កម្ពុជាដំណឹង

ហ៊ុន សែន ស្នើឲ្យពលរដ្ឋ​«រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន» ក្នុងវិបត្តិ​ទឹកជំនន់

សូមប្រជាពលរដ្ឋ «រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន ក្រុមគ្រួសារ» ដោយត្រូវជម្លៀសខ្លួន ទៅរក​ទីទួលសុវត្ថិភាព។ នេះ ជាការលើកឡើងមេដឹកនាំកម្ពុជា ដើម្បីឆ្លើយតប​នឹងវិបត្តិទឹក​ជំនន់ ដែលកំពុងញាំញីខេត្តមួយចំនួន ស្ថិតនៅភាគខាងជើង និងភាគពាយ័ព្យ នៃប្រទេស។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាស់វស្សា នៅកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុង​សារមួយ ដែលលោកបង្ហោះ​នៅលើទំព័រហ្វេសប៊ុក កាលពីប៉ុន្មាននាទីមុន។ លោកលើក​ឡើងថា ប្រទេសកម្ពុជាទទួលភ្លៀងធ្លាក់ ជាបន្តបន្ទាប់ជាច្រើនថ្ងៃ ក្នុងកម្រិតពីមធ្យម​ទៅច្រើន ដោយហេតុថា កម្ពុជាស្ថិតនៅក្នុងតំបន់សម្ពាធទាប និងកំពុងបន្តទទួល​ឥទ្ធិពល​​នៃប្រព័ន្ធសម្ពាធទាប «ITCZ»។

លោកថា ស្ថានភាពនេះ «បណ្ដាលឲ្យខេត្តភាគពាយព្យ និងភាគខាងជើង ស្ថិតក្នុង​ភូមិសាស្ត្រ​ជាប់ជួរភ្នំដងរែក ជួរភ្នំក្រវាញ បន្តទទួលរងនូវទឹកជំនន់ ដោយសារទឹកភ្លៀង​ជាបន្តបន្ទាប់» និង«ចំនុចមួយចំនួន នៅលើដងផ្លូវជាតិលេខ៥ ត្រូវបានលិច​ដោយទឹកជំនន់» ហើយត្រូវបានបិទ ជាបណ្ដោះអាសន្ន។

បុរសខ្លាំង ដែលកាន់អំណាចយូរជាងគេ នៅទ្វីបអាស៊ី បានសរសេរថា៖

«ដោយហេតុនេះ សូមប្រជាពលរដ្ឋ រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន ក្រុមគ្រួសារ ជាពិសេស​ប្រជាពលរដ្ឋ ដែលស្ថិតនៅតំបន់ដែលកំពុងរងគ្រោះ ដោយទឹកជំនន់ ត្រូវជម្លៀស(ខ្លួន ទៅ)រកទីទួលសុវត្ថិភាព។»

«ជាមួយគ្នានោះ សូមអរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ សង្គ្រោះបងប្អូនប្រជាពលរដ្ឋ បានទាន់ពេលវេលា និងសូមបន្តចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំង ក្នុងការចេញ​ទៅជួយ​សង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលា (…)៕»



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន៖ «កម្ពុជា​ត្រូវតែមាន​សន្តិភាព​ជានិច្ច​»

នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងឡើងវិញថា ប្រទេស​«កម្ពុជា​ត្រូវតែមាន​សន្តិភាព​ជានិច្ច​» ហើយលោកបានអំពាវនាវ ឲ្យរួមគ្នាថែរក្សា​ការពារ​សន្តិភាពនេះ ឲ្យខាងតែបាន និងបញ្ចៀសប្រទេស កុំឲ្យវិលធ្លាក់ទៅក្នុងភ្នក់សង្គ្រាមជាថ្មី។ ជាមួយនឹងរូបថតច្រើនសន្លឹក ក្នុងនោះមួយសន្លឹក បង្ហាញពីភាពបាក់បែក នៃអគារ​ធនាគារ​ជាតិ កណ្ដាលរាជធានីភ្នំពេញ ...
កម្ពុជា

អ្នកគាំទ្រ CNRP គ្រោង​ធ្វើបាតុកម្មថ្ងៃ​១៩មករា នៅមុខសេតវិមាន​និង​រដ្ឋសភា​អាមេរិក

បណ្ដាជនអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស ជាពិសេស​នៅក្នុង​ទ្វីបអាមេរិក​ខាងជើង បានប្រកាសត្រៀមធ្វើបាតុកម្មមួយ នៅរសៀល​ថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩ខាងមុខ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ អ្នករៀបចំបាតុកម្មមួយរូប បានថ្លែងឡើងថា ...
កម្ពុជា

EU «ស្នើភ្លើងខៀវ»​ពីរដ្ឋសមាជិក ​ដើម្បី​ដក EBA ពីកម្ពុជា​នៅចុង​ខែនេះ

សហភាពអ៊ឺរ៉ុប តាមរយៈគណៈកម្មការអ៊ឺរ៉ុបរបស់ខ្លួន នឹងទុកពេល នៅត្រឹម​ថ្ងៃទី២៩ ខែមករាខាងមុខ ឲ្យបណ្ដារដ្ឋសមាជិក ផ្ដល់«ស្នើភ្លើងខៀវ» ក្នុងការដកប្រទេសកម្ពុជា ចេញពីប្រព័ន្ធអនុគ្រោះពន្ធ ហៅកាត់តាមភាសាអង់គ្លេស ថា «EBA»។ នេះ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.