កម្ពុជាដំណឹង

សម រង្ស៊ី ៖ «កុក ស និងខ្ញុំ យើងចាត់ទុកគ្នា​ដូច​បងប្អូន»

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសំដែងមរណទុក្ខ ចំពោះសពលោក កុក ស មេដឹកនាំ​ចលនាជនជាតិ​ដើម​ភាគតិច​ ម៉ុងតាញ៉ា (ឬ Degar) និងក្រុមគ្រួសារមិត្តភ័ក្រ​របស់សព។ មេដឹកនាំប្រឆាំងបានលើកឡើង ពីភាពក្រៀមក្រំដ៏ធំធេង នៃមរណភាពនេះ ហើយបានថ្លែងថា រូបលោក និងលោក កុក ស បានចាត់ទុកគ្នា ទៅវិញទៅមក ដូចជាបងប្អូនដូច្នោះ។

ប្រភពស្និតនឹងគ្រួសារសព បានបញ្ជាក់កាលពីម្សិលម៉ិញថា លោក កុក ស បានទទួល​មរណភាព កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩កន្លងមក ដោយរោគាពាធ។

នៅចំពោះការបាត់បង់នេះ លោក សម រង្ស៊ី បានសំដែងពីការគោរព និងការកោតសរសើរ ចំពោះ​«ការតស៊ូដោយភាពក្លាហាន តាំងពីច្រើនទសវត្សរ៍មកហើយ ដើម្បីសេរីភាព និងភាពថ្លៃថ្នូរ សម្រាប់បណ្ដា​ជនភាគតិច​ទាំងឡាយ ដែលកំពុងរស់នៅភាគឦសាន នៃប្រទេសកម្ពុជា និងភាគកណ្ដាល នៃប្រទេសវៀតណាម»។

ប្រធានស្ដីទីគណបក្សប្រឆាំង បានថ្លែងបន្តថា៖

«កុក ស និងខ្ញុំ យើងបានចាត់ទុកគ្នា ដូចជាបងប្អូន។ យើងបានចែករំលែក នូវគោលការណ៍រួម ស្ដីពីសេរីភាព ភាពថ្លៃថ្នូរ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ គាត់ (លោក កុក ស) បានគាំទ្រការតស៊ូរបស់ខ្ញុំ ដើម្បីការផ្លាស់ប្ដូរ តាមបែបប្រជាធិបតេយ្យ នៅកម្ពុជា។»

ផ្ទុយទៅវិញ ទំនាក់ទំនង​រវាងលោក កុក ស និងលោក សម រង្ស៊ី ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ជាអំពើក្បត់ជាតិ ហើយបានប្ដឹងមេដឹកនាំប្រឆាំងកម្ពុជា ឡើងទៅតុលាការ ក្នុងអំឡុងខែមីនា ឆ្នាំ២០១៨។

លោក ហ៊ុន សែន បានចោទគូបដិបក្ខនយោបាយ របស់លោកនៅពេលនោះថា បានកាត់ដី ចំនួន​៤ខេត្ត ទៅឲ្យបរទេស តាមរយៈការចុះកិច្ចព្រមព្រៀងមួយ ដែលចុះហត្ថលេខា រវាងលោក កុក ស និងលោក សម រង្ស៊ី កាលពីឆ្នាំ២០១៣ ក្នុងក្រុង «Greensboro» រដ្ឋការ៉ូលីន​ខាងជើង សហរដ្ឋអាមេរិក។

នៅចំពោះការចោទប្រកាន់ខាងលើ លោក សម រង្ស៊ី បានចេញសារបដិសេធ មួយលើកជាពីរលើក ​ថាលោក​មិន​បាន​ចុះ​ហត្ថលេខា​ កាត់​ដី ឲ្យ​ទៅ​បរទេសណា​ឡើយ​។

