កម្ពុជាដំណឹង

មន្ត្រីប្រឆាំងថា ហ៊ុន សែន ជាប់ក្នុងគ្រែ បែរជា«បង្ហោះចម្រៀង»​លើហ្វេសប៊ុក

កាលពីមុននេះបន្តិច នៅលើបណ្ដាញសង្គម គេឃើញលោក ហ៊ុន សែន បង្ហោះចម្រៀង បែបចំអកមួយ ជាមួយនឹងរូបភាពមួយចំនួន។ ចម្រៀងនោះ ជាចម្រៀងពីសង្គមចាស់ ដែលមានចំណងជើងថា «ទទាយំឆ្លង» ច្រៀងដោយអ្នកនាង ឈុន វណ្ណា។

ប៉ុន្តែលោកនាយករដ្ឋមន្ត្រី មិនបានចម្លងចម្រៀងនោះ មកសរសេរដូចដើមនោះទេ។ លោកបានកែទំនុកចម្រៀងខ្លះៗ ដែលហាក់ជាសារនយោបាយមួយ ក្នុងន័យថា «មិនឆ្លើយមិនឆ្លង» «ចិត្តអូនចិត្តដាច់ ព្រោះចិត្តបងខ្មៅ» និង«ជិតដល់ពេលសន្យា»ហើយ។ លោក ហ៊ុន សែន សរសេរថា៖

«ទទាយំឆ្លង ត្រយ៉ងបងអើយអត់ឆ្លើយ (ពីរដង)
សង្សារបងអើយ ដល់ពេលហើយឬនៅ?
ចិត្តអូនចិត្តដាច់ ដោយសារចិត្តបងចិត្តខ្មៅ (ពីរដង)
ស្ពានក៏បាក់ ទឹកក៏ជ្រៅ ធ្វើម្តេចបានទៅតាមកិច្ចសន្យា។»

នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ គូបដិបក្ខនយោបាយរបស់លោក ហ៊ុន សែន គឺលោក សម រង្ស៊ី បានប្រកាសសារនយោបាយខ្លាំងៗ ពីក្រៅប្រទេស ចាត់ទុកបុរសខ្លាំងកម្ពុជា ថាជា«ជនផ្ដាច់ការ-ក្បត់ជាតិ» និងអំពាវនាវ«ឲ្យពលរដ្ឋងើបឡើង ដើម្បីចាប់លោក ហ៊ុន សែន ទៅកាត់ទោស»។

រីឯប្រព័ន្ធផ្សព្វផ្សាយស្និតរដ្ឋាភិបាលកម្ពុជា បានចុះផ្សាយជារៀងរាល់ថ្ងៃ នូវចំនួនថ្ងៃផុតកំណត់ នៃការផ្នាល់រវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី ដែលនឹងមកដល់នៅដើមខែមិនាខាងមុខ។

យ៉ាងណា លោក សោរ ចាន់ដេត អតីតព្រឹទ្ធសមាជិក​ពីគណបក្ស សម រង្ស៊ី ដែលស្និតនឹងលោក សម រង្ស៊ី បានបង្ហោះសារ ចាត់ទុកការ«បង្ហោះចម្រៀង»ខាងលើ របស់លោក ហ៊ុន សែន ថាជា«សំដីលេងសើចដូចកូនក្មេង»។ លោក ចាន់ដេត បានបង្ហើបថា លោក ហ៊ុន សែន កំពុងនៅជាប់ក្នុងគ្រែ មិនទាន់ចុះរួចនៅឡើយទេ។

មន្ត្រីប្រឆាំងរូបនេះ ដែលកំពុងរស់នៅក្នុងប្រទេសកាណាដា បានសរសេរថា៖

«ស្រណោះ​ណាស់​ព្រះអេីយ​ ប៉ុន្មាន​សប្ដាហ៍​នេះ​ សូម្បី​ចុះពីលេីគ្រែមិនរួចផង។ តែដោយ​សារខ្លាច​គេ​ “រត់​ចោល​”​ ក៏ខិតខំយករូបចាស់ៗមកបង្ហោះ​ “បន្លំ​”​ គេឯង​ ជាមួយ​នឹង​ពាក្យ​សំដី​លេងសើច​ ដូច​កូន​ក្មេង​អញ្ចឹង!»៕

