វើការបង្ក្រាប ទល់នឹងក្រុមយោធា ដែលត្រូវបានបណ្ដេញចោល និងដែលបានក្បត់ (…) ហើយកំពុងគាំទ្រ ការធ្វើរដ្ឋប្រហារ ប្រឆាំងរដ្ឋធម្មនុញ្ញ និងសន្តិភាព របស់សាធារណរដ្ឋ [វេណេហ្សុយអេឡា]។»

នៅក្នុងព្រឹត្តិការណ៍ដដែល មេដឹកនាំប្រឆាំងមួយរូបទៀត លោក ឡេអូប៉ូលដូ ឡូប៉េស (Leopoldo Lopez) ដែលត្រូវបានឃុំខ្លួនក្នុងផ្ទះ (ក្នុងរដ្ឋធានី ការ៉ាកាស) តាំងពីច្រើនឆ្នាំមកនោះ ក៏ត្រូវបាន​កងទ័ពស្និតលោក រ៉ន់ ហ្គេឌូ រំដោះ​ឲ្យមានសេរីភាព​វិញដែរ។

នៅមុននេះ លោក រ៉ន់ ហ្គេដូ បានបង្ហោះវីដេអូមួយ បង្ហាញពីការ«គាំទ្រ» របស់កងទ័ព «ដ៏ក្លាហាន» ដែលផ្ទុះចេញពីបន្ទាយទាហាន នៅក្នុងរដ្ឋធានី ការ៉ាកាស។ អមជាមួយទាហានទាំងនោះ លោក ហ្គេឌូ បានថ្លែងឡើងថា៖

«ថ្ងៃនេះ វីរកងទ័ព វីរពលរដ្ឋ និងវីរជន ដែលស្រឡាញ់រដ្ឋធម្មនុញ្ញ បានឆ្លើយតបនឹងការអំពាវនាវរបស់យើង។ ហើយយើង ក៏បានឆ្លើយតបទៅវិញ ថាយើងនឹងជួបគ្នា នៅតាមដងផ្លូវនានា នៃប្រទេសវេណេហ្សុយអេឡា។»



លំអិតបន្ថែមទៀត

ដំណឹង

ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ នៅ​ប្រទេស​ហ្គាបុង ទំនងជា​កំពុង​ប្រព្រឹត្តិ​ទៅ!

មានសញ្ញាជាច្រើន បានបង្ហាញឲ្យឃើញថា ការប៉ុងប៉ុងធ្វើរដ្ឋប្រហារ នៅក្នុងប្រទេសហ្គាបុង (ភាគខាងលិខទ្វីបអាហ្វ្រិក) កំពុងប្រព្រឹត្តិទៅ។ តាំងពីម៉ោង៦ ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំកងទ័ព បានថ្លែងសារ​ផ្ទាល់ នៅក្នុងវិទ្យុផ្សាយសម្លេងរបស់រដ្ឋ ...
ដំណឹង

បាតុកម្ម​នៅ​វេណេហ្សុយអេឡា៖ «រថពាសដែក»បើក​បុកហ្វូងបាតុករ

ការប៉ះទង្គិចគ្នា បានកើតឡើងក្នុងថ្ងៃអង្គារទី៣០ ខែមេសានេះ នៅតាមដងផ្លូវនានា ក្នុងរដ្ឋធានីការ៉ាកាស ដែលក្រុមបាតុករប្រឆាំង បានជួបប្រជុំគ្នា។ រថពាសដែក បានបើកបុកចូលហ្វូងបាតុករ និងបានធ្វើមនុស្សជាច្រើន ដួលដេកនៅលើថ្នល់ ខណៈទាហានម្នាក់ ដែលស្និតរដ្ឋអំណាចសព្វថ្ងៃ ...
ដំណឹង

ត្រាំ ថារដ្ឋបាលអាមេរិកមិន​ពាក់ព័ន្ធ​នឹង​«ការឈ្លានពាន»​នៅ​វេណេស៊ុយអេឡា

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានអះអាង ក្នុងថ្ងៃអង្គារនេះថា រដ្ឋាភិបាល​​របស់លោក មិនជាប់ពាក់ព័ន្ធនឹង«ការឈ្លានពាន» ឬ«ការប៉ុនប៉ងឈ្លានពាន»​ណាមួយ តាមផ្លូវសមុទ្រ នៅប្រទេស​វេណេហ្ស៊ុយអេឡានោះទេ។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.