កម្ពុជាដំណឹង

សម រង្ស៊ី អះអាង​នឹង​ត្រឡប់​ចូល​ស្រុក​វិញ ក្នុងពេល​ដ៏ខ្លី​ខាង​មុខ

បន្ទាប់ពីប្រកាសដោយខ្លួនលោក ជាច្រើនដង ជុំវិញថ្ងៃវិលត្រឡប់ចូលស្រុកវិញ ក្នុងពេលកន្លងមកនោះ នៅចុងសប្ដាហ៍កន្លងមកនេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអះអាងជាថ្មីទៀត ថាលោកនឹងវិលត្រឡប់ ចូលប្រទេសកម្ពុជាវិញ នៅក្នុងពេលដ៏ខ្លី ខាងមុខ។ មេដឹកនាំប្រឆាំងរូបនេះ មិនបានបញ្ជាក់ អំពីកាលបរិច្ឆេទទេថា ការវិលត្រឡប់ចូលស្រុកវិញនោះ នឹងត្រូវធ្វើនៅថ្ងៃណានៅឡើយ។

កាលពីពេលកន្លងមក អតីតប្រធានគណបក្សសង្គ្រោះជាតិ ធ្លាប់ប្រកាសយ៉ាងហោច ពីរដងរួចហើយ។ ម្ដងដំបូងថា លោកនឹង​វិល​ត្រឡ​ប់​ចូលកម្ពុជាវិញ ឲ្យបានមុន​ការបោះឆ្នោត ជ្រើសរើសឃុំ-សង្កាត់ ក្នុងឆ្នាំ២០១៧ និងម្ដងទៀតថា លោក នឹងវិលត្រឡប់ចូលស្រុកវិញ នៅក្នុងឆ្នាំ២០១៨នេះ

តែនៅប៉ុន្មានថ្ងៃ មុនដាច់ឆ្នាំ២០១៨ លោក សម រង្ស៊ី បានប្រកាសជាថ្មីថា នឹងវិលត្រឡប់ចូលស្រុកវិញ ក្នុងពេលខាងមុខ ដើម្បីអ្វីមួយ ដែលលោកអះអាងថា ជាការ​«ដឹកនាំ​ការបំផុសបំផុល ឲ្យប្រជាពលរដ្ឋខ្មែរ ងើបឡើងទាំងអស់គ្នា» ក្រោមការដឹកនាំរបស់លោក ប្រឆាំងនឹងលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ថ្លែងនៅចំពោះអ្នកគាំទ្រ ជាច្រើនសិបនាក់ នៅក្នុងសន្និសីទមួយ ក្បែររដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីរសៀលថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨ ប្រធានស្ដីទីគណបក្សប្រឆាំងរូបនេះ បានថ្លែងឡើងថា៖ «ទាំងការដឹកនាំ ការបំផុសបំផុលនៅក្នុងស្រុក ទាំងទំនាក់ទំនងជាមួយអន្តរជាតិ ត្រូវតែមានក្បាលម៉ាស៊ីន»។

«ហើយបន្តិចទៀត ខ្ញុំសូមប្រកាស ថាខ្ញុំនឹងវិលត្រឡប់ ទៅប្រទេសកម្ពុជាវិញ សូមឲ្យប្រជារាស្ត្រខ្មែរ ងើបទាំងអស់គ្នា នៅពេលនោះ។ ចុះបើយើងអត់ក្បាលម៉ាស៊ីន ទៅនិយាយប្រាប់ប្រជារាស្ត្រ ប្រជារាស្ត្រសួរថា ចុម សម រង្ស៊ី ចង់ធ្វើអី ហើយថ្នាក់ដឹកនាំដទៃទៀត ព្រមមិនព្រម រតាត់រតាយ… អត់ទេបងប្អូន។ បើយើងចង់ឲ្យងើបនៅស្រុកខ្មែរ ដើម្បីនាំមកនូវការផ្លាស់ប្ដូរ ត្រូវតែមានក្បាលម៉ាស៊ីនមួយ ឲ្យច្បាស់លាស់ឲ្យរឹងមាំ។»

