• ចម្រៀង​«Cambodia»​ឆ្នាំ​១៩៨១ របស់​អ្នកចម្រៀង​ «Kim Wilde»

    នៅខណៈប្រទេសកម្ពុជាបានចេញ ពីរបបប្រល័យពូជសាសន៍ បីថ្ងៃប្រាំបីខែម្ភៃថ្ងៃ ចូលមកក្នុងរបបកុម្មុយនីស្ដិ៍បែបថ្មីមួយទៀត នៅក្នុងទ្វីបអ៊ឺរ៉ុបខាងលិចឯណោះ អ្នកចម្រៀង «Kim Wilde» បានច្រៀងចម្រៀងមួយបទ ដែលមានចំណងជើងថា «កម្ពុជា (Cambodia)»។ បើទោះជាចម្រៀងនេះ មិនបានរៀបរាប់ឲ្យលំអិត ពីប្រទេស និងប្រជាជនកម្ពុជាក៏ដោយ តែយ៉ាងហោចណាស់ ក៏ចម្រៀងបានរំលឹកឲ្យអ្នកផងដឹងនិងឮ ពីប្រទេសកម្ពុជា បន្ទាប់ពីត្រូវបានក្រុមខ្មែរក្រហម ផ្ដាច់ចេញពីពិភពលោក អស់រយៈពេលជាច្រើនឆ្នាំ បន្តដោយ​របប​ថ្មីមួយទៀត ដែលត្រូវបានលើកបន្តុបឡើង ដោយក្រុងហាណូយ។ ចម្រៀង «Cambodia» ស្ថិតក្នុងអាល់ប៊ុមទី៤ របស់អ្នកចម្រៀង​ជាតិ​អង់គ្លេស​ខាងលើ ដែលបាន​ចេញលក់​ក្នុងចុងឆ្នាំ១៩៨១ ចូលមកឆ្នាំ១៩៨២ និងមានជោគជ័យ​យ៉ាងខ្លាំង នៅក្នុងទ្វីបអ៊ឺរ៉ុប។ ទំនុកច្រៀង នៅក្នុងចម្រៀងនេះ ...
  • ហ៊ុន សែន ជូនពរ​«ចូលឆ្នាំចិន»​៤ថ្ងៃមុន ដោយធៀប​ទៅ​របបខ្មែរក្រហម

    «ខ្ញុំនិងភរិយា សូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយ នៅក្នុងឱកាសបុណ្យ”ចូលឆ្នាំចិន”ខាងមុខ និងមានលាភសំណាងគ្រប់ៗគ្នា។» ខាងលើនេះ ជាការថ្លែងពាក្យជូនពរ សម្រាប់ពិធីចូលឆ្នាំចិន-វៀតណាម ពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា ខណៈពិធីជាប្រពៃណីនេះ នឹងចូលមកដល់ ក្នុង៤ថ្ងៃខាងមុខ។ យ៉ាងណា បុរសខ្លាំងកម្ពុជា បានប្រើឱកាសនេះ ដើម្បីប្រៀបធៀបរបបលោក ទៅនឹងរបបដឹកនាំ របស់កម្ពុជាប្រជាធិបតេយ្យ។ ប៉ុន្តែលោក ហ៊ុន សែន មិនបានបញ្ជាក់ផងទេថា ពិធីចូលឆ្នាំមួយនេះ ក៏ជាផ្នែកមួយ នៃប្រពៃណី​របស់បណ្ដាជនវៀតណាម ឬបណ្ដាជនខ្មែរកាត់វៀតណាម ដែលកំពុងមាន​វត្តមានរស់នៅយ៉ាងច្រើន នៅក្នុងប្រទេស​កម្ពុជា​ដែរនោះទេ។ នៅលើបណ្ដាញសង្គម លោកនាយករដ្ឋមន្ត្រី បានសរសេរថា៖ «នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃ”ចូលឆ្នាំចិន”នឹងមកដល់។ ទោះបីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅក្នុងខែមេសា ក៏ពិតមែន តែយើងសង្កេតឃើញថា ...
  • អាមេរិក​ព្រមាន​ក្រុងភ្នំពេញ​ក្នុងជំហរ​ងាកទៅ​ចិន ដូច«ខ្មែរក្រហម»​បានធ្វើ

    ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ នៅក្នុងរបបប្រល័យពូជសាសន៍ ខ្មែរក្រហម «គួរតែជាការព្រមានដ៍ខ្លាំងមួយ ដល់រដ្ឋាភិបាល នឹងក្រុមអ្នកប្រព្រឹត្តអំពើព្រៃផ្សៃ ឬបំបាត់សម្លេង​ប្រជាជន» ខណៈ «យើងត្រូវចងចំាដែរថា ក្រុមខ្មែរក្រហម​បានពឹងផ្អែកយ៉ាង​ងប់ងល់ ទៅលើមហាអំណាចធំមួយ»។ ខាងលើនេះ ជាដំណកស្រង់ឃ្លាសំខាន់ចំនួនពីរ ចេញពីសេចក្ដីថ្លែងការណ៍មួយ របស់ស្ថានទូតសហរដ្ឋអាមេរិក ដែលដាក់ចំណងជើងថា «សេចក្តីថ្លែងការណ៍ចំពោះទិវាជ័យជម្នះ លើរបបប្រល័យពូជសាសន៍ ៧ មករា» និងដែលចេញផ្សាយ កាលពីយប់ម្សិលម៉ិញ។ សេចក្ដីថ្លែងការណ៍ ដែលបានចេញផ្សាយក្រោយថ្ងៃរំឭកខួប ទិវា៧មករា រហូតដល់ទៅជិតមួយខែ បានសរសេរ​ជាដំបូងឡើងថា «នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទីក្រុងភ្នំពេញត្រូវបានរំដោះចេញ ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរ ទៅរកអនាគតមួយដែលភ្លឺស្វាង និងប្រកបដោយក្តីសង្ឃឹម»។ ...
  • ហ៊ុន សែន៖ «កម្ពុជាត្រូវតែមានសន្តិភាពជានិច្ច​»

    នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងឡើងវិញថា ប្រទេស«កម្ពុជាត្រូវតែមានសន្តិភាពជានិច្ច​» ហើយលោកបានអំពាវនាវ ឲ្យរួមគ្នាថែរក្សា​ការពារ​សន្តិភាពនេះ ឲ្យខាងតែបាន និងបញ្ចៀសប្រទេស កុំឲ្យវិលធ្លាក់ទៅក្នុងភ្នក់សង្គ្រាមជាថ្មី។ ជាមួយនឹងរូបថតច្រើនសន្លឹក ក្នុងនោះមួយសន្លឹក បង្ហាញពីភាពបាក់បែក នៃអគារធនាគារជាតិ កណ្ដាលរាជធានីភ្នំពេញ ដែលត្រូវបានបំផ្លាញ នៅក្នុងសម័យសង្គ្រាម និងច្រើនសន្លឹកទៀត បង្ហាញពីទិដ្ឋភាពបច្ចុប្បន្ន នៃបេះដូងប្រទេសកម្ពុជា លោក ហ៊ុន សែន បានសរសេរថា៖ «រូប១សន្លឹកសខ្មៅ ដែលយើងបានឃើញ គឺជាទិដ្ឋភាពមួយផ្នែក នៃទីក្រុងភ្នំពេញ ដែលត្រូវបានបំផ្លាញ និងបោះបង់ចោលដោយសារសង្រ្គាម​ និងរបបប្រល័យពូជសាសន៍ប៉ុលពត​ កាលពីឆ្នាំ​ ១៩៧៥​-១៩៧៩​។» «ក្រោយពីកម្ពុជាមានសន្តិភាពពេញលេញ ជាង២០ឆ្នាំមកនេះ ទីក្រុងភ្នំពេញត្រូវបានអភិវឌ្ឍ ឲ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ។ យើងត្រូវរួមគ្នាថែរក្សា ...
  • ក្នុង​អង្គប្រជុំ អ.ស.ប សម្ដេច សីហនុ បដិសេធ​«ថ្ងៃ៧មករារបស់​វៀតណាម»

    បន្ទាប់ពីបានចាកចេញ ពីព្រះបរមរាជវាំង យ៉ាងប្រថុចញ៉ុច ឆ្ពោះកាន់ព្រំដែន កម្ពុជាថៃ ក្នុងដើមខែមករា ឆ្នាំ១៩៧៩ សម្ដេច ព្រះនរោត្ដម សីហនុ ត្រូវបានរបបកម្ពុជាប្រជាធិបតេយ្យ យាងឲ្យត្រឡប់មករាជធានីភ្នំពេញវិញ មុននឹងចាត់ឲ្យទ្រង់ បំពេញបេសកកម្មការទូត​ដ៏សំខាន់មួយ គឺស្វែងរកការថ្កោលទោស ការចូលឈ្លានពានប្រទេសកម្ពុជា ពីសំណាក់កងទ័ពវៀតណាម នៅក្នុងវេទិកាអង្គការសហប្រជាជាតិ។ គឺនៅទីនោះហើយ ដែលទ្រង់បានធ្វើសេចក្ដីថ្លែងការណ៍មួយ បដិសេធរបបថ្មី​របស់លោក ហេង សំរិន ដែលកើតក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដោយទ្រង់បានមានបន្ទូល ហៅរបបនេះ ថាជារបបអាយ៉ង ញាក់ខ្សែដោយវៀតណាម។ ព្រះអង្គថែមទាំងបានទាមទារទៅ​សហគមន៍អន្តរជាតិ កុំទទួលស្គាល់ និងត្រូវដាក់ទណ្ឌកម្ម លើរបបដឹកនាំមួយនេះ ដែល​មាន​ឈ្មោះ​ថា សាធារណរដ្ឋប្រជាមានិតកម្ពុជា។  ...
  • អ្នកវិភាគ​ថា ហ៊ុន សែន វាយប្រហារ​អ្នក​គាំទ្រ​​អសនៈ​​ខ្មែរក្រហម​​នៅ អ.ស.ប គឺ​វាយប្រហារ​ចិន

    ទេ! មិនមែនមហាអំណាចលោកខាងលិច ឬនិយាយឲ្យចំ មិនមែនសហរដ្ឋអាមេរិកទេ ដែលអន្ទោច ឬទាមទារឲ្យរបបខ្មែរក្រហម នៅបន្តកាន់កាប់អសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ រយៈពេល ១២ឆ្នាំបន្ថែមទៀត បន្ទាប់ពីរបបនេះ បានរត់ខ្ចាត់ខ្ចាយ ក្រោមការឈ្លានពានវាយលុក ចូលទឹកដីកម្ពុជា ពីសំណាក់កងទ័ពវៀតណាម ក្នុងចុងឆ្នាំ១៩៧៨ និងដើមឆ្នាំ១៩៧៩។ អ្នកវិភាគ និងស្រាវជ្រាវ ផ្នែកសង្គម-នយោបាយ លោក ឡៅ ម៉ុងហៃ បានលើកឡើងយ៉ាងដូច្នេះ ដើម្បីប្រតិកម្មតបនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងនិយាយរត់មាត់ មិនដែលលោះ បរិហារសហរដ្ឋអាមេរិក ឬមហាអំណាចលោកខាងលិច (អាមេរិក អង់គ្លេស និងបារាំង) ដោយចោទក្រុមប្រទេស ...