• អ្នក​វិភាគ​និយាយ​ពី​ស្ដេច ដែល​គ្មាន​អំណាច​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ

    បើទោះរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា ព្រះមហាក្សត្រសោយរាជ្យសម្បត្តិ ដោយគ្មានអំណាចក៏ដោយ តែព្រះអង្គនៅមានព្រះរាជសិទ្ធិមួយចំនួន ដែលច្បាប់ដ៏កំពូលនេះ បានប្រគល់ថ្វាយទ្រង់។ ប៉ុន្តែព្រះរាជសិទ្ធិនេះ មិនមានការអនុវត្តទេ រាប់ពីរជ្ជកាលស្ដេ​ចមុន រហូតមកដល់រជ្ជកាលស្ដេចបច្ចុប្បន្ន។ នេះ បើតាមលោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ ពីបញ្ហានយោបាយនៅកម្ពុជា។ «វាមិនល្អទេ បើមហាក្សត្រ និងនាយករដ្ឋមន្ត្រីទាស់គ្នា» នេះ ជាព្រះរាជឱង្ការរបស់អតីតព្រះមហាក្សត្រ ដែលត្រូវបានលោក ឡៅ ម៉ុងហៃ ស្រង់យកមកបញ្ជាក់ បន្ទាប់ពីអ្នកជំនាញខាងបញ្ហាសង្គម និងនយោបាយកម្ពុជារូបនេះ បានស្នើនៅពេលនោះ «សុំផ្ទាល់ទៅព្រះករុណាចាស់ (ព្រះបាទ នរោត្ដម សីហនុ) ឲ្យប្រើប្រាស់អំណាច របស់លោក​​ដែលចែង​ក្នុងរដ្ឋធម្មនុញ្ញ»។ ...