លោក រង្សី បន្ត​ថា ឯកសារដែល​លោក​ចុះ​ហត្ថលេខា ​ជាមួយលោក កុក ស ​នោះ គ្រាន់តែមាន​ខ្លឹមសារ ​ចង់​ឲ្យ​មាន​ការ​ទទួល​ស្គាល់​សិទ្ធិ​ស្រប​ច្បាប់ ​របស់​ជន​ជាតិ​ភាគតិច​ ម៉ុងតាញ៉ា ដែល​រស់​នៅ​ខេត្ត​ ភាគ​ឦសាន​ប្រទេស​កម្ពុជា ដូច​ជា​ខេត្ត​មណ្ឌល​គិរី រតនគិរី ក្រចេះ និង​ស្ទឹងត្រែងប៉ុណ្ណោះ​។

លោក សម រង្ស៊ី បានពន្យល់ ចំពោះ​ការ​លើក​ឡើង​ ពី«សិទ្ធិ​ស្វ័យភាព ​នៃ​ជនជាតិ​ដើម​ភាគតិច» ថាវា​គឺ​ជា​ការ​អនុវត្ត​ជាក់​ស្ដែង ​នៃ​អំណាច​វិមជ្ឈការ ដែលជា​ផ្នែក​មួយ ​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ដែល​ការអនុវត្តន៍បែបនេះ មិនដែលមាន​ឡើយ នៅ​ក្រោម​រដ្ឋាភិបាល​​គណបក្ស​ប្រជាជន​កម្ពុជា ​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន​៕



លំអិតបន្ថែមទៀត

លោក ហ៊ុន សែន (រូបអង្គុយ) កំពុងជល់កែវជាមួយកូន និងកូនប្រសារ ទាំងប្រុស-ស្រីរបស់លោក នៅក្នុងគេហដ្ឋានរបស់លោក។ (រូបថតហ្វេសប៊ុក)
កម្ពុជា

RSF ៖ កម្ពុជា​បន្តធ្លាក់​ចំណាត់ថ្នាក់ ក្នុង​សេរីភាព​សារព័ត៌មាន ឆ្នាំ​២០២០

ប្រទេសកម្ពុជាបន្តមានចំណាត់ធ្លាក់ទាប ក្នុង​សេរីភាព​សារព័ត៌មាន សម្រាប់ឆ្នាំ២០២០។ នេះ​បើតាមបញ្ជីសន្ទស្សន៍ របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ដែលទើបនឹងចេញផ្សាយ ក្នុងថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។ បញ្ជីសន្ទស្សន៍ បានគណនាពិន្ទុ ឆ្នាំ២០២០ ...
កម្ពុជា

Covid-19 ៖ ហ៊ុន សែន ប្ដូរជំហរ​«ឈប់ចាក់​វ៉ាក់សាំងចិន»​ហើយ

បើប្ដូរជំហរម្ដងហើយ រឿងអីមិនអាចប្ដូរជំហរម្ដងទៀត? នេះ ជាអ្វីដែលលោក ហ៊ុន សែន បានប្រកាសថាលោក «ឈប់ចាក់​វ៉ាក់សាំងចិន» ដែលលោកអះអាងថា នឹងត្រូវបញ្ជូន​មកដល់កម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈខាងមុខ។ នាយករដ្ឋមន្ត្រីកម្ពុជាលោក ...
កម្ពុជា

ព្រឹទ្ធសមាជិក​បារាំង៖ ហ៊ុន សែន ជា​អ្នកបំផ្លាញ EBA ខណៈ EU មិនដកថយ

លោក អង់ឌ្រេ ហ្គាតូឡាំង (André Gattolin) សមាជិកព្រឹទ្ធសភា​​មកពី​គណបក្ស​​កាន់អំណាច របស់ប្រទេសបារាំង បានថ្លែងខ្លាំងៗ​ទម្លាក់​ការទទួល​ខុសត្រូវ នៃការបាត់បង់ ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ «EBA» ទៅលើការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.