កម្ពុជាដំណឹង

ហ៊ុន សែន ថា​នាយករដ្ឋមន្ត្រី​សិង្ហបូរី​ប្រមាថ​ដល់​«ពលិកម្ម»​កងទ័ព​​វៀតណាម

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានហៅការលើកឡើង​របស់លោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីសិង្ហបូរី ដែលនិយាយរំលឹកថា វៀតណាមបានចូលឈ្លានពានកម្ពុជា និងបានលើកបន្តុបរបបមួយឡើង ជំនួសរបបខ្មែរក្រហមនោះ ថាជាការប្រមាថដល់ «ពលិកម្ម» របស់កងទ័ពវៀតណាម និងបានបង្ហាញថា មេដឹកនាំសិង្ហបូរីនៅពេលនោះ បានរួមចំណែកសម្លាប់ប្រជាជនកម្ពុជា។

មេដឹកនាំកម្ពុជា បានលើកឡើងដូច្នេះ នៅក្នុងសារបង្ហោះមួយរបស់លោក នៅលើទំព័រហ្វេសប៊ុក កាលពីយប់ថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ ដើម្បីប្រតិកម្មតបនឹងសារលិខិតមួយ របស់នាយករដ្ឋមន្ត្រីសិង្ហបូរី ដែលត្រូវបានយកមកបង្ហោះ កាលពីដើមខែមិថុនានេះ នៅលើបណ្ដាណសង្គម។

សារលិខិតនោះ ត្រូវបានលោក លី សៀនឡុង ផ្ញើរទៅកាន់នាយករដ្ឋមន្ត្រីថៃ លោក ប្រយុទ្ធ ចន្ទអស្ចារ្យ (Prayut Chan-o-Cha) ដើម្បីចូលរួមមរណទុក្ខ នៃមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ព្រេ​ម ទីន​ស៊ូ​ឡា​នុ​ន​ដា (Prem Tinsulanonda) ដែលបានទទួលអនិច្ចកម្ម កាលពីថ្ងៃទី២៦ ខែឧសភាកន្លងមក។

នាយករដ្ឋមន្ត្រីនៃប្រទេសនាគ នៅអាស៊ីមួយនេះ បានសរសេរនៅក្នុងលិខិតនោះ សរសើរការដឹកនាំរបស់លោក ព្រេម រវាងពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៨ ដែលបានផ្ដល់ជាប្រយោជន៍ ផ្នែកសន្តិសុខ និងទិសដៅអនាគត សម្រាប់ប្រទេសជាច្រើន នៅក្នុងតំបន់។ លោក លី សៀនឡុង បានរៀបរាប់ថា៖

«ការដឹកនាំរបស់លោក [ព្រេម ទីនស៊ូឡានុនដា] ក៏បានផ្ដល់ប្រយោជន៍ សម្រាប់តំបន់ទាំងមូលផងដែរ។ សម័យកាលរបស់លោក ក្នុងនាមជានាយករដ្ឋមន្ត្រីថៃ បានដើរស្របគ្នា នឹងសមាជិកអាស៊ានផ្សេងទៀត [មានចំនួន៥នៅពេលនោះ] ដើម្បីរួមគ្នាប្រឆាំង នឹងការឈ្លានពានរបស់វៀតណាម មកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជា [នៅពេលនោះ] ដែលត្រូវបានដាក់ជំនួស រដ្ឋាភិបាលខ្មែរក្រហម។»។

» អានអត្ថបទដែលទាក់ទង ដោយចុចលើទីនេះ

ការលើកឡើងរបស់លោក លី សៀនឡុង បានបង្កឲ្យមានការចុះផ្សាយ ដោយសារព័ត៌មានធំៗ នៅជុំវិញពិភពលោក និងជាពិសេស បង្កឲ្យមានប្រតិកម្ម​យ៉ាងក្រាស់ក្រែល ពីបណ្ដាជនវៀតណាម និងមន្ត្រីរដ្ឋាភិបាលកម្ពុជា ក្នុងប៉ុន្មានថ្ងៃចុងក្រោយ។ ពីក្នុងចំណោមប្រតិកម្មទាំងនោះ ក៏មានប្រតិកម្ម របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីយប់ថ្ងៃព្រហស្បត្តិ៍នេះដែរ។

លោក ហ៊ុន សែន អង្គុយតែឯង នៅខាងមុខលោក លី សៀនឡុង និងមេដឹកនាំប្រទេសជិតខាង​ដទៃទៀត នាឱកាសជំនួបកំពូល អាស៊ាន-អូស្ត្រាលី កាលពីខែមិនា ឆ្នាំ២០១៨។ (រូបថតហ្វេសប៊ុក)