លោក សម រង្ស៊ី អះអាងបន្តថា៖ «ខ្ញុំនឹងទៅស្រុកខ្មែរវិញ ហើយមិនមែនតែខ្ញុំម្នាក់ទេ។ ខ្ញុំសូមអញ្ជើញបងប្អូន រាប់ម៉ឺនរាប់សែន រាប់លាននាក់ ទៅស្រុកខ្មែរជាមួយខ្ញុំ។»។

មេដឹកនាំប្រឆាំងដ៏យូរលង់ របស់ប្រទេសកម្ពុជា បាននិរទេសខ្លួន ចេញក្រៅប្រទេស រាប់ចាប់តាំង​ពីចុងខែវិច្ឆិកា ឆ្នាំ២០១៥ មកដល់សព្វថ្ងៃ ដើម្បីគេចចេញពីការចាប់ខ្លួន ដោយរបបដឹកនាំក្រុងភ្នំពេញ ជុំវិញសំនុំរឿងចោទប្រកាន់ នៅឯតុលាការ ពីបទបរិហារកេរ្តិ៍ជាច្រើន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បានប្រកាស កាលពីពាក់​កណ្ដាល​ខែ​មិថុនា ឆ្នាំ២០១៧កន្លងទៅ ថាលោក សម រង្ស៊ី នឹងមិនត្រឡប់មកកម្ពុជាវិញ អស់មួយជីវិត ដោយលោកបានចំអក ហៅមេដឹកនាំប្រឆាំងរូបនេះ ថាជា​«អ្នក​ក្លាហាន» ដែល​«កំសាក» និង​នៅតែ​«កំសាក»។ 

បុរសខ្លាំងកម្ពុជា បានប្រកាសបន្ថែមទៀតថា លោកនឹង«មិនស្នើសុំ»ព្រះមហាក្សត្រ ដើម្បីការព្រះរាជទាន​លើកលែងទោស ឲ្យលោក សម រង្ស៊ី សារជាថ្មីទៀតឡើយ។ លោកនាយករដ្ឋមន្ត្រី ថែមទាំងបានបញ្ជា ទៅកងកម្លាំងប្រដាប់អាវុធ ឲ្យត្រៀម​ចាប់ខ្លួនលោក សម រង្ស៊ី ប្រសិនណាជាមេដឹកនាំប្រឆាំង បង្ហាញវត្តមាន នៅលើទឹកដីកម្ពុជា៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី៖ «ហ៊ុន សែន ចង់ដាក់ ហ៊ុន ម៉ានី ជំនួស ស ខេង នៅក្រសួងមហាផ្ទៃ»

នៅប៉ុន្មាននាទីមុន ប្រធានស្ដីទី​គណបក្ស​​សង្គ្រោះជាតិ បានបង្ហោះសារខ្លីមួយថា លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ និងជាអនុប្រធាន​គណបក្ស​​ប្រជាជនកម្ពុជា កំពុងរៀបចំបែក ពីលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារប្រមុខ​រដ្ឋាភិបាល​កម្ពុជា ...
កម្ពុជា

ហ៊ុន សែន ថាមុខ​មន្ត្រី​ប្រឆាំង «មិនមែនមុខដូចម៉ែអញ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានប្រើពាក្យ«មុខហ្អែង មិនមែនមុខដូចម៉ែអញ» ដើម្បីព្រមានបិទទ្វានៃការផ្ដល់សិទ្ធិធ្វើនយោបាយ សម្រាប់ក្រុមមន្ត្រីគណបក្សប្រឆាំងវិញ ដោយលោកទុកពេលឲ្យ រហូតដល់ពេលក្រោយចូលឆ្នាំខ្មែរខាងមុខ។ បុរសខ្លាំងកម្ពុជាដែលអង្គុយនៅក្នុងតំណែង តាំងពីជាង៣៤ឆ្នាំមកនោះ បានបើពាក្យថា បើក្រុមមន្ត្រីប្រឆាំងដែលនៅសេសសល់ ...
វប្បធម៌ និងជីវិត

ពេលដែល ហ៊ុន សែន បង្ហាញ​នាឡិកា ដែល​មានតម្លៃ​ជាង​៣លាន​ដុល្លារ

តើនាឡិកា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយគ្រឿង ដែល​មានតម្លៃ​ជាង​៣លាន​ដុល្លារ មានយីហោអ្វី? ផលិតពីអ្វី? ស្ថាប័នអ៊ីតាលីមួយ ឈ្មោះ «Insane Luxury Life» ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.