ខ្មែរនៅបរទេសដំណឹង

អ្នកនិពន្ធ​ម្នាក់​ផ្ញើ​លិខិត​អរគុណនាយករដ្ឋមន្ត្រី​សិង្ហបូរី ដែលរំឭក«រឿងពិត»

អ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវខ្មែរមួយរូប រស់នៅក្នុងប្រទេសបារាំង លោក សាគូ សាមុត បានផ្ញើរលិខិតមួយ ទៅនាយករដ្ឋមន្ត្រីសិង្ហបូរី លោក លី សៀនឡុង (Lee Hsien Loong) ដើម្បីថ្លែងអំណរគុណលោក ក្នុងការ​រំឭកពិភពលោក អំពីវត្តមានកងទ័ពវៀតណាម នៅលើទឹកដីកម្ពុជា ក្នុងចុងទសវត្សរ៍ឆ្នាំ៧០ ដែលអ្នកនិពន្ធរូបនេះ ចាត់ទុកថាជា«រឿងពិត» ។

លិខិតក្នុងនាមគណៈកម្មការអ្នកស្នេហាជាតិ របស់លោក សាគូ សាមុត ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ដែរនោះ បានសរសេរជាភាសាអង់គ្លេស និងមានសេចក្ដីជាខេមរភាសាថា៖

«យើងសូមបង្ហាញ នៅគារវកិច្ចដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការរំឭករបស់ឯកឧត្ដម អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ របស់ប្រទេសកម្ពុជា នៅក្នុងលិខិតចូលរួមមរណទុក្ខ ផ្ញើរជូនឯកឧត្ដម ប្រយុទ្ធ ចន្ទអស្ចារ្យ (Prayut Chan-o-Cha) នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលថៃ។»

លោក សាគូ សាមុត ក៏បានដកស្រង់យកសំណេររបស់លោក លី សៀនឡុង មកបញ្ជាក់ឡើងវិញ នៅក្នុងលិខិតរបស់លោកផង។ សំណេរដ៏សំខាន់នោះ នៅត្រង់ថា៖

«ការដឹកនាំរបស់លោក [ព្រេម ទីនស៊ូឡានុនដា] ក៏បានផ្ដល់ប្រយោជន៍ សម្រាប់តំបន់ទាំងមូលផងដែរ។ សម័យកាលរបស់លោក ក្នុងនាមជានាយករដ្ឋមន្ត្រីថៃ បានដើរស្របគ្នា នឹងសមាជិកអាស៊ានផ្សេងទៀត [មានចំនួន៥នៅពេលនោះ] ដើម្បីរួមគ្នាប្រឆាំង នឹងការឈ្លានពានរបស់វៀតណាម មកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជា [នៅពេលនោះ] ដែលត្រូវបានដាក់ជំនួស រដ្ឋាភិបាលខ្មែរក្រហម។»។

«ប្រទេសថៃបានស្ថិតនៅខ្សែត្រៀមជួរមុខ ដើម្បីប្រឈមនឹងកងទ័ពវៀតណាម នៅតាមបណ្តោយព្រំដែនរបស់ខ្លួន ជាមួយកម្ពុជា។ លោកឧត្តមសេនីយ៍ ព្រេម បានសម្រេចចិត្តយ៉ាងមុតមាំ ក្នុងការបដិសេធ មិនទទួលយកអ្វី ដែលកំពុងកើតឡើង (Editor’s Note: ការឈ្លានពានរបស់វៀតណាម និងការលើកបន្តុបរដ្ឋាភិបាលកម្ពុជាមួយឡើង) ហើយបានធ្វើការជាមួយដៃគូ ក្នុងអាស៊ាន ដើម្បីប្រឆាំងវៀតណាម នៅតាមវេទិកាអន្តរជាតិនានា។»

«គោលនយោបាយនោះ បានរារាំងការប៉ុនប៉ងធ្វើឲ្យស្របច្បាប់ នូវទង្វើឈ្លានពាន និងការផ្លាស់ប្ដូររបបមួយ តាមកម្លាំងយោធា។  ហើយវាបានជួយការពារសន្តិសុខ នៃបណ្ដាយប្រទេសអាស៊ី-អាគ្នេយ៍ផ្សេងទៀត និងបានកំណត់យ៉ាងច្បាស់លាស់ នូវទិសដៅនៃតំបន់ទាំងមូល។»

យ៉ាងណា សំណេររបស់លោកនាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបូរី មិនបានបណ្ដាឲ្យមេដឹកនាំកម្ពុជា នៅក្រុងភ្នំពេញ សប្បាយចិត្តនោះទេ។ ប្រតិកម្មខ្លាំងៗជាងគេ គឺចេញពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្ដង។

បុរសខ្លាំងកម្ពុជា បានសរសេរនៅលើបណ្ដាញសង្គម តបទៅលោក លី សៀនឡុង វិញថា៖

«ការលើកឡើងនេះ ក៏ជាការប្រមាថដល់ពលិកម្ម សាច់ស្រស់ឈាមស្រស់ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៏នោះ។ ការលើកឡើង របស់ឯកឧត្តម លី ស៊ានឡុង នាពេលនេះ ក៏បានបង្ហាញប្រជាជនសាំងកាពួ និងពិភពលោកថា មេដឹកនាំសឹង្ហបូរីនាពេលនោះ បានរួមចំណែកសម្លាប់ប្រជាជនកម្ពុជា យ៉ាងពិតប្រាកដ។»

