កម្ពុជាដំណឹង

អ៊ូ ច័ន្ទឫទ្ធិ ប្រកាស​គាំទ្រ សម រង្ស៊ី ជា​ប្រធាន​ស្ដីទី​បក្ស

លោក អ៊ូ ច័ន្ទឫទ្ធិ អតីតតំណាងរាស្ត្រ និងជាប្រធានគណៈកម្មាធិការវិន័យ នៃ​គណបក្សសង្គ្រោះជាតិ បានចេញលិខិតចំហរមួយ ប្រកាសគាំទ្រលោក សម រង្ស៊ី ឡើងកាន់តំណែង ជាប្រធានស្ដីទីគណបក្ស សម្រាប់កាលៈទេសៈនេះ។ នេះ បើតាមលិខិតមួយរបស់លោក ចុះហត្ថលេខានៅថ្ងៃទី១៩ ខែធ្នូ និងធ្លាក់មកដល់ ដៃអ្នកសារព័ត៌មាន កាលពីម្សិលម៉ិញ។

លោក អ៊ូ ច័ន្ទឫទ្ធិ ដែលគេស្គាល់ថា ជាមន្ត្រីកូតាមកពីគណបក្សសិទ្ធិមនុស្ស និងស្និតនឹងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនោះ បានសរសេរ នៅក្នុងលិខិតចំហរនោះថា លោកគាំទ្រចំពោះការផ្ដួចផ្ដើមគំនិត របស់សាខាគណបក្សសង្គ្រោះជាតិ ឯនាយសមុទ្រ ក្នុងការបង្កើតក្បាលម៉ាស៊ីនដឹកនាំគណបក្ស ជាបណ្ដោះអាសន្ន នៅរយៈពេលអន្តរកាល ដឹកនាំដោយលោក សម រង្ស៊ី។

មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះ បានហៅលោក សម រង្ស៊ី ថាជា«ឥស្សរជន ដែលមានសក្ដានុពល ហើយ[ត្រូវបាន]សាធារណមតិជាតិ និងអន្តរជាតិ ទទួលស្គាល់ថា ជាថ្នាក់ដឹកនាំកំពូល របស់គណបក្សសង្គ្រោះជាតិ ដោយយោងលើកត្តាប្រវត្តិសាស្ត្រ និងកត្តាប្រជាប្រិយភាព»។

ជំហររបស់លោក អ៊ូ ច័ន្ទឫទ្ធិ មានសភាពផ្ទុយគ្នា ទៅនឹងបងប្រុសរបស់លោក គឺលោក អ៊ូ ច័ន្ទរ័ត្ន ក៏ដូចជាអតីតតំណាងរាស្ត្រ មួយចំនួនទៀត ដែលបានសំដែងការមិនខ្វាយខ្វល់ ចំពោះការផ្ដួចផ្ដើមគំនិត ក្នុងការបង្កើតក្បាលម៉ាស៊ីនគណបក្ស ជាបណ្ដោះអាសន្ននេះទេ។ លោក អ៊ូ ច័ន្ទរ័ត្ន បានប្រកាសប្រាប់សារព័ត៌មានក្នុងស្រុក កាលពីម្សិលម៉ិញថា លោកនឹងចូលធ្វើនយោបាយវិញ បើទោះជាគ្មានវត្តមាន របស់លោក សម រង្ស៊ី នៅក្នុងដំណោះស្រាយនយោបាយ នោះក៏ដោយ។

លោក ច័ន្ទរ័ត្ន បានបញ្ជាក់ថា៖

«បើទោះបីលោកប្រធាន សម រង្ស៊ី មិនបានចូលរួម ក្នុងនយោ​បាយក៏ដោយ ឲ្យ​តែមានដំណោះ​ស្រាយ ចំពោះ​គណ​បក្ស​ស​​ង្គ្រោះ​​ជាតិ ដែលចាប់ផ្តើមមានវិបត្តិនោះ ដូចជាការចាប់ខ្លួនលោកប្រធាន កឹម សុខា បានដកសិទ្ធិ ១១៨រូប រំលាយ​សង្គ្រោះ​ជាតិ ដកហូ​​​ត​តំណែងឃុំ-សង្កាត់​ក្តីហ្នឹង។»

យ៉ាងណា ប្អូនប្រុសរបស់លោក គឺលោក អ៊ូ ច័ន្ទឫទ្ធិ បានថ្លែងអំពាវនាវជាថ្មី ឲ្យមានការរួមរួម នៅជុំវិញគណបក្សសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី និងលោក កឹម សុខា ជា«សហស្ថាបនិក» ក្រោមគោលការណ៍ «សម រង្ស៊ី – កឹម សុខា ជាមនុស្សតែមួយ»៕



លំអិតបន្ថែមទៀត

កម្ពុជា

សមាជិក​សភា​អ៊ឺរ៉ុប​និយាយ​ពី «ជន​ផ្ដាច់ការ ហ៊ុន សែន»

បន្ទាប់ពីកិច្ចប្រជុំ​ដ៏សំខាន់មួយ ក្នុងសភាអ៊ឺរ៉ុប ក្នុងថ្ងៃទី៥ ខែមិថុនានេះ សមាជិកសភាពអ៊ឺរ៉ុបច្រើននាក់ បានលើកឡើងពីរបបដឹកនាំ របស់«ជន​ផ្ដាច់ការ ហ៊ុន សែន» ដែលពួកគេទាំងនោះយល់ថា បាននិងកំពុងសម្លាប់លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ ខាងក្រោមនេះ ...
កម្ពុជា

សម រង្ស៊ី៖ ៥ចំណុច​ដែលថា​«ហ៊ុន សែន ទាល់ច្រក»​ក្នុង​ករណី កឹម សុខា

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានវាយតម្លៃថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងស្ថិតក្នុងសភាព «ទាល់ច្រក» ក្នុងការរកដំណោះស្រាយ ករណីប្រធានគណបក្ស លោក ...
កម្ពុជា

CNRP ទាមទារ​ឲ្យដោះលែង កឹម សុខា និង​ស្នើអន្តរជាតិ«ចាត់​វិធាន​ការ»

គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​​ទាមទារជាថ្មី ឲ្យ​ដោះលែងប្រធានគណបក្ស លោក កឹម សុខា ជា​បន្ទាន់និងដោយ​ឥត​លក្ខខណ្ឌ ​ព្រម​ទាំង​អំពាវ​នាវ​ដល់​សហគមន៍​អន្តរជាតិ​ «ចាត់​វិធាន​ការ»ខ្លាំង​ក្លាបន្ថែម​ទៀត​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន​ សែន​ ស្តា​លទ្ធិ​ប្រជា​ធិប​តេយ្យ​ និងការគោរពសិទ្ធិមនុស្សឡើង​វិញ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.