លោក ហ៊ុន សែន និង«ពលិកម្ម»សាច់ស្រស់ឈាមស្រស់…

បុរសខ្លាំងកម្ពុជា បានសំដែងការសោកស្ដាយ ចំពោះសាររបស់លោក លី សៀនឡុង ដែលសម្រាប់នាយករដ្ឋមន្ត្រីកម្ពុជា វាបានបង្ហាញថា «កាលនោះសឹង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៏ និងចង់ឲ្យរបបប្រល័យពូជសាសន៏ វិលត្រឡប់មកកម្ពុជាវិញ»។ លោក ហ៊ុន សែន បានសរសេរបន្តថា៖

«សឹង្ហបុរីបានធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រជុំ ដែលនាំដល់ការបង្កើត រដ្ឋាភិបាលចំរុះត្រីភាគី កម្ពុជាប្រជាធិបតេយ្យ និងអូសបន្លាយសង្គ្រាមនៅកម្ពុជា និងទុក្ខវេទនារបស់ប្រជាជនកម្ពុជា ជាង១០ឆ្នាំថែមទៀត ហើយដែលស្មើនឹងការប្រឆាំង នឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាផងដែរ។»

ប្រមុខរបបក្រុងភ្នំពេញ ដែលតែងបង្ហាញជំហរ «ដឹងគុណ» ប្រទេសវៀតណាម យ៉ាងខ្ជាប់ខ្ជួននោះ បានអះអាងទៀតថា៖

«ការលើកឡើងនេះ ក៏ជាការប្រមាថដល់ពលិកម្ម សាច់ស្រស់ឈាមស្រស់ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៏នោះ។ ការលើកឡើង របស់ឯកឧត្តម លី ស៊ានឡុង នាពេលនេះ ក៏បានបង្ហាញប្រជាជនសាំងកាពួ និងពិភពលោកថា មេដឹកនាំសឹង្ហបូរីនាពេលនោះ បានរួមចំណែកសម្លាប់ប្រជាជនកម្ពុជា យ៉ាងពិតប្រាកដ។»

«ចុងក្រោយនេះ ខ្ញុំចង់សួរ ឯកឧត្តមនាយករដ្ឋមន្ត្រី លី សៀនឡុង ថា តើគាត់ចាត់ទុកការកាត់ទោស មេដឹកនាំខ្មែរក្រហម កន្លងទៅនេះថា ជាការត្រឹមត្រូវដែរឬអត់?»

ខ្ញុំពិតជា មានការសោកស្តាយ ខ្លាំងណាស់ ដែល ឯឧ នាយករដ្ឋមន្ត្រី សឹង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រ ហ្វេសប៊ុក កាលពីថ្ងៃទី 31…

Publiée par Samdech Hun Sen, Cambodian Prime Minister sur Jeudi 6 juin 2019


លំអិតបន្ថែមទៀត

កម្ពុជា

ភរិយា កែម ឡី ប្ដេជ្ញាបន្ត​«បេសកកម្ម»​ស្វាមី​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ

អ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយនៃសពលោកបណ្ឌិត កែម ឡី បានសំដែងការប្ដេជ្ញាចិត្ត ថាអ្នកស្រីនឹងបន្ត​«បេសកកម្ម»​របស់ស្វាមី រហូតដល់ប្រទេសកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ​​ពិតប្រាកដ។ ការថ្លែងរបស់អ្នកស្រី ធ្វើឡើងក្នុងការប្រារព្ធខួបឆ្នាំទី​៣ នៃការធ្វើឃាត ...
របាយការណ៍

ក្រុង​ព្រះសីហនុ «កំពុងក្លាយជា​ឧបទ្វីបចិន»

អ្វី​ដែលកំពុងកើតមាន នៅក្នុងក្រុងព្រះសីហនុ គឺវាពិតជាការចង់បាន​របស់បុរសខ្លាំងកម្ពុជា ដែលកាន់អំណាច តាំងពី៣៣ឆ្នាំកន្លងមក ហើយ​ដែលគាំទ្រ​ដោយប្រទេសចិន។ នេះ​ជាអ្វី ដែលសារព័ត៌មានអាមេរិក «The Washington Post» បានចេញផ្សាយកាលពីម្សិលម៉ិញ នៅក្នុងអត្ថបទ​យកការណ៍​ដ៏វែងអន្លាយមួយ ...
ទស្សនៈប្រិយមិត្ត

«បណ្ឌិត កែម ឡី និងខ្ញុំ»

«បណ្ឌិត កែម ឡី និងខ្ញុំ» ជាសំណេររៀបរាប់ឡើងវិញ​សរសេរដោយលោក លឺ ឡាយស្រេង ពីការ​ជួប​ជជែក​​រវាង​លោក និងលោក កែម ឡី នៅប្រមាណជាងមួយខែ​មុនលោក កែម ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.