ពិត​ជា​ស្រណោះ​ណាស់​! ​ ស្រណោះ​ណាស់​ព្រះអេីយ​ ប៉ុន្មាន​សប្ដាហ៍​នេះ​ សូម្បី​ចុះពីលេីគ្រេមិនរួចផង។ ​ …

Gepostet von Sor Chandeth am Freitag, 8. Februar 2019

លោក ហ៊ុន សែន បានខកខានបង្ហាញខ្លួន​ជាសាធារណៈ តាំងពីចុងខែមករាកន្លងមក ដែលខុសពីទម្លាប់រាល់ដង។ នៅលើបណ្ដាញសង្គម គេគ្រាន់តែឃើញលោក​បង្ហោះរូបភាព អមដោយពាក្យពេជន៍ដដែលៗ ដែលថា​កម្ពុជា​ត្រូវរក្សា ការពារចាំបាច់នូវសន្តិភាព ទោះត្រូវចំណាយ​ក្នុងតម្លៃណាក៏ដោយ។

កាលពីប៉ុន្មានថ្ងៃមុន លោក ហ៊ុន សែន បានបង្ហោះសារតបលោក សោរ ចាន់ដេត ម្ដងហើយ ដោយលោកចាត់ទុក ការលើកឡើងរបស់លោក សោរ ចាន់ដេត ចំពោះបញ្ហាសុខភាពរបស់លោក ថាជាបំណងចង់ឲ្យលោកស្លាប់ និងព្រមានលោក ចាន់ដេត ឲ្យចាំជាតិក្រោយ ប្រសិនជាធ្វើនយោបាយ រង់ចាំតែលោកស្លាប់នោះ។

តែអតីតសមាជិកព្រឹទ្ធសភា មិនបានស្ងាត់មាត់ទេ។ លោក សោរ ចាន់ដេត ថែមទាំងបានអំពាវនាវឲ្យគណបក្សប្រជាជនកម្ពុជាគួរជ្រើសរើសបេក្ខជនថ្មី ជំនួសលោក ហ៊ុន សែន ឲ្យហើយទៅ ដើម្បីបញ្ចៀសអំពើបក្សប្រហារ ដែលអាចកើតឡើង បន្ទាប់ពីអវត្តមានលោក ហ៊ុន សែន៕

គណបក្ស​ប្រជាជន​ត្រូវតែប្រកាសអ្នក​ស្នង​ទៅ! ​ សូម​ជម្រាប​សម្តច​ ហ៊ុន​ សែន​ ជ្រាប​ថា​ ខ្ញុំ​ពុំមាន​ចេតនា​ "…

Gepostet von Sor Chandeth am Sonntag, 3. Februar 2019


លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ព្រមាន​ចាប់ខ្លួន​ អំ សំអាត មន្ត្រី​ការពារ​សិទ្ធិមនុស្ស​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលអង្គុយក្នុងតំណែង តាំងពីជាង៣៥ឆ្នាំ របស់ប្រទេសកម្ពុជា បានព្រមានចាប់ខ្លួនលោក អំ សំអាត មន្ត្រីជាន់ខ្ពស់មួយរូប របស់អង្គការ លីកាដូ ...
កម្ពុជា

ព្រះរាជាខ្មែរ​យាងទៅ​ចិន មុន ហ៊ុន សែន ដាក់កម្ពុជា​ក្នុង​«ភាពអាសន្ន»

ក្នុងព្រឹកថ្ងៃទី១ ខែមេសានេះ ព្រះមហាក្សត្រកម្ពុជា បានចាកចេញពីប្រទេស ឆ្ពោះទៅ​ប្រទេសចិន នៅខណៈមេរោគ «កូរូណា» ឬ «Covid-19» កំពុងរាតត្បាត និងបន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ...
កម្ពុជា

ហ៊ុន សែន លើកពី​ខឿន​ការពារ​សុខភាព​ក្នុង​សមរភូមិ​ប្រឆាំង​«Covid-19»

បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រើពាក្យ «ខឿនការពារជាតិ» ​ក្នុងវិស័យយោធាតាំងមុនមកនោះ នៅថ្ងៃនេះ លោកបានប្រើពាក្យប្រហាក់ប្រហែលគ្នានេះ គឺ«ខឿនការពារសុខភាព» ក្នុងសមរភូមិប្រឆាំង នឹងមេរោគ«Covid-19»។ លោកលើកឡើងថា «ខឿនការពារសុខភាព» ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...