«រឿងពិត»

សម្រាប់លោក សាគូ សាមុត ការលើកឡើងរបស់នាយករដ្ឋមន្ត្រី សិង្ហបូរី ជាការរំលឹករឿងរ៉ាវ ដែលបានកើតឡើង ក្នុងពេលនោះ។ អ្នកនិពន្ធរូបនេះ បានបន្ថែមជាមួយនឹងលិខិតរបស់លោក ដោយភ្ជាប់មកជាមួយ នូវឯកសារស្រាវជ្រាវផ្សេងទៀត ដែលបង្ហាញថា នៅពេលនោះ «វៀតណាមបានឈ្លានពានកម្ពុជា»៕

Lettre de remerciement à M. Lee Hsien Loong, Premier Ministre de Singapour

Publiée par Samoth Sakou sur Samedi 8 juin 2019


លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ថារូបលោកនៅខ្លាំងពូកែ ដូច​យុវជន​អាយុ​២៥ឆ្នាំ

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់ប្រទេសកម្ពុជា បានលើកឡើងក្នុងន័យធៀបថា លោកនៅខ្លាំងពូកែ ដូច​យុវជន​អាយុ​២៥ឆ្នាំ ដោយនៅលេងកីឡា វាយកូនគោលបាន។ ប៉ុន្តែទន្ទឹមនឹងការប្រៀបធៀបនេះ បុរសខ្លាំងវ័យ៦៦ឆ្នាំរូបនេះ បានរំលឹកខ្លួនលោក ទាំងមិនដាច់ស្នូរថា លោកត្រូវធ្វើកីឡាឲ្យបានច្រើន ដើម្បីកុំឲ្យលោកឡើងទម្ងន់ ...
កម្ពុជា

កាសែត FT ៖ EU នឹងសម្រេច​«ព្យួរ EBA ចេញពីកម្ពុជា»

កម្ពុជានឹងត្រូវប្រឈម ទល់នឹងការសម្រេច«ព្យួរ»ប្រព័ន្ធអនុគ្រោះពន្ធ «EBA» ពីសំណាក់សហភាពអ៊ឺរ៉ុប ក្នុងសប្ដាហ៍នេះ បើទោះជាការសម្រេចព្យួរនោះ ធ្វើឡើងក្នុងផ្នែកណាមួយ នៃផលិតផលនាំចេញ នៃប្រទេសនេះក៏ដោយ។ នេះ បើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មានអង់គ្លេស «Financial ...
កម្ពុជា

សុវណ្ណ រិទ្ធី ឈ្នះ​ពាន​អាល្លឺម៉ង់​«DW» ស្ដីពី​«សេរីភាព​នៃ​ការបញ្ចេញ​មតិ»

ពានរង្វាន់ ស្ដីពី«សេរីភាព​នៃ​ការបញ្ចេញ​មតិ» របស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិអាល្លឺម៉ង់ «DW – Deutsche Welle» ឆ្នាំ២០២០នេះ ត្រូវបានប្រគល់ជូន អ្នកសារព័ត៌មាន​ចំនួន​១៧នាក់ មកពី១៤ប្រទេស នៅលើពិភពលោក ក្នុងនោះក៏មានលោក ...

យល់ស៊ីជម្រៅផ្នែក ខ្មែរនៅបរទេស

ខ្មែរនៅបរទេស

ស្ដ្រីម្នាក់បរិហារក្រុងភ្នំពេញ ថាយក​ម្ដាយសិប្បនិមិត្ត​មក​«សំដែងល្ខោន»

ខ្មែរនៅបរទេស

នាយក​រដ្ឋមន្ត្រី​​កាណាដា ជូនពរ​ឆ្នាំថ្មី​ដល់​សហគមន៍​​ខ្មែរក្រោមនៅ​​កាណាដា

នាយក​រដ្ឋមន្ត្រី​​កាណាដា ជូនពរឆ្នាំថ្មី សម្រាប់សហគមន៍ខ្មែរនៅកាណាដា ដោយហៅពិធីបុណ្យនេះ ថាដើម្បីសម្លឹងទៅមុខ ដោយក្ដីអំណរ និងដោយ​សុទិដ្ឋិនិយម។
ខ្មែរនៅបរទេស

ស្ថានទូតកម្ពុជា​នៅថៃ​ប្រាប់ពលរដ្ឋខ្មែរ ពី​«ឥទ្ធិពលខ្យល់កខ្វក់»

ឥទ្ធិពលខ្យល់កខ្វក់ «PM2.5» នៅថៃ អាចបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ ប្រសិនជាគេដកដង្ហើមយកខ្យល់នេះ ចូលទៅក្នុងសួត។ ស្ថានទូតកម្ពុជាក្នុងរាជធានីបាងកក បានប្រាប់ពលរដ្ឋខ្មែរ ដែលរស់នៅក្នុងប្រទេសថៃ ឲ្យប្រុងប្រយ័ត្នចំពោះវត្តមានខ្យល់ប្រភេទនេះ នៅក្នុងបរិយាកាស និងត្រូវពាក់ម៉ាសការពារប្រភេទ «N95»។ ...

Comments are closed.