កម្ពុជាដំណឹង

CNRP ទាមទារ​ឲ្យដោះលែង កឹម សុខា និង​ស្នើអន្តរជាតិ«ចាត់​វិធាន​ការ»

គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​​ទាមទារជាថ្មី ឲ្យ​ដោះលែងប្រធានគណបក្ស លោក កឹម សុខា ជា​បន្ទាន់និងដោយ​ឥត​លក្ខខណ្ឌ ​ព្រម​ទាំង​អំពាវ​នាវ​ដល់​សហគមន៍​អន្តរជាតិ​ «ចាត់​វិធាន​ការ»ខ្លាំង​ក្លាបន្ថែម​ទៀត​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន​ សែន​ ស្តា​លទ្ធិ​ប្រជា​ធិប​តេយ្យ​ និងការគោរពសិទ្ធិមនុស្សឡើង​វិញ។

សម្រាប់អ្នកវិភាគបានពន្យល់ថា ការដោះលែងលោក កឹម សុខា ជាជំហានដ៏ល្អមួយ ឈានទៅដោះស្រាយបញ្ហារវាងខ្មែរនិងខ្មែរ បញ្ចៀសសម្ពាធអន្តរជាតិ និងអនុញ្ញាតឲ្យរក្សាបាន នូវអធិបតេយ្យភាព ឯករាជ្យជាតិ។

​តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​ពីក្រៅ​ប្រទេស​ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូបានទទួល គណ​បក្ស​ប្រឆាំង​ដ៍ធំ​មួយ​នេះ​បាន​រំលឹក​ថា មក​ដល់​ថ្ងៃទី​៣​ ខែ​មីនា ​ឆ្នាំ​២០១៩​នេះ គឺ​មាន​រយៈ​ពេល​១៨​ខែ​ហើយ​ ដែល​លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរលោក ហ៊ុន សែន ​ចាប់​ឃុំខ្លួន ទាំង​នៅពន្ធនា​គារ​ត្រពាំង​ផ្លុង រួច​បន្ត​មក​នៅ​ក្នុង​ផ្ទះមក​ទល់​ពេល​នេះ។

ចំណាត់ការចាប់ខ្លួន និងឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបាន​គណ​បក្ស​ប្រឆាំងមួយនេះ​ចាត់ទុកថា ធ្វើឡើង«​ដោយ​អយុត្តិធម៌ ដែលរំលោភ​បំពានយ៉ាងកំរោលលើ​ច្បាប់ និង​រដ្ឋធម្មនុញ្ញ»​របស់​កម្ពុជា។

​គណ​បក្ស​ប្រឆាំងបានហៅការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន លោក កឹម សុខា បែបនេះ គឺ​ជា​«ចេតនា​នយោបាយ​ ក្នុង​ការ​កម្ចាត់​គូ​ប្រជែង​នយោបាយ​​ ដ៍​មាន​សក្តា​នុពល និង​ជា​ការ​បំបាក់​ស្មារតី​អ្នក​ប្រជា​ធិប​តេយ្យ ដែល​ស្រលាញ់​សិទ្ធិសេរី​ភាព ការ​គោរព​សិទ្ធិ​មនុស្ស និង​យុត្តិ​ធម៌»។

សេចក្ដីថ្លែងការណ៍បានសរសេរថា៖

«គណបក្ស​សង្គ្រោះជាតិ ​ទាមទារឲ្យរបបក្រុងភ្នំពេញ​ ដោះ​លែងលោកប្រធាន កឹម សុខា ជា​បន្ទាន់ និងដោយ​ឥត​លក្ខខណ្ឌ ហើយក៏សូម​អំពាវ​នាវ​ដល់​សហគមន៍​អន្តរជាតិ ចាត់​វិធាន​ការ ឲ្យបានខ្លាំង​ក្លា​ថែម​ទៀត ដើម្បីឲ្យរបបក្រុងភ្នំពេញ ស្ដារលទ្ធិប្រជាថិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើង​វិញ។»

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​​រដ្ឋាភិបាល​កម្ពុជា បាន​ប្រតិកម្មប្រាប់សារព័ត៌មានក្នុងស្រុក ថាលោកមិនចាប់អារម្មណ៍នឹងការលើកឡើងរបស់គណបក្សមួយ ដែលត្រូវតុលាការរំលាយចោលទៅហើយនោះទេ។ លោក ផៃ ស៊ីផាន គ្រាន់តែពន្យល់ថា បើ​លោក​​ឆ្លើយតប​មានន័យថា ​មិនគោរព​សាល​ដីកា​របស់​តុលាការ​កំពូល។

សម្រាប់លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យបានពន្យល់ថា ការដោះលែងលោក កឹម សុខា ជាការបើកទ្វាដើម្បីឈានទៅដោះស្រាយបញ្ហា រវាងខ្មែរនិងខ្មែរ ហើយអាចបញ្ចៀសសម្ពាធ ពីសំណាក់សហគមន៍អន្តរជាតិ។ លោក បានសរសេរនៅលើបណ្ដាញសង្គមថា៖​

ដោះលែង កឹម សុខា ចាប់ចរចាគ្នា ដោះស្រាយបញ្ហាក្នុងដែនដីកម្ពជា វាធានាអធិបតេយ្យភាព ឯករាជ្យជាតិ ឲ្យរួចពីសម្ពាធជាតិដទៃ

Gepostet von Mong Hay Lao am Sonntag, 3. März 2019


លំអិតបន្ថែមទៀត

កម្ពុជា

«សង្គមស៊ីវិល»ជិត១០០ បារម្ភ​ពីការវិលទៅអតីតកាល បើបាត់​«EBA-GSP»

ក្រុមអ្នកវិភាគ-អ្នកឃ្លាំមើល រួមនឹងអង្គការ​-សង្គមស៊ីវិល ប្រមាណជា៨៥នាក់/ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមមួយ នៅថ្ងៃនេះ សំដែងការព្រួយបារម្ភ ចំពោះស្ថានភាពនយោបាយ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រោយពីអ្វីមួយ ដែលពួកគេទាំងនេះ បានអះអាងថា ការគោរពសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យ ...
កម្ពុជា

RSF៖ «Fresh News» ជា​«រោងចក្រផលិតព័ត៌មាន​ក្លែងក្លាយ»

ពីរដ្ឋធានីប៉ារីស អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ដែលមានបណ្ដាញរបស់ខ្លួន នៅពាសពេញពិភពលោក បានហៅសារព័ត៌មាន «Fresh News» ដែលជាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ ថាជាសារព័ត៌មាន ដែលស្រែកតាមតែម្ចាស់ខ្លួន។ របាយការណ៍របស់អង្គការនេះ ដែលចេញផ្សាយកាលពីថ្ងៃពុធ បានបន្ថែមឈ្មោះ ...
កម្ពុជា

ទំព័រ​ហ្វេសប៊ុក កឹម សុខា សរសេរ​ក្នុង​នាម​លោក​ជាលើក​ដំបូង

រាប់ចាប់តាំងពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលលោកត្រូវបានចាប់ខ្លួន រហូតមកដល់ថ្ងៃនេះ គេលែងបានឃើញ​«ទំព័រ​ហ្វេសប៊ុក»របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ សរសេរបង្ហោះ ក្នុងនាមលោកទៀតហើយ។ កូនស្រីរបស់លោក គឺកញ្ញា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.